ស្នាមថើប អាចសម្លាប់ ទារកទើបនឹងកើតបាន
នារីជាម្ដាយមួយរូប បានចែកចាយ ពីបទពិសោធន៍របស់ខ្លួន ទៅកាន់ ឪពុកម្ដាយផ្សេងទៀត ដែលកូនស្រីរបស់នាង បានចំនាយពេល ៥ថ្ងៃ ស្នាក់នៅក្នុងមន្ទីរពេទ្យ ជាមួយនឹង ដំបៅមាត់យ៉ាងធ្ងន់ធ្ងរ។
នៅក្នុងនោះ បានឲ្យដឹងថា នាង Claire Henderson បានធ្វើការព្រមាន ទៅកាន់ម្ដាយ ឪពុកផ្សេងទៀត ដែលមិនគួរឲ្យនរណាម្នាក់ ថើបកូនរបស់ខ្លួន ដែលទើបតែចាប់កំណើតថ្មីៗនោះទេ បន្ទាប់ពីកូនស្រីនាង ឈ្មោះ Brooke ត្រូវស្នាក់នៅមន្ទីរពេទ្យ ជាមួយនឹង មេរោគសើស្បែក (ពងបែក) (Cold sores)។ តាមរយៈសារ ដែលនាងបង្ហោះនៅក្នុង ហ្វេសប៊ុកបាន សរសេរបន្ថែមថា៖ សូមមេត្ដា ចែកចាយ សារទាំងនេះ ទៅកាន់ ម្ដាយគ្រប់រូប និងស្ដ្រីមានផ្ទៃពោះ ឲ្យយល់ដឹងទាំងអស់គ្នា ព្រោះមេរោគនេះ អាចធ្វើឲ្យទារកស្លាប់បាន។ នាង Claire Henderson បានព្រមានបន្ថែមថា ប្រសិនជាទារកមាន អាយុក្រោម៣ខែ នោះមិនអាច ជាសះស្បើយពីជំងឺ នេះនោះទេ ដែលមេរោគនេះ អាចបណ្ដាលឲ្យប៉ះពាល់ ដល់ថ្លើម និងបំផ្លាញខួរក្បាល ហើយធ្វើឲ្យទារក ស្លាប់តែម្ដង ហើយនេះជាសំណាងដែល នាងត្រូវបានមិត្ដភិក្ដប្រាប់មុន បើមិនដូចនេះទេ នោះកូននាង នឹងមានជំងឺនេះ កាន់តែធ្ងន់ធ្ងរ ជាក់ជាមិនខាន។ ម្យ៉ាងវិញទៀត ៨៥ភាគរយនៃ ចំនួនប្រជាជន សរុប គឺមាន មេរោគនេះ និងប្រសិនជា នរណាម្នាក់ មានជំងឺនេះ គួរណាឲ្យពួកគេ នៅឲ្យឆ្ងាយ រហូតដល់ពួកគេ ជាសះស្បើយ។
រូបភាព នាង Claire Henderson និងកូនស្រី
យ៉ាងណាមិញ Cold sores ជារោគសើស្បែក (ពងបែក) ដែលភាគច្រើន កើតឡើង នៅក្បែរបបូរមាត់ និងអ្នកដែល កើតជំងឺនេះ មិនអាចទទួលទាន របស់ដែលត្រជាក់នោះទេ។ នៅក្នុងនោះ មានមនុស្សមួយចំនួនយល់ច្រលំថា Cold sores គឺជា canker sores ដែលជាប្រភេទ ដំបៅ ឬពងបែក ដែលកើតមានឡើង នៅលើអណ្ដាត ឬនៅក្នុងមាត់។ ទារកអាចឆ្លងជំងឺនេះ តាមរយៈការ ប្រើប្រាស់ ពែងទឹក, ឧបករណ៍ក្មេងលេង, តុក្កតា រួមគ្នា ជាមួយនឹង នរណាម្នាក់ ដែលមានជំងឺនេះ ឬទទួលស្នាមថើប ពីពួកគេ៕
ប្រភេទមេរោគ Cold sores ដែលពេលខ្លះ អ្នកដទៃមិនអាចមើល ឃើញនៅនឹងភ្នែក
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- តើអ្នកធ្លាប់ដឹងអ្វីខ្លះ ពីជំងឺប្រមេះទឹកថ្លា?
- តើអ្នកចង់ស្គម ឬចង់មានសុខភាពល្អ?
- វិធីងាយៗ ដើម្បីរៀន ធ្វើទៀនក្រអូប ដោយខ្លួនឯង!
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!