វិធីថែរក្សាព្រហ្មចារី
ទោះបីជាយ៉ាងណា ក៏វាមិនពិបាករហូតដល់ធ្វើមិនបាននោះដែរ។ មានវិធីជាច្រើនយ៉ាង ហើយភាគច្រើនមានសុភាពនារីបានយល់ដឹង និងធ្លាប់បាន អនុវត្ដរួចខ្លះទៅហើយ។
រូបភាពទស្សនាវដ្តីសុខភាព
ទស្សនាវដ្ដីសុខភាពយើងបានជួបសម្ភាសន៍ជាមួយលោកស្រីវេជ្ជបណ្ឌិត ជូ ពិន អ្នកឯកទេសសម្ភព និងរោគស្ដ្រី នៃមន្ទីរ ពេទ្យកាល់ម៉ែត ដើម្បីបកស្រាយបំភ្លឺទាក់ទងទៅនឹងបញ្ហាព្រហ្មចារី ផលប៉ះពាល់ វិធីថែរក្សាការពារ និងកត្ដាផ្សេងៗទៀតដែលយុវ នារីគួរតែស្វែងយល់ និងក៏ជាចំណេះដឹងមួយសម្រាប់ធ្វើការវិនិច្ឆ័យផងដែរ។
ព្រហ្មចារី ជាអ្វី?
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើងនៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ឋប្រហោងមួយ ឬច្រើនដើម្បីឱ្យឈាមរដូវធ្លាក់ចុះមក ។ វារីក ឬរួមផ្លាស់ប្ដូរទៅតាមឈាមរដូវ មិនអាចកំណត់បានទេ ហើយវាងាយនឹងរងនូវការរហែកដាច់ ឬធ្លាយ។ គេអាចនិយាយជាទូទៅ ម្យ៉ាងទៀតថាព្រហ្មចារី គឺសំដៅទៅរកភាពស្អាតបរិសុទ្ធទាំងផ្លូវកាយទាំងផ្លូវចិត្ដ មិនមានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។ ប៉ុន្ដែមិនមែនគ្រប់ស្ដ្រីទាំងអស់ឱ្យតែមានការដាច់ ឬរហែកសន្ទះព្រហ្មចារី មានន័យថាអស់ភាពក្រមុំ បរិសុទ្ធនោះទេ។
មូលហេតុបង្កការដាច់រហែកសន្ទះព្រហ្មចារី
ការដាច់រហែកសន្ទះព្រហ្មចារីបណ្ដាលមកពីកត្ដាច្រើនទាក់ទងនឹងសកម្មភាពប្រចាំថ្ងៃដេកដើរឈរអង្គុយ ដូចជាការអង្គុយ កន្ធែកជើង ការធ្វើការធ្ងន់ ហាត់កីឡាជាដើម។ គ្រប់ស្ដ្រីទាំងអស់មានកម្រាស់សន្ទះព្រហ្មចារីមិនដូចគ្នាទេ អ្នកខ្លះស្ដើង អ្នកខ្លះទៀត ក្រាស់ ទៅតាមរូបរាងមនុស្សម្នាក់ៗ។ រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទ សន្ទះព្រហ្មចារីសុទ្ធតែទទួលការធ្លុះរហែកទាំងអស់។ ចំពោះក្មេងស្រីដែលទើបនឹងពេញវ័យ ងាយទទួលរងបញ្ហាទាំងអស់នេះណាស់ ជាក់ស្ដែងដូចជាការប្រើថ្នាំសុលជាដើម។ ចំពោះនារី ក្រមុំ នៅពេលស៊កថ្នាំសុលចូលទៅដល់ទ្វារមាសស្ដ្រីអាចធ្វើឱ្យសន្ទះព្រហ្មចារីរហែកបាន។
ព្រហ្មចារីសំខាន់សម្រាប់បុរសសម័យថ្មី ឬទេ?
ព្រហ្មចារីរបស់នារីនៅតែមានសារៈសំខាន់សម្រាប់បុរស ហើយគេតែងតែធ្វើការពិសោធន៍ចំពោះភរិយា ដូចជាពេលរួមភេទ ដំបូង បុរសជាប្ដីលួចដាក់ក្រណាត់សទ្រាប់ពីក្រោមជាដើម។ បើក្រណាត់នោះប្រឡាក់ឈាម មានន័យថាភរិយានៅក្រមុំបរិសុទ្ធ តែបើ អត់មានឈាម មានន័យថានារីនោះមិននៅក្រមុំ បាត់បង់ភាពបរិសុទ្ធមុនពេលរៀបការ។ ប៉ុន្ដែចំពោះពួកអឺរ៉ុបវិញ គេមិនសូវគិតពី ព្រហ្មចារីរបស់នារីទេ ឱ្យតែពេញចិត្ដ គឺគេចាប់ផ្ដើមសាងអនាគតជាមួយគ្នា។ បុរសខ្លះគិតថាគេអាចមើលដឹងចំពោះនារីម្នាក់អស់ភាព ក្រមុំព្រហ្មចារីបានពីសម្បកក្រៅ ដោយគ្រាន់តែឃើញសភាពរាងកាយ ដូចជាត្រគាករីក សុដន់ធ្លាក់ជាដើម។ កត្ដាទាំងនេះមិនអាច កំណត់បាននោះទេ ព្រោះរាងកាយស្ដ្រីមួយចំនួនមានលក្ខណៈបែបនេះពីកំណើត។
ការថែរក្សាសន្ទះព្រហ្មចារី
បើសុភាពនារីចង់ថែរក្សាសន្ទះព្រហ្មចារីកុំឱ្យរហែកដាច់ ត្រូវមានការប្រុងប្រយ័ត្នបន្ដិច ព្រោះសន្ទះព្រហ្មចារីស្ដើងផុយ ណាស់។ គួរចៀសវាងឥរិយាបថមួយចំនួន ដូចជាកុំធ្វើការងារធ្ងន់ ប្រុងប្រយ័ត្នកុំអង្គុយចោងហោង កុំកន្ធែកជើង កុំហាត់ប្រាណខ្លាំងៗ កុំប្រើថ្នាំសុលជាដើម។
ដំបូន្មានអ្នកជំនាញ
សូមសុភាពនារីគ្រប់រូបកុំព្យាយាមខ្វល់ខ្វាយពីបញ្ហាព្រហ្មចារីនេះខ្លាំងពេក អ្វីដែលសំខាន់សម្រាប់ការថែរក្សាព្រហ្មចារីនោះ គឺ កុំរួមភេទមុនពេលរៀបការ ព្រោះវាអាចធ្វើឱ្យសុភាពនារីបាត់បង់វត្ថុដែលអនាគតស្វាមីរបស់អ្នកនាងកញ្ញាយល់ថាសំខាន់ចំពោះគេ នោះ។ ក្រៅពីនេះ ឥរិយាបថដែលលើកមកជម្រាបជូនខាងលើនឹងជួយឱ្យសុភាពនារីបញ្ជាក់ពីភាពបរិសុទ្ធរបស់ខ្លួនបាន។
By healthcambodiaមើលគួរយល់ដឹងផ្សេងៗទៀត
- តិចនិចធ្វើឲ្យបុរសចូលចិត្តអ្នកក្នុងរយៈពេល ៥ ថ្ងៃ
- ការស្វែងរកអតិថិជន សម្រាប់ជំនួញថ្មី
- ១០តិចនិកសម្រាប់ស្ត្រី ធ្វើឲ្យបុរសលង់ស្នេហ៍
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!