គ្រាប់​ជី​ល្អ​បំផុត​សម្រាប់​សុខភាព

 
 

មាន​ប្រភព​មក​ពី​ទ្វីប​អាមេរិក​ខាងត្បូង​​​ដែល​គេ​​ឃើញ​មាន​ច្រើន​បំផុត​ដុះ​លើ​ដែនដី ភាគ​ខាងត្បូង​ប្រទេស​ម៉ិកស៊ិក និង ​ប្រទេស​ហ្គាតេម៉ាឡា​គ្រាប់​ធញ្ញជាតិ​​​ឈ្មោះ Chia ឬ គ្រាប់​ជី ត្រូវ​បាន​​​ក្រុម​​អ្នក​បច្ចេកទេស​​ខាង​ម្ហូប​អាហារ​​អះអាង​ថា ​ជា​អាហារ​​ដែល​មាន​គុណប្រយោជន៍​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​​សម្រាប់​សុខភាព​។

​អាច​រីក​មាឌ​នៅ​ពេល​ដាក់​លាយ​ជា​មួយ​សារធាតុ​រាវ​ គ្រាប់​ជី​ខាងលើ​មាន​ប្រភព​មក​ពី​ដើម Salvia Hispanica ​ដែល​មាន​ដុះ​ច្រើន​បំផុត​នៅ​​លើ​ទឹកដី​ប្រទេស​ទាំង​ពីរ​ខាងលើ។ ​​ទោះបី​ជា​អ្នក​​ស្រាវជ្រាវ​ម្ហូប​អាហារ​ទើប​នឹង​រក​ឃើញ​ក៏​ពិតមែន តែ​គ្រាប់​ធញ្ញជាតិ​​មួយ​នេះ​ត្រូវ​បាន​​ចរាចរណ៍​ដាក់​លក់​ជា​ទូទៅ​នៅ​លើ​ទីផ្សារ​​សម្រាប់​​លាយ​ជា​មួយ​ភេសជ្ជៈ​ ឬ បង្អែម​ជា​ដើម។

តាម​ការ​អះអាង​របស់​អ្នក​ស្រាវជ្រាវ​ម្ហូប​អាហារ​ គ្រាប់​ជី​​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ខ្ពស់​ជាង​​​គ្រាប់​ធញ្ញជាតិ​​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​រួម​មាន ជាតិ​សរសៃ ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់​ជាងគេ មាន​​ផ្ទុក​សារធាតុ អូមីកា៣ (Omega-3 ) និង​សារធាតុ​ចិញ្ចឹម​​សម្រាប់​ការ​ពារ​ដល់​ខួរឆ្អឹង​​។ ក្រៅ​ពី​នេះ វា​ក៏​មាន​គុណប្រយោជន៍​ផង​ដែរ​សម្រាប់​​​ទប់​ស្កាត់​ជំងឺ​ជា​ច្រើន​មុខ​ទៀត​ក្នុង​នោះ​មាន​ដូចជា ​ជួយ​សម្រក​ទម្ងន់ ជួយ​សម្រួល​សម្ពាធ​ឈាម​រត់ កាត់​បន្ថយ​ជំងឺ​គាំង​បេះដូង ​ជួយ​​ផ្ដល់​កម្លាំង​ពេល​​​ហាត់​ប្រាណ និង​ឈឺ​​​ចុកចាប់​ឆ្អឹង​ឆ្អែង​​​ផង​ដែរ។
ប្រភពសប្បាយ

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម