ចេះកំប្លែង អាចទាក់ស្រីបានច្រើន
ការកំប្លែងដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនង តាំងពីការចាប់អារម្មណ៍លើកដំបូង រហូតដល់ការប្តេជ្ញាចិត្តរស់នៅជាមួយគ្នាក្នុងរយៈពេលវែង។ ស្ថិតក្នុងទំនាក់ទំនងថ្មីៗ ការកំប្លែងអាចជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពសម្រាប់ការទាក់ទាញមនុស្សផ្សេងៗទៀត ប៉ុន្តែក៏អាចប្រើសម្រាប់លុបបំបាត់កំហុសឆ្គង ឬសេចក្តីខ្មាស់អៀន ដែលកើតឡើងក្នុងពេលណាត់ជួបគ្នា និងដំណើរនៃការស្គាល់នរណាម្នាក់ផងដែរ។ ការកំប្លែងអាចរក្សាបាននូវភាពភ្ញាក់ផ្អើល ស្រស់ស្រាយ និងរំភើបរីករាយ។ វាក៏អាចជួយអោយអ្នកយកឈ្នះជម្លោះ ការមិនយល់ស្រប និងការក្តៅក្រហាយចិត្តតិចតួច ជាងការបង្កបញ្ហាកាន់តែធ្ងន់ដែរ។
ការចែករំលែកភាពសប្បាយរីករាយតាមរយៈការកំប្លែងនឹងបង្កើតបាននូវអារម្មណ៍ស្និទ្ធស្នាល និងទំនាក់ទំនងល្អរវាងមនុស្សពីរនាក់បាន ជាពិសេសគុណភាព និងភាពជោគជ័យនៃទំនាក់ទំនងស្នេហា។ នៅពេលអ្នកសើចជាមួយនរណាម្នាក់ អ្នកនឹងបង្កើតបាននូវចំណងវិជ្ជមាន។ ចំណងនេះធ្វើអោយអ្នកមានភាពរឹងមាំកាន់តែខ្លាំងក្នុងការជម្នះស្ត្រេស ការមិនយល់ស្រប ការមិនសប្បាយចិត្ត និងភាពល្អក់កករក្នុងទំនាក់ទំនងស្នេហាបាន។
ការសើចពិតជាអាចឆ្លងរកគ្នាបាន។ ប៉ុន្តែ មិនបាច់បារម្ភទេ បើសិនជាអ្នកមិនមែនជាមនុស្សកំប្លែងពីកំណើតនោះ ព្រោះអ្នកអាចសិក្សាពីវា និងបង្កើតវាដោយខ្លួនឯងបាន៕
មើលគួរយល់ដឹងផ្សេងៗទៀត
- គន្លឹះដែលធ្វើឲ្យមនុស្សស្រីមិនស្រឡាញ់អ្នកមិនបាន
- គន្លឹះសំខាន់ៗ អាចជួយអោយអ្នក ស្វែងរកបុរសល្អឥតខ្ចោះ បានទៅថ្ងៃអនាគត
- ជម្ងឺស្លន់ស្លោ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!