របៀប​កសាង​ទំនាក់ទំនង​ល្អ

 
 

​តើ​អ្នក​ធ្លាប់​ជួប​បញ្ហា​ដែល សង្សារ​អ្នកយល់ច្រឡំ​នឹង​អ្វី​ដែល​អ្នក​ប្រាប់​គេ​ដែរ​ទេ​? ឬ​មិត្តភក្តិ​របស់​អ្នក​ប្រាប់​មនុស្ស​ម្នាក់​ទៀត​ខុស​ពី​អ្វី​ដែល​ចង់​និយាយ​ទេ​? ហើយ​ថា​តើ​អ្នក​បាន​ព្យាយាម​ទាក់ទង ឬ​បកស្រាយ​ជាមួយ​គេ​វិញ​ដោយ​វិធី​ណា​? ទំនាក់ទំនង គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​ទាមទារ​អោយ​អ្នក​មាន​ការខិតខំ​ប្រឹង​ប្រែ​ង និង​ជំនាញ​ពិសេស​រៀងៗ​ខ្លួន​។ 

សួរ​សំណួរ​
ដើម្បី​យល់ដឹង​កាន់តែច្បាស់ ចំពោះ​ប្រធានបទ​ដែល​ត្រូវ​ពិភាក្សា​នោះ យក​ល្អ​គួរតែ​ចោទ​ជា​សំណួរ​។ ចូរ​ប្រាកដថា អ្នក​បាន​សួរ​នូវ​សំណួរ ដែល​ធ្វើអោយ​ការពិភាក្សា​អាច​បន្ត​ទៅមុខ​ទៀត ហើយ​ក៏​មិនមែន​ជា​សំណួរ​ដែល​ឆ្លើយ​ត្រឹមតែ Yes ឬ No ដែរ​។ ឧទាហរណ៍​សំណួរ​មួយ​ថា “​រឿង​នោះ តើ​អ្នក​ចូលចិត្ត​អ្វី​ខ្លះ​ទៅ​?” នឹង​ជួយ​អោយ​ការសន្ទនា​កាន់តែ​មាន​ឥទ្ធិពល​ល្អ​ជាង​សំណួរ​ថា “​តើ​អ្នក​ចូលចិត្ត​រឿង​នោះ​ដែរ​ទេ​?”​។ គោលបំណង​របស់​អ្នក គឺ​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​នៃ​ទំនាក់ទំនង និង​ការ​សួរ​នូវ​សំណួរ​ដែល​មាន​ការច្នៃប្រឌិត​ល្អ​។ 

មើល​ភាសា​កាយវិការ​
ភាសា​កាយវិការ​មាន​សារៈសំខាន់​ក្នុង​ទំនាក់ទំនង​។ ចូរ​មើល​យ៉ាង​ប្រុងប្រយ័ត្ន​ចំពោះ​ភាសា​កាយវិការ​ដែល​អ្នក​កំពុងតែ​ប្រាប់​គេ​អោយដឹង ព្រោះ​មនុស្ស​យើង​ប្រហែលជា​យល់​ច្រឡំ​នូវ​អ្វី​ដែល​អ្នក​ពន្យល់​គេ បើសិន​ជា​ភាសា​កាយវិការ​នោះ​បង្ហាញ​អំពី​អ្វី​មួយ​ផ្សេង​ពី​គំនិត​អ្នក​។ ការប្រើ​ខ្សែ​ភ្នែក និង​យកចិត្តទុកដាក់​ពី​កាយវិការ អ្នកនឹង​មានឱកាស​កា​ន់​តែ​ច្រើន​ក្នុង​ការបង្កើន​ប្រសិទ្ធិភាព​នៃ​ការធ្វើទំនាក់ទំនង​។ 

ព្យាយាម​ចាប់​អារម្មណ៍​ពី​យោបល់​របស់​អ្នកដទៃ​
នៅ​ពេល​អ្នក​ស្ថិត​ក្នុង​ការពិចារណា​ចំពោះ​ទស្សនៈ​របស់​អ្នក​ដទៃ​នោះ អ្នកនឹង​មានឱកាស​កា​ន់​តែ​ល្អ​ក្នុង​ការធ្វើអោយ​ពួកគេ​យល់ថា អ្នក​បាន​យកចិត្តទុកដាក់​ចំពោះ​គំនិត​ទាំងនោះ​។​

កុំ​ស្មាន​
កុំ​គិត​ថា​គេ​ចូលចិត្ត​ពណ៌​ក្រហម​ដូច​អ្នក​! កុំ​គិត​ថា​គេ​ចូលចិត្ត​អ្វី​ដូច​អ្នក​។ ការប៉ាន់ស្មាន​លើ​អ្នកដទៃ​អាច​បង្កើត​ជា​បញ្ហា​យ៉ាង​ច្រើន ហើយក៏​អាច​ធ្វើអោយ​អ្នក​បរាជ័យ​ក្នុង​ទំនាក់ទំនង​ផងដែរ​។ 

កុំ​និយាយ​លុប​ពាក្យ​គេ​ច្រើន​ពេក​
ពេល​ទាក់ទង​ជាមួយ​អ្នក​ដទៃ យក​ល្អ អ្នក​គួរតែ​បញ្ជាក់​អំពី​ទស្សនៈ​របស់​អ្នក ដោយ​មិនបាច់​គ្រប់គ្រង​លើ​យោបល់​របស់​អ្នកដទៃ ឬ​ការសន្ទនា​ទាំងមូល​ពេក​ឡើយ​។ មនុស្ស​ចូល​ចិត្ត​បង្ហាញ​មតិ​យោបល់​រៀងៗ​ខ្លួន​របស់​ពួកគេ ហើយ​បើសិនជា​អ្នក​យក​ពេលវេលា​ទាំងអស់ ដើម្បី​គ្រប់គ្រង​លើ​ការសន្ទនា​តែ​ម្នាក់​ឯង​នោះ អ្នកដទៃ​ប្រាកដជា​គិតថា អ្នក​កំពុងតែ​គ្រប​លើ​គេ និង​ធ្វើអោយ​អ្នក​អាច​បាត់បង់​ការយកចិត្ត​ទុកដាក់​របស់​ពួកគេ​ទៀត​៕

ព្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម