បែកធ្លាយហើយ ខ្នុរ ចាក់ថ្នាំ ធំហើយទុំលឿនទៀត គឺប្រើពេល តែមួយយប់ទេ !
ថ្នាំគីមីរបស់ចិន មួយប្រភេទដែល គេកំពុងតែនិយមយកមកចាក់ នៅលើផ្លែ ខ្នុរ ដើម្បីអោយវា ធំ និង ទុំលឿន ដើម្បីផ្គត់ផ្គន់ អោយទាន់តំរូវការ ទីផ្សារ។ តាមប្រភពពត៌មាន បានអោយដឹងថា ថ្នាំមួយប្រភេទនេះ គឺប្រើប្រាស់ សំរាប់ចាក់ទៅលើ ផ្លែឈើផ្សេងៗ ជាពិសេស សំរាប់ផ្លែ ខ្នុរ មួយនេះ គឺគេចាក់ថ្នាំ តាមការចង់បាន។ ប្រភពពត៌មាន ដដែលបានបន្តអោយដឹងថា ជាធម្មតា គេប្រើប្រាស់វា ដោយចាក់ទៅលើ ខ្នុរ ចាប់ពី 2 – 5cc ដោយក្នុង 1cc ស្មើរនឹង 1ml ហើយការចាក់នេះ អាស្រ័យតាមការ ចង់បាន របស់អ្នកប្រើប្រាស់ថ្នាំ បើចាក់ច្រើន ធំកាន់តែលឿន ហើយក៍ឆាប់ទុំដែរ។ អ្វីដែលគេ កត់សំគាល់នោះគឺ ផ្លែខ្នុរ តូចមួយផ្លែ ប្រើរយៈពេល យ៉ាងច្រើនបំផុត ២៤ម៉ោង វានឹងក្លាយជា ផ្លែខ្នុរ មួយផ្លែធំ ហើយទុំ ថែមទៀតផង។ ការប្រើប្រាស់ថ្នាំគីមី ហួសហេតុបែបនេះ វាអាចប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព របស់អ្នក បរិភោគ ប៉ុន្តែមនុស្សមួយចំនួន ដែលជាម្ចាស់ ចំការផ្លែឈើទាំងនេះ មិនបានគិតគូរ ដល់អ្នកបរិភោគឡើយ ក្នុងមួយថ្ងៃៗ ផ្លែខ្នុរ ត្រូវបាននាំចេញពីចំការ តូចមួយប៉ុននោះ មិនក្រោម ជិតមួយតោនឡើយ ហើយគេចេះតែឆ្ងល់ថា ហេតុអ្វីចំការតូចនេះ មានខ្នុរលក់ ច្រើនម្លេះ តាមពិតគឺគេប្រើប្រាស់ ថ្នាំគីមី។ នេះជាមេរៀនមួយសំរាប់ អ្នកចូលចិត្ត ញ៉ាំ ខ្នុរ សូមមេត្តាប្រយត្ន័ ខ្នុរដែលប្រើថ្នាំ ព្រោះថា គេមិនទាន់រកឃើញ ពីលក្ខណៈរបស់វា ដែលអាចអោយដឹងថាវាប្រើថ្នាំគីមីឡើយ ដូចនេះ សូមប្រិយមិត្តទាំងអស់គ្នា មេត្តាប្រុងប្រយត្ន័៕
khmer-note
មើលគួរយល់ដឹងផ្សេងៗទៀត
- ៥ ហេតុផលដែលសុភាពនារីគួរស្វែងយល់ពីទំហំសុដន់ និងអាវទ្រនាប់
- គន្លឹះក្នុងពេលផាត់មុខ នៅថ្ងៃរៀបការ
- នៅពេលដែលអ្នកចំហុយមុខ អ្នកត្រូវតែប្រយ័ត្ន នូវចំណុចអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!