ស្ត្រីដែលគួរយកជាភរិយា

 
 

គួរ​សង្កេត​មើល​លក្ខណៈ អាកប្ប​កិរិយាអត្តចរិត​ឲ្យ​បាន​ល្អិត​ល្អន់មុន​នឹង​សម្រេច​ចិត្ត​យក​នារី​មួយ​នោះ​មក​ធ្វើ​ជា​ភរិយា។ស្ត្រី​ដែល​គួរ​យក​ធ្វើ​ភរិយា​មាន​លក្ខណៈ៧ យ៉ាង​ដូច​ខាង​ក្រោម ៖

១. មានវ័យប្រហាក់ប្រហែលគ្នា
កុំ​ឲ្យ​ខុស​គ្នា​ឆ្ងាយ​ពេកបើ​ប្រពន្ធ​ក្មេង ចំណែក​ឯ​អ្នក​មាន​វ័យ​ចាស់ ចូល​ក្បួន​បរា មិន​សុខ​ចម្រើន​ទេ។

២. យល់ចិត្តថ្លើមគ្នា
ស្រឡាញ់​គ្នាចេះ​ជួយ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក មាន​អធ្យា​ស្រ័យ​ដល់​គ្នាអាច​រស់​នៅ​ជា​មួយ​គ្នា​កើត។

៣. ប្រព្រឹត្តតាមចិត្តគ្នា
ពេល​ប្តី​ចង់​ធ្វើ​ចង់​រក​អ្វីត្រូវ​ចេះ​ជួយ​ជ្រោម​ជ្រែង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកមិន​ត្រូវ​អង្គុយ​ចាំ​ចាប់​កុំ​ហុស​គ្នា​ទេ។

៤. ចង់បានទ្រព្យតាមគន្លងធម៌
បាន​ដោយ​សុចរិត​ទៀង​ត្រង់ដោយ​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​ឯង មិន​មែន​ជា​ស្ត្រី​ល្មោភ​លោភ​លន់​ហួស​ហេតុ​នោះ​ទេ។

៥. មានកូន
មិន​មែន​ជា​ស្ត្រី​អាអត់​កូននេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​បុរស់ៗ​គ្រប់​រូប​រូប​តែង​តែ​ចង់​បាន​ដើម្បី​បន្ត​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ខ្លួន។

៦. មានចរិយាមារយាទសមរម្យ
ចេះ​គោរព​ចាស់​ទុំរៀម​ច្បង មិន​តម្កើង​ឬក​ចើង​ម៉ើង​ឆ្មើង​ឆ្មៃមើល​ងាយ​អ្នក​ដទៃ។មាន​សម្តី​ពិរោះ​ពិសា ផ្អែម​ល្ហែមចេះ​ដឹង​ខុស​ត្រូវ​គួរ​មិន​គួរ។

៧. ដឹង​ទុក្ខ​ធុរ
បម្រើ​បាយ​ទឹកបោក​គក់​សម្លៀក​បំពាក់ បោស​ច្រាស​កន្លែង​ដេកទី​សំណាក់​អាស្រ័យ​ឲ្យ​បាន​ស្អាត​បាត​ជា​ដើម។

«ខ្មៅ​ដូច​អំបែងចេះ​តុប​ចេះ​តែង ម្ហូប​ពេញ​ថាស ស​ដូច​ចាន មារយាទ​មិន​បាន ដូច​ឆ្កែ​ក្រោម​ផ្ទះ។»

ប្រភព  មង្គល់ការ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម