​ថ្ងៃ​ជួប​គ្នា​ដំបូង បុរស​មិន​គួរ​ធ្វើ​អ្វីខ្លះ​?

 
 

​ការ​ណាត់​ជួប​គ្នា​អាច​ក្លាយទៅជា​រឿង​មួយ​មាន​ការយល់ច្រឡំ​ខ្លាំង​បំផុត ហើយ​ក៏​ពិបាក​នឹង​ស្វែងយល់ថា​គួរ​ធ្វើ​អ្វី និង​មិន​គួរ​ធ្វើ​អ្វី​ដែរ​។ តើ​អ្នក​គួរតែ​ស្លៀក​សម្លៀកបំពាក់​ផ្លូវការ​មួយ​ឈុត ឬ​ធម្មតា​? ខាងក្រោម​នេះ យើង​នឹង​បង្ហាញ​អំពី​ចំនុច​មួយចំនួន​ដែល​បុរស​មិន​គួរ​ធ្វើ​ទាល់តែសោះ ក្នុងពេល​ណាត់​ជួប​មនុស្ស​ស្រី​ជា​លើកដំបូង​។ 
 

​មក​យឺត​
គ្មាន​មនុស្ស​ស្រី​ណា​ម្នាក់​ចូល​ចិត្ត​ការរង់ចាំ​ឡើយ​។ ដូច្នេះ ចូរ​ប្រាកដថា អ្នក​បាន​ទៅ​កន្លែង​ណាត់​ទាន់ពេលវេលា​។ យើង​ដឹង​ថា វា​គឺជា​រឿង​អយុត្តិធម៌​បន្តិច​មែន ប៉ុន្តែ​វា​ពិតជា​រឿង​មួយ​អាច​ទទួលយកបាន​សម្រាប់​មនុស្ស​ស្រី​ដែល​មក​យឺត​ពី ១៥ ទៅ ២០​នាទី​។​

និយាយ​អំពី​ខ្លួន​ឯង​រហូត​
គ្មាន​អ្វី​ដែល​ធ្វើអោយ​បរិយាកាស​ស្ងាត់​ជ្រាប​ជា​ង​អោយ​មនុស្ស​ស្រី​បិទមាត់​ជិត​តែ​ម្តង ដោយសារ​តែ​អ្នក​និយាយ​អំពី​ខ្លួនឯង​មិន​ឈប់​នោះ​ទេ​។ ដើម្បី​កុំអោយ​មាន​ភាព​សាំ​ចិត្ត​កើតឡើង ក្នុងនាម​អ្នក​ជា​មនុស្ស​ប្រុស អ្នក​គួរតែ​ជ្រើសរើស​រឿង​ដែល​អ្នក​ទាំង​ពីរ​អាច​និយាយ​ចូលគ្នា​បាន​ច្រើន​វិញ​ទើប​ជា​ការល្អ​។ 

ធ្វើខ្លួន​ជា​មនុស្ស​ខ្ជិល​
មនុស្ស​ស្រី​ស្អប់​មនុស្ស​ប្រុស​ស្លៀកពាក់​មិនបាន​ត្រឹមត្រូវ ឬ​គ្មាន​អនាម័យ​ផ្ទាល់ខ្លួន​។ បើសិន​ជា​អ្នក​កំពុងតែ​ជួប​នាង​ជា​លើកដំបូង ចូរ​ប្រាកដថា អ្នក​បាន​ស្លៀកពាក់ និង​ធ្វើខ្លួន​បាន​ត្រឹមត្រូវ​ហើយ​។ បើសិនជា​សក់​អ្នក​វែង ចូរ​កក់សក់​អោយបាន​ស្អាត និង​ប្រាកដថា​គ្មាន​ជាតិ​ប្រេង​ហូរ​ចេញពី​សរសៃសក់​អ្នក​ឡើយ​។ បើសិនជា​មាន​ពុកមាត់ ចូរ​ប្រា​កថា​អ្នក​បាន​កោរ​វា​ស្អាត​ហើយ​។ ចំណាប់​អារម្មណ៍​ជា​លើកដំបូង​នឹង​អាច​មាន​រយៈពេល​យូរ​បាន បើសិន​ជា​អ្នក​ធ្វើ​អោយ​នាង​យល់ឃើញថា អ្នក​ជា​មនុស្ស​មិន​ខ្ជិលច្រអូស​ចំពោះ​ការងារ​ផ្ទាល់​ខ្លួន​។ 

យល់ព្រម​គ្រប់យ៉ាង​ទាំងអស់​ដែល​នាង​និយាយ​
វា​ប្រហែលជា​មិន​អី​ទេ​ក្នុង​ការនិយាយ​ពាក្យ​ថា “​អូ​ខេ OK” ចំពោះ​ការយល់ព្រម​បែប​សុភាពរាបសារ​នូវ​អ្វី​ដែល​នាង​បាន​និយាយ ប៉ុន្តែ​អ្នក​មិនគួរ​ងក់ក្បាល​គ្រប់​ពេល​ដែល​នាង​និយាយ​ឡើយ​។ ឧទាហរណ៍ បើសិនជា​នាង​និយាយថា ការទា​ត់បាល់​គឺជា​កីឡា​ដ៏​ឆ្គួត​មួយនោះ ចូរ​អ្នកបើក​ចិត្ត​អោយ​ទូលាយ ដើម្បី​និយាយ​ពន្យល់​អោយ​នាង​បាន​ដឹងថា នោះ​គ្រាន់តែ​ជា​គំនិត​មួយ​ជ្រុង​របស់​នាង​ប៉ុណ្ណោះ​។​
 

​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​របស់​ខ្លួនឯង​
វា​ពិតជា​គំនិត​មួយ​អាក្រក់​បំផុត​ក្នុង​ការពិភាក្សា​អំពី​រឿង​ផ្លូវភេទ​ដែល​អ្នក​ធ្លាប់មាន​ពីមុន​មក​ជាមួយ​មនុស្ស​ស្រី​ដែល​អ្នក​កំពុងតែ​ជួប​ជា​លើកដំបូង​នៅ​ថ្ងៃនេះ​។ ការ​លើកយក​ការ​រួមភេទ​មក​ពិភាក្សា​គ្នា អាចធ្វើអោយ​បរិយាកាស​កាន់តែ​អាប់អួរ ទន់ខ្សោយ និង​នាំអោយ​បរាជ័យ​ដល់​ការ​ណាត់​ជួប​របស់​អ្នក​ទៅ​វិញ​៕

ព្រភព៖ 

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម