តារាយូធូប បង្ហាញពី គន្លឹះចិតផ្លែឪឡឹក ទុកសាច់ និងសម្បក ឲ្យនៅទាំងមូល (មានវីដេអូ)

 
 

ការចិត ផ្លែឪឡឹក មានច្រើនរបៀប និងច្រើនយ៉ាង តែ បើចិត ទុកសាច់ឲ្យនៅទាំងមូល និងសម្បក មិនខ្ទេចខ្ទីនោះ វាហាក់ដូចជា ពិបាកនឹងធ្វើ។

ជួបជាមួយនឹង តារាយូធូប លោក Mark Rober ដែលមានអ្នកតាមដាន ជិត ៣០០,០០០នាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពី គន្លឹះក្នុងការចិត ផ្លែឪឡឹក ដែលទុកសាច់ខាងក្នុងឲ្យ នៅទាំងមូល និងសម្បកវិញ ក៏នៅតែមូល ដូចគ្នា គ្រាន់តែពុះជាពីរ។ ការបង្ហាញនេះ បានធ្វើឲ្យ ក្មេងៗមួយក្រុម នាំគ្នា ចំហរមាត់ ក្រោយពី គាត់បានបង្ហាញពី សាច់ផ្លែឪឡឹក ទាំងមូលនេះ។

សម្រាប់វីដេអូនេះមាន អ្នកទស្សនាជាង ១៩លានដង ក្នុងរយៈពេលតែ មួយអាទិត្យប៉ុណ្ណោះ ដែលបណ្ដាញ យូធូបរបស់គាត់ តែងតែពាំនាំនូវ គំនិតថ្មី បែបវិទ្យាសាស្ដ្រ និងច្នៃប្រឌិត។ យ៉ាងណាមិញ នៅនាទីបន្ទាប់ ក្រោយពីបង្ហាញពី ផ្លែឪឡឹកនេះ ទៅកាន់ក្មេងៗ គាត់ក៏បង្ហាញពី តិកនិក ក្នុងការចិតផ្លែឪឡឹក ដែលជាក់ស្ដែងណាស់ ការពិតគាត់មិនមែន ប្រើផ្លែឪឡឹក តែមួយនោះទេ។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ៖ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម