មនុស្ស​ស្រី ស្រលាញ់​បុរស​ត្រង់ណា​?

 
 

​មនុស្ស​ប្រុស​នឹង​សប្បាយ​ចិត្ត​ជា​ខ្លាំង នៅពេលដែល​ពួកគេ​អាច​យកឈ្នះ​ចិត្ត​មនុស្ស​ស្រី​ណា​ម្នាក់​បាន ហើយ​ការ​ដែល​ធ្វើអោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​គេ​ទៀត​នោះ គឺ​ងាយ​ជាង​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ទៅ​ទៀត​។ ស្ត្រី​ភាគច្រើន​នឹង​សម្លឹងមើល​លើ​ចំណង​ផ្លូវចិត្ត ដែល​ជាហេតុ​ធ្វើអោយ​ពួកគេ​អាច​នៅ​ជាមួយគ្នា​។ 
​ភាព​ទាក់ទាញ់​
​រឿង​ដំបូង​គេ​បំផុត​ដែល​ធ្វើអោយ​មនុស្ស​ស្រី​ម្នាក់​លង់​ស្រឡាញ់​នោះ គឺ​អារម្មណ៍​នៃ​ភាព​ទាក់ទាញ​តែម្តង​។ ភាព​ទាក់ទាញ​មិនមែន​តែងតែ​សំដៅលើ​មុខមាត់ ឬ​រូបរាងកាយ​នោះទេ ប៉ុន្តែ​ត្រូវ​រួមបញ្ចូល​នូវ​ទិដ្ឋភាព​ផ្សេង​ទៀត ដូចជា​បុគ្គលិកលក្ខណៈ ភាព​កំប្លុកកំប្លែង និង​ប្រាជ្ញា​របស់​មនុស្ស​ប្រុស​នោះ​។ គ្មាន​ភាព​ទាក់ទាញ មនុស្ស​ស្រី​ប្រាកដ​ជា​សម្លឹង​មើល​មនុស្ស​ប្រុស​ផ្សេង​ហើយ​។ 
​ការសរសើរ​
​សរសើរ ជា​ការផ្តល់​តម្លៃ​អោយ​មនុស្ស​ស្រី​។ ការសរសើរ​អាច​បញ្ជាក់ថា មនុស្ស​ប្រុស​កំពុង​ចាប់អារម្មណ៍​លើ​នាង​។ ចូរ​ចាំ​ថា ការសរសើរ​មាន​ប្រសិទ្ធភាព​ទៅ​បាន នៅពេល​នាង​មាន​អ្វី​ដែល​អ្នក​កំពុង​សរសើរ និង​ស្ថិត​ក្នុង​ពេល​វា​លា​សាក​សម​។ ទោះ​បី​ជា​មនុស្ស​ស្រី​ចូលចិត្ត​អោយគេ​សរសើរ​ក៏ដោយ តែ​ចូរ​ប្រាកដថា អ្នក​មិន​បាន​ធ្វើ​រឿង​នោះ​ជ្រុល​ពេក​ឡើយ​។ 
​ព្យាយាម​ស្វែងយល់​ពី​នាង និង​ផ្តល់​នូវ​ការសរសើរ​កាន់តែច្រើន ដូចជា​ការពេញចិត្ត​នឹង​គំនិត ភាពស្មោះត្រង់ និង​សន្តាន​ចិត្តល្អ​របស់​នាង​។ ចូរ​ប្រាប់​នាង​ពី​របៀប​ដែល​អ្នក​មើល​ឃើញ​នាង​ល្អ ជា​មនុស្ស​សុភាពរាបសា​រ និង​ភាព​ឆ្លាត​វៃ​របស់​នាង​ដែល​ធ្វើអោយ​អ្នក​ចាប់​អារម្មណ៍​។ 
​ជឿជាក់​
​ស្ត្រី​ភាគច្រើន​យល់ថា ភាពជឿជាក់ គឺជា​សមាសធាតុ​ដ៏​សំខាន់​នៃ​សេចក្តីស្រឡាញ់​។ ការជឿជាក់​លើ​គ្នា​ទៅវិញទៅមក​អាច​បង្កើន​ទំនាក់ទំនង​ល្អ​។ គាំទ្រ និង​គោរព​នាង​នៅ​ពេល​នាង​កំពុងតែ​បើក​ចិត្ត​ទូលាយ រួច​ហើយ​និយាយ​ជាមួយ​នាង​អំពី​អារម្មណ៍​អ្នក​ទៅ​។​
​មនុស្ស​ស្រី​ភាគច្រើន​ត្រូវការ​សុវត្ថិភាព​ផ្លូវ​អារម្មណ៍ និង​ការប្តេជ្ញា​ចិត្ត មុន​ពេល​ឈាន​ជើង​ចូលក្នុង​ទំនាក់ទំនង​ស្នេហា​។​
​បុរស​មាន​គំនិត​ចាស់ទុំ​
​បុរស​មាន​គំនិត​ចាស់ទុំ​ងាយ​នឹង​អាច​ធ្វើអោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​ខ្លាំងណាស់​។ មនុស្ស​ស្រី​ភាគច្រើន​ចាប់អារម្មណ៍​មនុស្ស​ប្រុស​ដែល​ចេះ​ទទួល​ទទួលខុសត្រូវ និង​អាច​ដោះស្រាយ​គ្រប់​ស្ថានភាព​បាន​។ ភាពចាស់ទុំ​របស់​អ្នក​អាច​ជួយ​អោយ​ស្នេហា​កាន់តែ​ទទួលបាន​ភាពស្និទ្ធស្នាល​ជាង​មុន​ទៅ​ទៀត​។ 
​ចំណង​ផ្លូវចិត្ត​
​ចំណង​ផ្លូវចិត្ត គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​សម្រាប់​ធ្វើ​អោយ​មនុស្ស​ស្រី​លង់​ស្រឡាញ់​។ ចូរ​ព្យាយាម​ធ្វើអោយ​នាង​ទទួលបាន​អារម្មណ៍​ជ្រាលជ្រៅ​។ ចូរ​ធ្វើអោយ​នាង​ដឹងថា អ្នក​ជា​មនុស្ស​ដែល​មាន​ចំណង​ផ្លូវចិត្ត​ជាមួយ​នាង និង​ចេះ​ស្វែងរក​អ្វីដែល​ដូចគ្នា​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម