គន្លឹះសំខាន់ៗ អាចជួយអោយអ្នក ស្វែងរកបុរសល្អឥតខ្ចោះ បានទៅថ្ងៃអនាគត
• ស្គាល់ខ្លួនឯងអោយច្បាស់សិន៖ មុននឹងអ្នកស្វែងរក បុរសល្អបាន ត្រូវសួរខ្លួនឯងថា អ្នកចង់បាន បុរសបែបណា ចង់បានរូបរាង មុខមាត់បែបណា។ បន្ទាប់មកសរសេរចូល ក្នុងសៀវភៅមួយដែល រៀបរាប់ពី គុណសម្បត្តិ និងគុណវិបត្តិរបស់គាត់មាន អ្វីខ្លះ។ ជាពិសេសអ្នកត្រូវ ប្រាកដថា អ្នកចូលចិត្តគាត់រឺអត់។ ប្រសិនបើចំនុចទាំងអស់នោះ អ្នកបានសួរខ្លួនឯងហើយ បន្ទាប់មកគឺត្រូវសិក្សាលើខ្លួនបុរសនោះវិញម្តង។
• មើលមនុស្សជុំវិញខ្លួនគាត់៖ ចំពោះបងប្អូន ស្ថានភាពគ្រូសារ និងមិត្តភក្កិ ត្រូវស្គាល់អោយអស់ ដើម្បីព្យាយាមដឹងពត៌មាន ផ្ទាល់ខ្លួនពីគាត់ អោយបានច្រើន។ បន្ទាប់មកសួរមិត្តភក្កិរបស់គេថា តើគាត់នេះជាប្រភេទមនុស្សបែបណា? តើគាត់ចូលចិត្តអ្វី? ហើយនៅពេលទំនេរតែងតែ ទៅទីណា? ដូច្នេះអ្នកអាច ដឹងពីស្ថានភាពគាត់បាន ប៉ុន្តែប្រសិនបើអ្នកដឹងថា គាត់មិនមែនជា ប្រភេទដែលអ្នកពេញចិត្តទេនោះ អ្នកអាច ដកខ្លួនចេញបាន។
• មើលអារម្មណ៍ក្នុងការផ្ញើរសារ រវាងអ្នកទាំងពីរ៖ វិធីនេះអាចដឹងថា តើគេយកចិត្តទុកដាក់ចំពោះអ្នក ប៉ុណ្ណាក្នុងការលេងសារជាមួយអ្នក។ ជាពិសេសវិធីនេះ ជាវិធីមួយ ធ្វើអោយអ្នកយល់ពី ចិត្តគេច្បាស់ និងអារម្មណ៍គេផ្ទាល់ថា គេចង់ចំនាយពេលលេងសារជាមួយអ្នក ដែររឺទេ។ ប៉ុន្តែបើគេបញ្ចេញអាកប្បកិរិយា ថាគេធុញក្នុងការលេងសារ ដូច្នេះអ្នកកត់សម្គាល់បានថា គេមិនសូវ ចាត់ទុកអ្នកជា មនុស្សសំខាន់ឡើយ។
• ការណាត់ជួបគ្នា៖ ប្រសិនអ្នកសម្រេចចិត្ត ថាស្រលាញ់រូបគាត់ និងចង់រៀបការជាមួយគាត់ ដូច្នេះអ្នកគួរតែយល់ដឹងពី ទឹកមុខ និងស្ថានភាព ពេលគាត់ជួបជាមួយអ្នក តើគាត់មានអារម្មណ៍បែបណា។ ចំពោះការណាត់ជួប ពិតជាសំខាន់ ពីព្រោះវាអាចបញ្ជាក់ពីអាកប្បកិរិយា និងទង្វើថាគេ ពិតជាស្រលាញ់អ្នកដែរ រឺអត់។
• ចំនង់ចំនូលចិត្តរបស់គាត់ ស្រដៀងនឹងអ្នកដែររឺទេ៖ មុននឹងស្រលាញ់គ្នាបាន លុះត្រាអ្នកទាំងពីរ មានអត្តចរិកស្រដៀងគ្នាដែរ ទើបអាច រស់នៅជាមួយគ្នាបាន ប្រសិនបើគាត់មាន ចំនង់ចំនូលចិត្តខុសពីអ្នក នៅពេលអនាគតអ្នកនឹងអាច បែកបាក់ ទាស់សម្តីគ្នា ជាក់ជាមិនខាន។
ចំនុចទាំងអស់នេះ អាចអោយអ្នកស្វែងរក មនុស្សប្រុសល្អឥតខ្ចោះ មកធ្វើជាគូអនាគតក្នុងជីវិតបាន។
By readkhmer
មើលគួរយល់ដឹងផ្សេងៗទៀត
- វិធីងាយៗ លាងសម្អាតភ្នែកឱ្យបានស្អាតល្អ គ្មានធូលីដី ដោយធម្មជាតិ
- ការជក់បារី ប៉ះពាល់ដល់បេះដូង យ៉ាងដូចម្តេច?
- ធ្វើម៉េចដឹងថា អ្នកកំពុងស្រឡាញ់គេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!