មានដឹងថា ស៊ុបមាន់ខ្មៅប៉ូវសុខភាព ល្បីបំផុតមានលក់ នៅទីណាអត់?

 
 

ភ្នំពេញ៖ ជារឿយៗ អោយតែរដូវភ្លៀង បានចូលមកដល់ភ្លាម ឃើញថា ប្រជាពលរដ្ឋយើង តែងតែមានការប្រែប្រួល សុខភាព ទៅជាអាការៈ មួយចំនួន ដូចជាផ្តាសាយ គ្រុនក្តៅ ឈឺបំពង់កជាដើម។ អាការៈទាំងនេះ ភាគច្រើន គឺកើតឡើងដោយសារ ពួកគាត់ប៉ះពាល់ផ្ទាល់ នឹងទឹកភ្លៀង ខ្យល់កង្វក់ រឺចំហាយដីដែល សាយភាយឡើង បន្ទាប់ពីមានភ្លៀងធ្លាក់រួច…!


ស៊ុបមាន់ខ្មៅ

ដើម្បីការពារអាការៈ ជម្ងឺទាំងអស់នោះ ភោជនីយដ្ឋាន ផាកកាហ្វេ បានណែនាំ ជូនប្រិយមិត្ត នូវស៊ុបបំប៉នសុខភាពមួយមុខ ដែលមាន រសជាតិឈ្ងុយឆ្ងាញ់ និងសំបូរដោយ អត្ថប្រយោជន៍ ជាច្រើនសម្រាប់ សុខភាពរបស់យើង នោះគឺ “ស៊ុបមាន់ខ្មៅ”។

បើតាមសម្តីអ្នកជំនាញ ផ្នែកម្ហូបសុខភាពប្រចាំ ភោជនីយដ្ឋានផាកកាហ្វេ បានឲ្យដឹង អំពីរូបមន្ត ដ៏ពិសេសនៃ ស៊ុបមាន់ខ្មៅ មួយប្រភេទនេះ គឺត្រូវយកមាន់ខ្មៅស្រស់ សម្អាតឲ្យស្អាត រួចដាក់រម្ងាស់ចូលគ្នា ជាមួយថ្នាំចិនបុរាណ ចំនួនប្រាំពីរមុខផ្សេងទៀត ដោយត្រូវកំណត់កំរិតភ្លើង និងពេលវេលារម្ងាស់ យ៉ាងម៉ត់ចត់បំផុត ដើម្បីបានជាស៊ុបមួយប្រភេទ ប្រកបដោយរសជាតិ ឈ្ងុយឆ្ងាញ់ និងជាទឹកថ្នាំបុរាណ អាចជួយព្យាបាល អាការៈផ្តាសាយ គ្រុនក្តៅ ឈឺបំពង់ក និងរោគចាញ់អាកាសធាតុផ្សេងៗ ដែលអាចកើតមានឡើង នៅរដូវភ្លៀងនេះ យ៉ាងមានប្រសិទ្ធភាព ល្អបំផុត។ រិតតែងាយស្រួលជាងនេះទៅទៀត លោកអ្នកក៏អាចរក ស៊ុបមាន់ខ្មៅប៉ូវសុខភាពនេះបាន នៅគ្រប់សាខា នៃភោជនីយដ្ឋាន ផាកកាហ្វេ គ្រប់ពេលផងដែរ។

លោកអ្នកពិតជា ធ្លាប់ជ្រាបរួចមកហើយថា ភោជនីយដ្ឋាន ផាកកាហ្វេ គឺជាភោជនីយដ្ឋានក្នុងស្រុកមួយ មានសាខាច្រើនជាងគេ បើធៀបជាមួយភោជនីយដ្ឋាន ក្នុងស្រុកមួយចំនួន ដែលមានអាយុកាល លើសមួយទសវត្សមកហើយ ជាពិសេស មានទីកន្លែងស្អាត មានផាសុកភាព ប្រកបដោយអនាម័យ សេវាកម្មរហ័សទាន់ចិត្ត បុគ្គលិកមានស្នាមញញឹម ទទួលស្វាគមន៌ និងជាភោជនីយដ្ឋាន ដែលបំរើជូនអាហារ គ្មានប៊ីចេង មុនដំបូងគេផងដែរ៕


ភ្ញៀវនិយមចូលចិត្តពិសារ ស៊ុបមាន់ខ្មៅ នៅភោជនីយដ្ឋាន ផាកកាហ្វេ




ភ្ញៀវកំពុងតែ ទទួលទាន អាហារក្នុង ផាកកាហ្វេ

កែសម្រួលដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម