ម្យ៉ាងដែរ! ការបង្វឹកថ្មី ធ្វើឲ្យសត្វឆ្កែ ចេះហិតដឹង ថាអ្នកមាន ជំងឺមហារីក ឬក៏អត់!
អង់គ្លេស៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវបានបញ្ចេញដោយ សេវាកម្មសុខភាពជាតិ របស់ប្រទេស អង់គ្លេស ដែលបានបង្ហាញអំពី គម្រោងក្នុងការបង្វឹក សត្វសុនខ ជាច្រើនក្បាល ដើម្បីអាចឲ្យពួកវា មានសមត្ថភាព គ្រប់គ្រាន់ សម្រាប់បម្រើការ ក្នុងវិស័យសុខាភិបាល។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា សំណើក្នុងការសាកល្បង ធ្វើការបង្វឹកសត្វឆ្កែ ឲ្យមានជំនាញក្នុងការ ស្រង់ក្លិន ដឹងថាតើ មនុស្សណាម្នាក់ មានផ្ទុកជំងឺមហារីកនោះ គឺត្រូវបាន សេវាកម្មសុខភាពជាតិ ដែលហៅកាត់ ថា NHS (National Health Service) សម្រេចទទួលយក ដោយជោគជ័យ ហើយគម្រោងនេះ នឹងត្រូវចាប់ផ្តើម ដំណើរការ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ។
អង្គការសប្បុរស ដែលផ្តោតសំខាន់ ទៅលើការស្រាវជ្រាវ និងបង្វឹកសត្វឆ្កែ (CMDD) ទទួលបានសិទ្ធិ ក្នុងការសាកល្បង ទៅលើគម្រោង មួយនេះ នៅឯមន្ទីរពេទ្យ Milton Keynes របស់ប្រទេសអង់គ្លេស ក្រោយពីមានការសិក្សា និងពិសោធន៍ ទៅលើសត្វឆ្កែ ដែលពួកវាមាន សមត្ថភាពខ្ពស់ រហូតដល់ទៅ ៩៣% ក្នុងការយល់ដឹង ថាអ្នកណាម្នាក់ មានផ្ទុកជំងឺមហារីក ជាពិសេស នៅក្នុងចំណោម ករណីនៃជំងឺមហារីក ក្រពេញប្រូស្តាត ក្នុងទឹកនោម តែម្តង។
លោក Iqbal Anjum អ្នកប្រឹក្សាជំនាញ ផ្នែកតម្រងនោម ប្រចាំមន្ទីរពេទ្យនោះ បាននិយាយថា “គម្រោងក្នុងការ សាកល្បងមួយនេះ ពិតជាអស្ចារ្យមែនទែន ព្រោះថាកន្លងមក មានតែរបាយការណ៍ តិចតួចប៉ុណ្ណោះ ដែលអះអាងថា សត្វឆ្កែ អាចធ្វើការស៊ើបដឹង អំពីជំងឺមហារីក ដោយផ្អែកលើក្លិន នៃសាច់ដុះ ឬក៏សាច់ពក។ តែពេលនេះគឺមាន ការសាកល្បងជាក់ស្តែង មែនទែនហើយ”។
គួរបញ្ជាក់ផងដែរថា មានការរំពឹងជាខ្លាំង ថាគម្រោងសាកល្បង ក្នុងការនាំយក សត្វឆ្កែ ធ្វើជាអ្នកពិសោធន៍រក ប្រភេទជំងឺមហារីក ក្នុងខ្លួនមនុស្ស នឹងអាចទទួលបាន ជោគជ័យ ហើយក៏នឹងអាចជំនួស នូវការពិសោធន៍ PSA (Prostate-Specific Antigen) ដែលជាការពិសោធន៍ លក្ខណៈទូទៅមួយ ដែលមនុស្សត្រូវ ទទួលរងការឈឺចាប់ នៅក្នុងអំឡុងពេល នៃដំណើរការពិនិត្យ ស្វែងរកជំងឺមហារីក៕
ការពិសេោធន៍ទៅលើសត្វឆ្កែ ក្នុងការហិតក្លិន ស្វែងរកជំងឺមហារីក
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ទាំងផ្លែអំពិលទុំ ទាំងស្លឹកអំពិល ជួយដល់ថ្លើមសម្បើមណាស់! តោះរៀនធ្វើភេសជ្ជៈងាយៗបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ ដែលយើងនឹកស្មានមិនដល់
- មេរោគនៅក្នុងឈាមធ្ងន់ធ្ងរ
- អាហារប្រៃ អាចអាក្រក់ ចំពោះសម្ពាធឈាមរបស់អ្នក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!