ស្នេហារីកចម្រើនទៅមុខ ដោយសារអ្វី?
ជាមួយនឹងតម្រូវការជីវិតជាប្រចាំថ្ងៃ វាអាចនឹងពិបាកក្នុងការចងចាំនូវរឿងធម្មតាៗមួយចំនួន ដែលជួយអោយស្នេហាអ្នកមានភាពរឹងមាំ។ ប៉ុន្តែ បើសិនជាអ្នកយកសកម្មភាពថែរក្សាគ្នាជាអាទិភាពនោះ វានឹងក្លាយទៅជាទម្លាប់មួយដែលនាំអោយទទួលបានដៃគូស្នេហាយ៉ាងសប្បាយចិត្ត និងមានសុភមង្គលកាន់តែឆាប់។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រខ្លះៗដែលអាចជួយដល់អ្នកបាន។
ចំណាប់អារម្មណ៍ខាងក្រៅ
យើងមិនមែននិយាយអំពីការចាប់អារម្មណ៍លើមនុស្សណាម្នាក់ផ្សេងឡើយ។ ផ្ទុយមកវិញ ការចាប់អារម្មណ៍ខាងក្រៅមានន័យថា ជាទម្លាប់ពេលទំនេរ សកម្មភាព ឬមិត្តភក្តិទៅវិញទេ។ អ្នកអាចប្រើការចាប់អារម្មណ៍ទាំងនេះមកអនុវត្តទាំងអស់គ្នាបាន (ដើរកម្សាន្ត ចូលរៀនថ្នាក់គូរគំនូរ ឬចូលក្លិបរាំលេងកម្សាន្ត)។ មិនខ្វល់ថាអ្នកស្រឡាញ់គ្នាខ្លាំងប៉ុណ្ណាទេ ការចំណាយពេលវេលានៅជាមួយគ្នាកាន់តែយូរកាន់តែទទួលបានស្នេហាដ៏ល្អមួយ។
បង្កើតបរិយាកាស
ទាំងបុរស និងស្ត្រីសុទ្ធតែចូលចិត្តការដើរលេងកម្សាន្ត ការភ្ញាក់ផ្អើល និងការរំភើបរីករាយ។ ការអង្គុយលើសាឡុងដោយមិននិយាយរកគ្នាទៅវិញទៅមកនោះ មិនអាចបង្កើតជាស្នេហាដ៏គួរអោយភ្ញាក់ផ្អើល និងរីករាយក្នុងរង្វង់ស្នេហារស់នៅរាល់ថ្ងៃបានឡើយ ដូច្នេះ អ្នកគួរតែបង្កើតបរិកាសប្លែកៗជាមួយគ្នា។
ប្រើពេលវេលាក្នុងថ្ងៃឈប់សម្រាក
ទម្លាប់ដ៏សំខាន់មួយផ្សេងទៀត គឺការប្រើពេលវេលានៅជាមួយគ្នា។ គូស្វាមីភរិយាខ្លះប្រើពេលវេលាមួយនេះ ក្នុងថ្ងៃឈប់សម្រាករបស់គេតែម្តង។ អ្នកខ្លះទៀតបែរជាយកពេលវេលានេះទៅស្នាក់នៅក្នុងសណ្ឋាគារនៅស្រុកកំណើត ម៉ាស្សា ឬចូលស្ប៉ា ជាមួយគ្នាក៏មានដែរ។ ប៉ុន្តែ មិនខ្វល់ថាជម្រើសអ្នកមានលក្ខណៈបែបណាទេ អោយតែវាជាពេលវេលាដែលអ្នកទាំងពីរនៅជាមួយគ្នាមានសេចក្តីសុខទៅ គឺបានហើយ។
ជូនកាដូ
ដៃគូដែលស្រឡាញ់គ្នាយូរហើយ ច្រើនតែធ្លាប់ជូនកាដូគ្នាទៅវិញទៅមក ដូចជា កាដូនៅថ្ងៃបុណ្យណូអែល ខួបកំណើត ឬខួបអាពាហ៍ពីពាហ៍។ល។ យ៉ាងណាមិញ ការជូនកាដូដោយគ្មានហេតុផល ឬមិនមែនជាថ្ងៃពិសេសអ្វី ក៏ជាជម្រើសល្អផងដែរ។ នៅពេលអ្នកធ្វើបែបនេះបាន មានន័យថាអ្នកនឹងផ្តល់ជាការភ្ញាក់ផ្អើលតិចតួចដល់ដៃគូ និងបន្តការស្រឡាញ់គ្នាកាន់តែខ្លាំងដែរ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុអ្វីគេវះកាត់ តាមបច្ចេកទេស XLIF ដើម្បីព្បាបាល ការឈឺឆ្អឹងខ្នង?
- តើស្ត្រីគួរតែថែរក្សាសម្ជស្សរបស់ខ្លួន តាមរបៀបណាខ្លះ?
- គួរធ្វើដូចម្តេចទើបពង្រឹងដល់ជីវិតគ្រួសារបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!