បុរសមិនគួរស្រឡាញ់ស្ត្រី ៥ ប្រភេទ
អ្នកមិនត្រូវបណ្តែតបណ្តាយចិត្តឲ្យទៅស្រឡាញ់នារីណាម្នាក់ងាយៗដោយគ្រាន់តែឃើញភ្លាមស្រឡាញ់ភ្លែតនោះឡើយវាអាចមានគុណវិបត្តិទៅថ្ងៃក្រោយប្រសិនបើនារីដែលអ្នកស្រឡាញ់នោះមិនសមប្រកបទៅតាមលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យសមជានារីខ្មែរនោះ។
១. ស្ត្រីមានស្រស់ឆើតខ្លាំង
គេក៏ចង់បានយើងក៏ចង់បានដូចគ្នា បើបានមកហើយក៏លំបាកថែរក្សាដែរ។ស្ត្រីខ្លះល្អតែរូបកាយចិត្តគំនិតវិញមិនកើតយកជាការមិនបានពូកែតុបតែងខ្លួនលាបម្សៅក្រេមចំណែកឯប្តីខំប្រឹងស្ទើរលៀនភ្នែកដើម្បីផ្គាប់ចិត្តប្រពន្ធព្រោះខ្លាចគេបែកចិត្ត។
២. ស្ត្រីមានបុរស់ស្រឡាញ់ច្រើន
កុំប៉ះពាល់របស់គេក្រែងមានរឿងដោយមិនដឹងខ្លួន ស្នេហាត្រីកោណមិនសូវល្អទេច្រើនស្លាប់ខ្លួនបើជ្រុលស្រឡាញ់សុំដកខ្លួនវិញឲ្យឆាប់កុំឲ្យលង់ខ្លួនទាន់។
៣. ស្ត្រីពូកែរាំច្រៀង
មាននារីខ្លះចូលចិត្តរាំច្រៀងចូលក្លឹបដើរលេងដាច់យប់សេបគប់មិត្តច្រើនមានប្រុសៗតាមញ៉ែច្រើនមិនដឹងមួយណាឲ្យប្រាកដនោះទេជួនកាលអាចជាប្រពន្ធចុងគេកើតក្តីក្តាំត្រូវទឹកអាស៊ីតខ្លះក៏មាន។
៤. ប្រពន្ធគេ
មានប្តីគេហួងហែងរក្សាកុំប៉ះពាល់ កុំធ្វើសាហាយស្មន់មិនល្អឈ្មោះទេ។បើប្តីគេដឹងនឹងស្លាប់ខ្លួនឥតអំពើ។ រាប់រក ទៅមកឲ្យល្មមឲ្យសមភ្នែកគេកុំឲ្យគេចាប់ថ្នាក់បាន ក្រែងជាប់ទោស។
៥. ស្ត្រីស្រឡាញ់តែមាសប្រាស់
ស្ត្រីដែលមើលឃើញលុយជាធំនោះគ្មានចិត្តស្មោះនោះទេគឺគេស្រឡាញ់តែលុយរបស់អ្នកតែប៉ុណ្ណោះ។នៅពេលដែលអ្នកផ្តល់ឲ្យគេមិនគ្រប់គ្រាន់ឬអ្នកអស់តម្លៃសម្រាប់គេប្រើប្រាស់គេនឹងទាត់អ្នកចោលភ្លាម។នារីប្រភេទនេះពូកែអែបអបយកចិត្តដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេតែប៉ុណ្ណោះ។
ស្ត្រី៥ ប្រភេទនេះ គួរជៀសវាង កុំសេពគប់យកជាភរិយាព្រោះមិនអាចសាងសុភមង្គលបានទេ។
ចិត្តស្រីវែងរេដូចចុងស្រល់ចិត្តប្រុសវិលវល់ដូចខ្សែទឹកកួច
រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ
ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច
ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន
កាចមានប្រាជ្ញា។
ប្រភពៈ មង្គលការ
មើលគួរយល់ដឹងផ្សេងៗទៀត
- វិិធីងាយៗ ព្យាបាលសក់ស្ងួត បែកចុង ឱ្យជាសះសើ្បយ ដោយធម្មជាតិ
- អ្វីទៅ “ការវិលមុខ”?
- របៀបកសាងទំនាក់ទំនងល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!