នារី មិន​ចូល​ចិត្ត បុរស​ប្រភេទ​ណា​?

 
 

​ស្ត្រី​មាន​ពេលវេលា​ច្រើន​បំផុត​ក្នុង​ការជ្រើសរើស​មនុស្ស​ប្រុស​ធ្វើ​ជា​សង្សារ ឬ​គូ​អនាគត​របស់​ខ្លួន​។ ពួកគេ​ក៏​តែងតែ​មាន​ចំណុច​ដែល​ចូលចិត្ត និង​មិន​ចូលចិត្ត​ដែរ​។ យ៉ាងណាមិញ មាន​បុរស​មួយចំនួន​ដែល​ពួកគេ​មិន​ចង់​រាប់អាន ដូចជា ៖
 

​មនុស្ស​ប្រុស​ដែល​គ្មាន​ការងារ​ធ្វើ​
បញ្ហា​អាច​នឹង​កើតមាន​នៅ​ថ្ងៃ​ណាមួយ នៅ​ពេល​ស្ត្រី​ស្រឡាញ់​បុរស​ម្នាក់​ដែល​គ្មាន​ការងារ​ធ្វើ​។ ស្ថិត​ក្នុង​ការរស់នៅ​សម័យ​ទំនើប​ជឿនលឿន ស្នេហា​មិន​អាច​បន្ត​ជាប់​រហូត ដោយ​គ្មាន​លុយ ឬ​ទ្រព្យសម្បត្តិ​ក្នុង​ដៃ​បានទេ​។ 

បុរស​ដែល​មាន​ច​រឹក​ព្រាន​នារី​
បុរស​ដែល​មាន​តណ្ហា​ខាង​ផ្លូវភេទ​ខ្លាំង គួរតែ​ចៀសវាង​ទាំងអស់​។ នេះ​មិនមែន​មានន័យថា មនុស្ស​ស្រី​មិន​ចូល​ចិត្ត​រួមភេទ​នោះទេ ប៉ុន្តែ អារម្មណ៍​សំខាន់​របស់​បុរស​ទាំង​នេះ គឺ​ចង់​កេងចំណេញ​ខាង​រួមភេទ​តែម្តង​។​

បុរស​នៅ​ក្មេង​ចូលចិត្ត​ខឹង​
បើសិន​ជា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ខឹង​ជាប់​រហូត​នោះ អ្នក​ប្រហែលជា​មិន​មាន​ឱកាស​ដ៏​ល្អ​មួយ​អាច​រស់នៅ​ជាមួយ​នាង​បានទេ​។ គ្មាន​មនុស្ស​ស្រី​ណា​ចូលចិត្ត​ស្តាប់​ការ​រអ៊ូរទាំ និង​ទ្រាំ​រង​កំហឹង​របស់​មនុស្ស​ប្រុស ដែល​ចូលចិត្ត​ខឹង​ឡើយ​។ បើសិន​ជា​បុរស​ម្នាក់​ខឹង​ខ្លាំង មានន័យ​ថា​គេ​កំពុងតែ​លុបបំបាត់​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​គូសង្សារ​ចោល​អស់​ហើយ​។ 

បុរស​ដែល​ចូលចិត្ត​រិះគន់​គេ​
មនុស្ស​ស្រី​ពិតជា​មិន​ចង់​រស់នៅ​ជាមួយ​មនុស្ស​ប្រុស​ណា​ដែល​ចេះ​តែ​ចាំ​រិះគន់​គេ​គ្រប់​រឿង​នោះទេ ព្រោះ​វា​តែងតែ​ផ្តល់​ជា​ភាព​សាំ​ចិត្ត​ជា​និច្ច​សម្រាប់​នាង ហើយ​ពេល​ខ្លះ អាច​ឈាន​ដល់​ការបង្ក​ភាព​ទុក្ខសោក​ចំពោះ​នាង​ផង​ក៏​មាន​ដែរ​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម