អាថ៌កំបាំងក្នុងការដោះស្រាយនឹងអតិថិជនដែលពិបាកៗ
បើយើងមិនគិតអំពីកន្លែងដែលយើងធ្វើការនោះ ភាគច្រើនយើងគ្រប់គ្នាសុទ្ធតែធ្លាប់មាន បទពិសោធន៍ក្នុងការដោះស្រាយជាមួយនឹងអតិថិជន ឬភ្ញៀវដែលពិបាកៗហើយ។
សម្រាប់ខ្ញុំវិញ វាគ្មានអ្វីដែលត្រូវថ្លែងបានហើយចំពោះការទូរស័ព្ទ និងអ៊ីម៉េលរាប់មិនអស់ពីអតិថិជនដែលមានការស្នើរសុំដោយគ្មានហេតុផល និងរអ៊ូរទាំអំពីរឿងនេះរឿងនោះជាប់រហូតដែលជាហេតុធ្វើអោយខ្ញុំមិនអាចគ្រប់គ្រងបានឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានសិក្សាពីវិធីសាស្ត្រធម្មតាៗមួយចំនួនតូចដើម្បីធ្វើយ៉ាងណាខ្ញុំនៅតែអាចរក្សាទំនាក់ទំនង និងដោះស្រាយជាមួយនឹងអតិថិជនដែលពិបាកៗបានដូចជា៖
ស្តាប់អោយចប់ និងមិនត្រូវនិយាយកាត់
មនុស្សយើងភាគច្រើនមាននិន្នាការមួយគឺនិយាយកាត់គេភ្លាមនៅពេលបានលឺនូវអ្វីដែលខ្លួនមិនយល់ព្រម ឬដឹងថាវាមិនត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ ដល់ពេលដែលត្រូវដោះស្រាយជាមួយមនុស្សដែលពិបាក វាច្រើនតែបន្ថែមនូវប្រេងសាំងដើម្បីអោយមានការឆេះកំហឹងកាន់តែខ្លាំងទៀតមិនខាន។
ផ្ទុយទៅវិញ ចូរអោយពួកគេនិយាយនូវអ្វីដែលពួកគេត្អូញត្អែរអោយបានពេញលេញសិនមុនពេលអ្នកឆ្លើយតប។ រឿងនេះនឹងប្រាកដថា ពួកគេបានដឹង ហើយអាចជួយផ្តល់អោយអ្នកនូវអំណះអំណាងពិតប្រាកដមួយនៃកន្លែងដែលពួកគេមានបញ្ហានោះ។
ចំណាំ៖ ចូរប្រមូលការពិតអោយបានទាំងអស់សិន ចាំឆ្លើយតបជាក្រោយ។
ធ្វើខ្លួនអោយមានសមានចិត្ត (បើសិនជាអាចទៅរួច)
មនុស្សយើងមានការឆ្លើយតបយ៉ាងល្អចំពោះការគាំទ្រដល់គេ ព្រោះវាអាចជួយអោយពួកគេយល់ថា បើសិនជាអ្នកអាចទាក់ទងទៅនឹងអ្វីដែលពួកគេនិយាយ ហើយអ្នកកំពុងតែរកឃើញនូវចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់ពួកគេដែរ។
ការឆ្លើយតបនូវរឿងខ្លះដូចជា “អត់ទោស ខ្ញុំដឹងថាវាពិតជាត្រូវតែធ្វើអោយមនុស្សយើងសាំចិត្តមែន” អាចផ្តល់នូវការចាប់អារម្មណ៍ដែលអ្នកកំពុងតែដឹងអំពីការឈឺចាប់របស់គេ ហើយរឿងនេះមិនគ្រាន់តែជាការព្យាយាមសម្រួលអារម្មណ៍នៃភាពត្អូញត្អែររបស់គេទេ គឺល្អទាំងសងខាងតែម្តង។
បើសិនជាអ្នកកំពុងតែផ្តល់នូវការគាំទ្រមួយចំនួនដល់គេហើយ អ្នកប្រហែលជាសម្គាល់ដឹងនូវការផ្លាស់ប្តូរភ្លាមៗទាំងការបញ្ចេញសម្លេង និងអារម្មណ៍ទូទៅនៃការសន្ទនាតែម្តង។
មិនត្រូវប្រតិកម្មនូវអ្វីដែលជារឿងផ្ទាល់ខ្លួនឡើយ
ជាធម្មតា នៅពេលអ្នកមានអារម្មណ៍ថាត្រូវគេវាយប្រហារ សភាវៈគតិរបស់យើងនឹងត្រូវការពារខ្លួនឯងតែម្តង។ នៅពេលមនុស្សម្នាក់ស្ថិតក្នុងការវាយប្រហារហើយ សកម្មភាពរបស់គេនឹងធ្វើរឿងជាច្រើនសម្រាប់ខ្លួនពួកគេ មិនមែនសម្រាប់អ្នកឡើយ។
អ្នកនឹងមិនដែលដឹងនូវអ្វីដែលនឹងកើតឡើងចំពោះជីវិតរបស់មនុស្សផ្សេងមួយទៀតដែលវាប្រហែលជាកំពុងលើកទឹកចិត្តដល់ពួកគេដើម្បីវាយប្រហារមកលើអ្នកទៀត ហើយពេលអ្នកត្រូវតែដឹងថាមានអ្វីដែលកើតឡើងកាន់តែច្រើនចំពោះស្ថានភាពនៅក្នុងដៃ បន្ទាប់មកគឺអ្វីដែលបានមើលឃើញនឹងភ្នែកវិញ។
ដូច្នេះ ចូរជំនួសនូវការប្រើកម្លាំងបាយដោះស្រាយបញ្ហា ប៉ុន្តែត្រូវយកឈ្នះខ្លួនឯងដើម្បីរកនូវដំណោះស្រាយវិញ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ផ្លែទំពាំងបាយជូរអាច ព្យាបាលជំងឺរលាកថ្លើម និង រលាកសន្លាក់
- មេរៀន នៃភាពជោគជ័យ
- ៥ ចំណុចអាចទាក់ចិត្តនាងតាម Chat
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!