ស្នេហាគ្រាដំបូង ប្រការត្រូវធ្វើពេលរួមភេទ
....បើឆ្ងាញ់និងមានអនាម័យ ពិតជាចង់ទទួលទានទៀតមិនខានឡើយ។ ហេតុនេះ មានតែលោកអ្នកខ្លួនឯងផ្ទាល់ទេ ដែលត្រូវពិចារណា និងស្វែងរកចំណុចល្អៗ សម្រាប់ស្នេហាល្អូកល្អឺនប្រកបដោយសុវត្ថិភាព។ នៅលេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមចូលខ្លួនលើកយកចំណុចផ្សេងៗបន្ថែមទៀត ដើម្បីជាអំណោយជូនលោកអ្នកនៅរដូវចូលឆ្នាំនេះ។
រូបភាពទស្សនាវដ្ដីសុខភាព
ថ្ងៃរួមភេទខិតជិតមកដល់ហើយ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? លោកអ្នកនឹងអាចបាត់បង់ព្រហ្មចារី ភាពបរិសុទ្ធ បេះដូងឈឺចាប់ជូរចត់ ឆ្លងជម្ងឺកាមរោគ មានកូនមិនចង់បានជាដើម។ លោកអ្នកបានជ្រាបរួចមកហើយអំពីវ័យដែលត្រូវប្រឡូកក្នុងការរួមភេទលើកដំបូង វិធីបង្ការការមានផ្ទៃពោះដែលមិនចង់បាន វិធីបង្ការការឆ្លងជម្ងឺកាមរោគ ការនិយាយគ្នា ការភ័យខ្លាច ចំណង់ការថ្នាក់ថ្នម ការត្រៀមខ្លួនពេលស្នេហាគ្រាដំបូង។ល។ ប៉ុណ្ណេះមិនទាន់អស់នៅឡើយទេ នៅមានចំណុចផ្សេងៗទៀតដែលគួរយល់ដឹង និងប្រតិបត្ដិមុនចូលប្រឡូកក្នុងឆាករួមភេទលើកដំបូងនេះ។ សូមកុំឱ្យដូចប្រយោគមួយឃ្លាដែលថា “សប្បាយក្លាយជាទុក្ខ”។
ការរៀនសូត្រ
នៅក្នុងជីវភាពផ្លូវភេទ មនុស្សពេញវ័យជាច្រើនមានអនុស្សាវរីយ៍មិនអាចបំពេញបាន ទៅណាមកណាជាមួយគ្នា កាន់ដៃគ្នា ដើរលេងត្រសង ថើបបបោសអង្អែលយ៉ាងស្រើបស្រាលរកទីបំផុតគ្មាន ការចែចង់ និងរឿងអាថ៌កំបាំងផ្សេងទៀតយ៉ាងផ្អែមល្ហែមល្អូក ល្អឺនជាដើម។ សូមភ្លក្សរសជាតិកាមារម្មណ៍សន្សឹមៗ ថែទាំ និងស្រោចទឹកដាក់ជីជាបណ្ដើរៗ។ ពោលទំនាក់ទំនងផ្លូវភេទ គឺជាភាព សប្បាយរីករាយនៃផលកម្រៃរបស់បុគ្គលម្នាក់ៗ អ្នកណាធ្វើអ្នកនោះទទួល តែវាមិនមែនជាកាយហត្ថកម្មអនាម័យ ឬជាសកម្មភាព ខកចិត្ដដែលគ្រាន់តែបំពេញឡើងដូចគេដូចឯងដែលធ្លាប់ធ្វើនោះទេ។ ចំពោះសេចក្ដីសុខស្រួល ចំណេះដឹងនៃសមត្ថភាពមិនសូវជាចាំបាច់ប៉ុន្មានទេ ប៉ុន្ដែត្រូវចេះកសាងទំនុកចិត្ដលើខ្លួនឯងឱ្យបានច្រើន សម្រាប់ផ្ទៀងផ្ទូរជាមួយដៃគូស្នេហា។ មនុស្សភាគច្រើន បានយកការសម្រេចកាមដោយខ្លួនឯង(ការលេងប្រដាប់ភេទខ្លួនឯង) មករៀនសូត្រនៅឱកាសនេះ។
ការផ្សងព្រេង
ពេលរួមភេទលើកដំបូង ប្រៀបបាននឹងលោតហក់ខ្លួនចូលទៅក្នុងភាពមិនដែលធ្លាប់ស្គាល់ និងមិនបានដឹងថានឹងមានអ្វីកើត ឡើងជាបន្ដបន្ទាប់នោះឡើយ។ ការរួមភេទគ្រាដំបូងខ្លះប្រព្រឹត្ដទៅបានល្អប្រសើរ ខ្លះបានមធ្យមមានល្អមានមិនល្អ ខ្លះទៀតគ្មានបាន លទ្ធផលគឺទទេសូន្យតែម្ដង។ ជារឿយៗ យុវនារី ឬយុវបុរសច្រើនខកចិត្ដរាងចាលលែងចង់ប្រព្រឹត្ដទៀត ទាំងដើម្បីសេចក្ដីសុខស្រួល ទាំងដើម្បីជាល្បែងលើគ្រែរបស់ពួកគេ។ ដូច្នេះត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយដៃគូ និងប្រើប្រាស់ឱកាសក្រោយទៀត ដើម្បីស្គាល់គ្នាឱ្យរិតតែច្បាស់។ បែបនេះមិនមែនជារឿងចម្លែកនោះទេ។ ការជួបគ្នាឬចង់ច្របាច់ចូលគ្នារវាងរឿងរ៉ាវពីរ និងគម្រោង ពីរផ្សេងគ្នា ពិតជាត្រូវការការរៀបចំតម្រង់តម្រូវចៀសមិនផុតឡើយ។ ទោះបីជាការរួមភេទលើកដំបូងមិនពេញចិត្ដពេញថ្លើមក៏ដោយ ក៏វាជាច្រកមួយឈានទៅកាន់មាគ៌ានៃការផ្សងព្រេងខាងផ្លូវភេទរបស់មនុស្សពេញវ័យ។
ព្រហ្មចារី
ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី ដែលកើតឡើងដោយការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ ពិតជាពិបាកសម្រេចចិត្ដណាស់សម្រាប់មនុស្សភាគច្រើន ទោះជាវ័យចាស់ក្ដីវ័យក្មេងក្ដី។ អ្នកខ្លះឆាប់រួសរាន់រំដោះខ្លួនចេញពីគំនាបដ៏រឹងមាំនោះ និងធ្វើខ្លួនទទួលបាននូវសេរីភាព អ្នកខ្លះទៀតប្រកាន់បានខ្ជាប់ខ្ជួននូវរនាំងប្រពៃណីនេះ។ អ្នកដែលរំលោភបំពានឈានមុខគេច្រើនតែជាមនុស្សប្រុស ជាពិសេសយុវបុរសឬយុវជន។ រីឯយុវនារីច្រើនតែជាមនុស្សបណ្ដែតអារម្មណ៍ ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាងចូលចិត្ដរក្សាព្រហ្មចារីភាព ឬភាពបរិសុទ្ធ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។ ទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានក្រិតក្រម ឬច្បាប់ទម្លាប់ណា ដែលតម្រូវឱ្យយុវវ័យរួមភេទលើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដនៅឡើយទេ។ បុរាណខ្មែរបានតម្រូវ និងអនុញ្ញាតឱ្យយុវវ័យចាប់ផ្ដើមរួមភេទលើកដំបូងក្រោយថ្ងៃក្រាបក្បាល ដល់កន្ទេល(ថ្ងៃរៀបការ)។ ការរៀបការនៅប្រទេសកម្ពុជាច្រើនរៀបចំឡើងដោយការរៀបចំទុកដាក់ពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល ជួនកាលកម្លោះក្រមុំទាំងពីរនោះមិនធ្លាប់ស្គាល់គ្នាទៀតផង។ បើក្រឡេកមើលច្បាប់អាពាហ៍ពិពាហ៍នៃព្រះរាជាណាចក្រកម្ពុជា យុវជន និងយុវនារីមានសិទ្ធិរៀបការចាប់ពីអាយុគម្រប់១៨ឆ្នាំឡើងទៅ។ តាមការស្រាវជ្រាវនៅតាមបណ្ដាប្រទេសជឿនលឿន ជាពិសេសនៅប្រទេសបារាំង យុវវ័យចាប់ផ្ដើមរួមភេទដំបូងនៅអាយុ១៧ឆ្នាំជាមធ្យម។ បើតាមតួលេខទាំងនេះ បញ្ជាក់ថាយុវវ័យមិនត្រូវចាប់ផ្ដើមរួមភេទពេកទេ ព្រោះពួកគាត់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួន។ បើចង់ស្វែងយល់លម្អិតអំពី សន្ទះព្រហ្មចារីនេះសូមអានអត្ថបទ“វិធីថែរក្សាព្រហ្មចារី” ដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦។
តើគួរនិយាយប្រាប់ឪពុកម្ដាយ ឬអាណាព្យាបាល?
ការហែករឿងអាថ៌កំបាំងដែលជាការសម្ងាត់ និងជាការអៀនខ្មាសផ្ទាល់ខ្លួនប្រាប់ឪពុកម្ដាយ ពិតជាពិបាកកើតមានឡើង ណាស់ ហើយវាជាដំណាក់កាលមិនអាចកាត់ថ្លៃបានរបស់យុវវ័យ។ អ្វីៗទាំងអស់អាស្រ័យទៅលើឪពុកម្ដាយ និងទំនាក់ទំនងដែល យុវវ័យមានចំពោះពួកគាត់។ បើសិនជាលោកអ្នកស្រុះស្រួលជាមួយពួកគាត់ នោះលោកអ្នកពិតជាងាយនិយាយប្រាប់ពួកគាត់។ លើសពីនេះទៅទៀតឪពុកម្ដាយអាចទូន្មានលោកអ្នក និយាយប្រាប់លោកអ្នកនូវអ្វីៗជាបទពិសោធន៍ ដែលពួកគាត់ធ្លាប់ឆ្លងកាត់ស្នេហាគ្រាដំបូង ព្រមទាំងពួកគាត់អាចប្រាប់អំពីវិធី ឬមធ្យោបាយទប់ស្កាត់ការតាំងគភ៌ដែលមិនចង់បាន និងមធ្យោបាយបង្ការការឆ្លងជម្ងឺ កាមរោគផងដែរ។ ផ្ទុយទៅវិញ បើសិនជាលោកអ្នកមិនមានអារម្មណ៍ចង់ប្រាប់ពួកគាត់ ហើយនិងភ័យខ្លាចនឹងប្រតិកម្មរបស់ពួកគាត់ នោះ សូមរក្សាអាថ៌កំបាំងដំណាក់កាលគ្រាដំបូងនៃជីវភាពផ្លូវភេទរបស់លោកអ្នក។ ប៉ុន្ដែលោកអ្នកក៏ត្រូវយកត្រចៀកស្ដាប់គេឯងខ្លះផង ជាពិសេសអ្នកដែលនៅជុំវិញលោកអ្នក។ ក្រៅពីឪពុកម្ដាយ ឬអាណាព្យាបាល លោកអ្នកអាចទុកចិត្ដ ឬនិយាយពិភាក្សាជាមួយឪពុកមា ឬម្ដាយមីង បងប្រុសបងស្រីបង្កើត ឬបងប្រុសបងស្រីជីដូនមួយជាដើម។
បណ្ដាំផ្ញើ
ដើម្បីឆ្លើយតបនឹងចំណាប់អារម្មណ៍របស់លោកអ្នកអាន ទស្សនាវដ្ដី សុខភាពយើង សន្យាខិតខំលើកយកចំណុចអាថ៌កំបាំង និងត្រូវយល់ដឹងផ្សេងៗទៀតទាក់ទងនឹងការរួមភេទ ឬស្នេហាគ្រាដំបូងនៅលេខក្រោយទៀត ដូចជាស្ថានភាពកើតឡើងពេលរួមភេទ ដំបូង ការថើបបបោសអង្អែលគ្រាដំបូង មធ្យោបាយទប់ស្កាត់គភ៌មិនប្រាថ្នា ការស៊កបញ្ចូលប្រដាប់ភេទ ស្ថានភាពក្រោយពេលរួមភេទ លើកដំបូង ដំបូន្មានសម្រាប់គូស្នេហ៍គ្រាដំបូងជាដើម។ ហេតុនេះសូមអធ្យាស្រ័យតាមដានអាននៅលេខក្រោយទៀតដោយអនុគ្រោះ ដោយសារមានចំណុចច្រើន និងអត្ថបទវែង។
មើលគួរយល់ដឹងផ្សេងៗទៀត
- តើមនុស្សប្រុស បញ្ជាក់ការស្រឡាញ់របស់គេ ចំពោះមនុស្សស្រី តាមរបៀបណា?
- កូឡេស្តេរ៉ូល គឺជាអ្វី?
- កំពូលអាហារ ជួយឱ្យខួរក្បាលមានសុខភាពល្អ រឹងមាំ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!