ភ្លក់រសជាតិ ប្រហុកខ្ទិះសាច់មាន់​​ និងបង្គា នៅ សិក្រឹត រេស៊ីពី (Secret Recipe)

 
 

ភ្នំពេញ: ពេលព្រឹក ថ្ងៃត្រង់ និង​ ពេលល្ងាច ហាង សិក្រឹត រេស៊ីពី​ (Secret Recipe)  ដែលដំណើរការ​ អស់រយៈពេលជាច្រើនឆ្នាំតែងតែមានភាព មមាញឹកជាមួយវត្តមាន​ ភ្ញៀវក្នុង​ស្រុក និង អ្នក​ទេសចរ ដែលមកស្វែងរករសជាតិដ៏ពិសេសពី ភោជនីយដ្ឋាននេះ​​​​​។​

រស់ជាតិ សោភ័ណ្ឌ​ភាព គុណភាព តំលៃ និង សេវាកម្មរបស់ សិក្រឹត រេស៊ីពី​ (Secret Recipe)   កំពុង ទទួលបាន​​​​​​​ ការគាំ​ទ្រពី​យុវវ័យ និង អតិថិជនគ្រប់វ័យមិន ថាបរទេស រឺ ខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីទទួល យករសជាតិដែលច្នៃដោយចុងភៅដ៏ចំណាន អតិថិជន ក៏អាចជួប​ជុំ​ ជជែកគ្នាលេងជា លក្ខណៈ ឯកជន គ្រួ​​​​សារ​​ និង មិត្តភ័ក្ត ក្នុងហាង​ដែលមាន បរិយាកាស​ស្ងប់ស្ងាត់ រ៉ូម៉ែនទិច និង ការតុបតែង បែបពេញនិយម។

សំរាប់ខែកញ្ញា​នេះ អតិថិជនទាំងអស់ អាចមកភ្លក់រសជាតិ ប្រហុកខ្ទិះសាច់មាន់​​ និងបង្គា  នៅហាង សិក្រឹត រេស៊ីពី (Secret Recipe)  ដែលមានរសជាតិឆ្ងាញ់​​ ហើយ​ អតិថិជន​ ​ក៏អាចជ្រើសរើស អាហារឈុតនេះជាមួយភេសជ្ជៈ​ កាហេ្វដោះគោទឹកកក​​ រឺ តែក្រូចឆ្មារទឹកកក​ ក្នុងតំលៃមួយឈុត ​$​៤,៥០។ឈុតប្រហុក ខ្ទិះសាច់មាន់​​និងបង្គា  ក្នុងភោជនីយដ្ឋាន សិក្រឹត រេស៊ីពី​ (Secret Recipe)

សិក្រឹត រេស៊ីពី​ (Secret Recipe) ​ក៏មានទទួលរៀបចំមុខម្ហូប ​​(Buffet) សំរាប់កម្មវិធី ខួបកំណើត កម្មវិធីជប់លៀង ទៅតាមគេហដ្ឋាន​ ក្រុមហ៊ុន​ និងទីកន្លែងផ្សេងៗ​។

ទំនាក់ទំនងៈ០១៦ ​២១៣​ ៨៨៨

អតិថិជនទាំងអស់អាចមកភ្លក់រសជាតិមុខម្ហូបខាងលើតារយៈទីតាំងទាំងបី​ដូចខាងក្រោម ៖

  1.  សិក្រឹត រេស៊ីពី សាខា ព្រះមុន្នីវង្ស អាស័យដ្ឋានៈ#៦៤ ផ្លូវលេខ ១២៨ កែង ព្រះមុន្នីវង្ស ភ្នំពេញ 
    ទំនាក់ទំនងៈ 023 999 894 / 081878055
  2. សិក្រឹត រេស៊ីពី សាខា កម្ពុជាក្រោម អាស័យដ្ឋានៈ#៨៩០ ផ្លូវកម្ពុជាក្រោម (១២៨) ភ្នំពេញ
    ទំនាក់ទំនងៈ 023 999 896 / 081 208788
  3. សិក្រឹត រេស៊ីពី សាខា ផ្សាសុវណ្ណា អាស័យដ្ឋានៈ#៣០៧-៣០៩ ​ជាន់ផ្ទាល់ដីផ្សាសុវណ្ណា
    ទំនាក់ទំនងៈ 023 999 895 / 015 916 868

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម