ណាត់ជួបគ្នាដំបូង គួរនិយាយពីអ្វី?
ថ្ងៃណាត់ជួបគ្នាដំបូងអាចនឹងក្លាយទៅជារឿងដ៏ក្តៅគគុក អន្ទះអន្ទែង និងជ្រួលច្របល់ ពីព្រោះតែភាគីម្ខាងកំពុងតែព្រួយបារម្ភថាតើ គួរលើកយករឿងអ្វីខ្លះមកជជែកគ្នា។ ដូច្នេះហើយ ដើម្បីបង្កើតអោយមានការចាប់អារម្មណ៍ ភាពស្និទ្ឋស្នាល ឬនិយាយគ្នាបានយូរបាននោះ អ្នកគួរតែមានទំនុកចិត្តទៅលើអ្វីគ្រប់យ៉ាងដែលអ្នកនិយាយ។
ការជជែកគ្នាអាចធ្វើអោយការណាត់ជួបរបស់អ្នកក្លាយទៅជារឿងល្អ ឬអាក្រក់បាន។ នោះហើយគឺជាមូលហេតុដែលអ្នកគួរតែរៀបចំគម្រោងអោយបានល្អ។ អ្នកអាចធ្វើទៅតាមវិធីសាស្ត្រដូចខាងក្រោម ៖
- ចូរប្រាកដថា អ្នកបានត្រៀមខ្លួនរួចរាល់អស់ហើយមុននឹងណាត់ជួបគ្នា។ មិនត្រូវសួរសំណួរច្រើនពេកទេ។ ចូរជ្រើសរើសប្រធានបទណាដែលកំប្លែង សាមញ្ញ និងស្រួលឆ្លើយឆ្លងគ្នា។ ចូរចាប់ផ្តើមនិយាយលើប្រធានបទណាមួយដែលជារឿងទូទៅសម្រាប់អ្នកទាំងពីរតែម្តង ហើយរឿងនេះនឹងជួយលុបបំបាត់ភាពថប់អារម្មណ៍ពេលជួបគ្នាដំបូងបានទៀតផង។
- មិនត្រូវបញ្ចូលខ្លួនឯងទៅក្នុងការពិភាក្សា។ ចូរចៀសវាងការគិតអំពីរឿងផ្ទាល់ខ្លួនច្រើនពេក យកល្អគួរតែកុំសួរសំណួរទាក់ទងនឹងបញ្ហាផ្ទាល់ខ្លួនទាំងអស់។
- ខណៈពេលកំពុងតែនិយាយគ្នា ចូរចាប់អារម្មណ៍ទៅលើអ្វីដែលគេកំពុងតែនិយាយ ដោយមិនត្រូវប្រញ៉ាប់ចាប់ផ្តើមប្រធានបទថ្មីពេកឡើយ។
- និយាយរឿងកំប្លែងដើម្បីអោយការសន្ទនាកាន់តែរស់រវើក ហើយអ្នកក៏នឹងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនអ្នកបានយ៉ាងងាយ។
- អ្នកអាចចែករំលែកក្តីសុបិន្ត គោលដៅ ឬភាពជោគជ័យរបស់អ្នក ហើយរឿងនេះនឹងជួយអោយអ្នកកាន់តែយល់ចិត្តគ្នាបន្ថែមទៀត។
- សាកល្បងនិយាយអំពីចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តនៅពេលទំនេរ ព្រោះវាអាចជួយអោយអ្នកស្វែងយល់ពីគ្នាបានដោយងាយស្រួល៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- ការស្វែងយល់ ពីជាតិស្រវឹង និងការរួមភេទ
- តើវីតាមីន K មានសារៈសំខាន់យ៉ាងណា ចំពោះទារក?
- អតិថិជនមិនបង់លុយអោយ គួរធ្វើយ៉ាងណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!