ព្រឺក្បាល! ចេះតែឈឺក្បាលរ៉ាំរ៉ៃ ៤៦ឆ្នាំ មិនដឹងមូលហេតុ ដល់ទៅពេទ្យស្កេន មើលទើបដឹង!

 
 

ចិន៖ ស្រ្តីវ័យកណ្តាលម្នាក់ ចេះតែឈឺក្បាលរ៉ាំរ៉ៃមិនព្រមបាត់ ជិតមួយជីវិតទៅហើយ ដោយមិនដឹង មូលហេតុ ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ហើយស្កេនមើល ដែលលទ្ធផលសឹង តែមិនគួរឲ្យជឿ គឺមានម្ជុល ដ៏វែងប្រវែង ៤.៦ សង់ទីម៉ែត្រ បានចាក់ដោត ក្នុងខួរក្បាលរបស់គាត់ទៅវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីនាមត្រកូល Liu អាយុ ៤៨ឆ្នាំ មកពីខេត្ត Anhui ប្រទេសចិន បានឲ្យដឹងថា នាងមានការ ឈឺក្បាលរ៉ាំរ៉ៃ មិនព្រមបាត់ ដោយមិនដឹងមូលហេតុ អស់ពេលជាង ៤ទសវត្សរ៍។ ហើយកាលពី ខែមុន គាត់ក៏សម្រេចចិត្ត ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យមើលមុនពេល វាក្លាយជាអាក្រក់ជាងនេះ ដោយអ្នកស្រីនិយាយថា ការឈឺក្បាលនេះ អាក្រក់បំផុត​គឺ នៅពេលដែលមានភ្លៀង ឬពេលងងឹតខ្លាំង ខាងក្រៅ ហើយការឈឺចាប់នេះគឺ ដូចជា យកម្ជុលមក ចាក់ទម្លុះអញ្ចឹង។

នៅពេលដែលគាត់ បានទៅជួបពិគ្រោះជាមួយគ្រូពេទ្យ គឺមិនមានគ្រូពេទ្យណា ម្នាក់អាចដឹង ពីប្រភពនៃការឈឺ ចាក់ ដូចជាមានម្ជុលចាក់ នៅក្នុងខួរក្បាលនោះទេ។ រហូតដល់គាត់ ធ្វើការស្កេនក្បាល មើលទើបដឹងថា ពិតជាមាន ម្ជុលប្រវែង ៤.៦សង់ទីម៉ែត្រ បានចាក់ទម្លុះ ក្នុងខួរក្បាលផ្នែក ខាងឆ្វេងរបស់គាត់ ដែលគ្រូពេទ្យជឿជាក់ថា វាបានចូលទៅ ក្នុងខួរក្បាល តាំងពីគាត់ នៅតូចមកម្ល៉េះ។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យក៏បានណែនាំ ឲ្យអ្នកស្រី Liu ធ្វើការវះកាត់យកម្ជុល ដ៏វែងនោះចេញ ព្រោះថាបើមិន ធ្វើការវះកាត់យក ចេញនោះទេ វានិងធ្វើឲ្យមាន ផលអាក្រក់ទៅថ្ងៃមុខ ជាក់ជាមិនខាន៕


រូបភាព ការស្កេនខួរក្បាលដែលរកឃើញម្ជុលរបស់អ្នកស្រី Liu

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម