ទំនាក់ទំនងអាជីវកម្ម កាន់តែងាយស្រួលជាមួយ LINE@

 
 

ស្របពេលដែល កម្មវិធីជជែកកំសាន្ត LINE កំពុងត្រូវបានប្រើប្រាស់សម្រាប់ទំនាក់ទំនង យ៉ាងពេញនិយម និងស្និទស្នាលជាមួយមនុស្សជាទីស្រលាញ់ របស់អ្នកនោះ ឥឡូវនេះយើងកំពុងដាក់ អោយ ដំណើរការនូវកម្មវិធីថ្មី មួយទៀត ដែលមានឈ្មោះថា ​កម្មវិធីទំនាក់ទំនង អាជីវកម្ម LINE@ ដែលអនុញ្ញាតិអោយ លោកអ្នក​ អាចធ្វើការពង្រីក ទំនាក់ទំនងអាជីវកម្ម ទៅកាន់អតិថិជន ដែលកំពុង ប្រើប្រាស់ LINE App កាន់តែច្រើន និងទូលំទូលាយ។ LINE@ នឹងបង្កើតភាពស្និទ ស្នាលរវាង អតិថិជន ឬក៏អ្នកគាំទ្ររបស់អ្នក​ដូចជា មិត្តភក្តិ ។

​លោកអ្នក អាចបង្កើតគណនី LINE@ ដោយឥតគិតថ្លៃសម្រាប់បម្រើអាជីវកម្មរបស់លោកអ្នក រួមមាន Online Shop  ភោជនីយដ្ឋាន ហាងលក់ទំនិញ សាលារៀន មន្ទីរពេទ្យ ឪសថដ្ឋាន កន្លែងកំសាន្ត​ កាសែត ទស្សនាវដ្តី ​  ផលិតផល ​​​ផលិតកម្ម សិល្បករ​ និងអ្នកច្នៃម៉ូដជាដើម។

ជាមួយនឹងមុខងារពិសេសៗរបស់  LINE@ ដែលស្ទើរតែដូចគ្នាទៅនិង គណនីជាផ្លូវការ(Official Account) របស់ LINE លោក​អ្នក អាចផ្ញើសារ តែមួយដង ទៅដល់ដៃអតិថិជនរាប់ពាន់អ្នក ទំនាក់ទំនងដោយផ្ទាល់ មួយទល់នឹងមួយ អាចកំណត់ សារឆ្លើយតប ទៅកាន់ អតិថិជនដោយ ស្វ័យប្រ​​វតិ្ត ផ្សព្វផ្សាយ និងចែករំលែក ព័ត៌មានយ៉ាងរហ័សនៅលើ Timeline របស់អ្នក និងអាចធ្វើការស្រង់ ទិន្នន័យ និងមតិយោបល់ ពីសំណាក់ អតិថិជនឬអ្នកគាំទ្រ ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក អោយកាន់តែប្រសើរ។ បន្ថែមពីនេះ យើងមានក្រុមការងារសម្រាប់ផ្តល់ជាយោបល់ និងមាន វគ្គ បណ្តុះបណ្តាលពី ការប្រើប្រាស់ ដោយឥតគិតថ្លៃ​ ដើម្បីជំរុញ អោយការប្រើប្រាស់ LINE@ របស់អ្នកកាន់តែមាន ប្រសិទ្ធិភាព។

ឥឡូវនេះ  លោកអ្នក អាចធ្វើការទាញយក កម្មវិធី LINE@ ដោយឥតគិតថ្លៃ និង ងាយស្រួលដោយគ្រាន់តែចូលទៅកាន់​ App Store ឬ Google Play រួចវាយពាក្យ LINEat ទៅក្នុងប្រអប់ Search ឬចុចតាម Link នេះសំរាប់ Android : https://goo.gl/nfYVHY សម្រាប់ iOS : https://goo.gl/LI9eBC ក៏បាន ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយះ Email: [email protected] ឬតាម LINE តាមរយៈ ID : @servicekh ។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម