ជឿមិនជឿថា ខ្សែបាតដៃ អាចប្រាប់ពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍ របស់អ្នកបាន

 
 

មិនមែនមនុស្សគ្រប់គ្នាមិនធ្លាប់ទៅរកគ្រូទាយ ដើម្បីទាយមើលពីអនាគត មុខរបរ ឬស្នេហា នោះទេ។ អ្នកខ្លះក៏កំពុងតែស្រមៃ ពីជីវិតស្នេហា ហើយក៏ចង់ដឹងឲ្យច្បាស់ពីមនុស្សដែលត្រូវជួបពេលអនាគត។


រូបតំណាងខ្សែបាតដៃរបស់អ្នក

ខាងក្រោមនេះ គឺជាខ្សែដៃ៣ប្រភេទ ដែលអាចប្រាប់ពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក ដកស្រង់ពីប្រភពបរទេសតែប៉ុណ្ណោះ៖

១.​ ខ្សែបាតដៃ ទាំង២ មានកម្ពស់ស្មើគ្នា៖  អ្នកគឺជាមនុស្ស ដែលមានភាពទន់ភ្លន់ ឆាប់មានអារម្មណ៍ប្រតិកម្ម ឆ្លាត​ ហើយជាមនុស្សមិនចូលចិត្ត រឿងអ្វីដែលកើតឡើងភ្លាមៗនោះទេ។​ បុគ្គលនេះនឹងអាចរៀបការ នៅពេលដែលមនុស្សនៅជុំវិញខ្លួនគេគិតថាល្អ និងយល់ស្រប។ វាមានន័យថា គ្រួសាររបស់បុគ្គលនោះក៏យល់ ព្រមទទួល និងពេញចិត្តគូអនាគតដែលគេបានរើសនោះដែរ។

២. ខ្សែបាតដៃខាងស្តាំ ខ្ពស់ជាងដៃខាងឆ្វេង៖ គឺជាបុគ្គលដែលត្រូវបានទទួលការស្វាគមន៍ និងជ្រុំជ្រែង ពីអ្នកដែលមានអាយុចំណាស់ជាង ហើយបុគ្គលនេះក៏អាចរៀបការជាមួយមនុស្ស ដែលមានអាយុចាស់ជាងខ្លួន។ ជាងនេះទៅទៀត គេអាចយល់ពីបរិយាកាស​ និងស្ថានភាពមនុស្សដែលនៅជុំវិញ បានយ៉ាងច្បាស់ផងដែរ។ តែមនុស្សប្រភេទនេះមិនសូវខ្វល់ ពីសម្តីនិងការគិតរបស់អ្នកដ៏ទៃប៉ុន្មាននោះទេ។ និយាយឲ្យខ្លីមក មនុស្សប្រភេទនេះ មិនសូវខ្វល់ពីអ្វី ដែលអ្នកនៅក្នុងសង្គមយល់ឃើញនោះទេ ពោលគឺគេតែងតែធ្វើអ្វីដែលគេចង់ធ្វើ។

៣. ខ្សែបាតដៃខាងឆ្វេង ខ្ពស់ជាង ដៃខាងស្តាំ៖ ជាមនុស្សបង្ខំពោរពេញដោយកំហឹង ចូលចិត្តការប្រកួតប្រជែងគ្នា ហើយក៏ចូលចិត្តមានស្នេហាបែបងប់ងុល ឬផ្អែមល្ហែម។ ហើយគេអាចរៀបការជាមួយអ្នកកំពុងតែរៀន (កូនសិស្ស) ឬក៏ជនជាតិបរទេស។ ភាគច្រើនតែងតែជា ស្រីស្អាត ប្រុសស្អាត។ សរុបសេចក្តីមក មនុស្សប្រភេទនេះជាមនុស្សមានភាពក្លាហាន ស្រលាញ់ការប្រកួតប្រជែង និងស្វែងរកជម្រើសដោយខ្លួនឯង៕

ប្រភព៖ បរទេស

កែសម្រួលដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម