ប្រើភាពធុញថប់ អោយក្លាយជាប្រយោជន៍
កន្លែងដែលអ្នករស់នៅ ឬអ្វីដែលអ្នកត្រូវទទួលខុសត្រូវជារៀងរាល់ថ្ងៃ អាចជាអ្វីដែលធ្វើអោយអ្នកមានភាពធុញថប់។ អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់ជាមួយកិច្ចការសាលា ឬការងារអ្វីមួយ។ ពេលខ្លះ យើងនឹងបាត់បង់ការជំរុញលើកទឹកចិត្តពេលចង់ធ្វើអ្វីមួយដែលថ្មី ឬលែងចង់ធ្វើអ្វីទាំងអស់ ព្រោះតែគិតថា ខ្លួនឯងកំពុងស្ថិតក្នុង “តំបន់មានសុវត្ថិភាព ឬតំបន់សុខស្រួលហើយ”។ តើអ្នកត្រូវគិតដូចម្តេច ដើម្បីអ្នកអាចប្រើភាពធុញថប់អោយក្លាយជាផលប្រយោជន៍វិញបាន?
ភាពធុញថប់អាចជាការជំរុញចិត្តមួយ។ វាអាចប្រាប់អ្នកថា វាគឺជាពេលវេលាដែលអ្នកត្រូវក្រោកឡើង ហើយធ្វើអោយមានការផ្លាស់ប្តូរមួយចំនួននៅក្នុងជីវិតរបស់អ្នក ឬសូម្បីតែនៅក្នុងសហគមន៏របស់អ្នកក៏ដោយ។ សូមក្រលេកមើលអ្វីដែលអ្នកអាចធ្វើបាន។ ខាងក្រោមនេះជាគន្លឹះមួយចំនួន៖
- រំលឹកខ្លួនឯងថា អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន
- កំណត់គោលដៅខ្លួនឯង។ តើអ្វីដែលអ្នកចង់សម្រេចបាននៅក្នុងជីវិតរបស់អ្នក? តើអ្នកគួរចាប់ផ្តើមយ៉ាងដូចម្តេច ដើម្បីឈានទៅដល់គោលដៅទាំងនេះ?
- ធ្វើអ្វីដែលអ្នកគិតថាវាអាចនឹងធ្វើអោយមានភាពខុសប្លែកគ្នា
- ចាប់ផ្តើមធ្វើអ្វីដែលថ្មី និងមានការប្រគួតប្រជែង
- ចូរគិតអំពីជំនាញ និងចំណេះដឹងដែលអ្នកមាន ហើយប្រើវាដើម្បីជាផលប្រយោជន៍
- បន្តការអភិវឌ្ឍជំនាញរបស់អ្នក ដូចជាការអោយតម្លៃលើខ្លួនឯងជាដើម
- ពិនិត្យលើរឿងដែលនឹងត្រូវបន្តធ្វើនៅក្នុងសហគមន៍របស់អ្នក អ្នកអាចនឹងមានការភ្ញាក់ផ្អើលនូវអ្វីដែលអ្នកបានរកឃើញ
- សូមរីករាយ និងសម្គាល់ការសប្បាយបន្តិចបន្ទួច ជាជាងអោយតម្លៃតែទៅលើតែការសម្បាយខ្លាំង
មើលគួរយល់ដឹងផ្សេងៗទៀត
- ជ្រុះសក់ គួរជ្រើសរើសវីតាមីនអ្វី?
- ស្វែងយល់ពីអន្តរាយ នៃការនិយមពាក់ស្បែកជើងផ្ទាត់ ដែលអ្នកគ្រប់គ្នាគួរតែដឹង!
- សកម្មភាពទាំង ៦ បើធ្វើរាល់ថ្ងៃ គ្រូពេទ្យនឹងឃ្លាតឆ្ងាយពីអ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!