មាន​មិត្ត​ច្រើន តើ​ល្អ​អត់​?

 
 

​ការស្វែងរក​មិត្ត គឺជា​សភាវគតិ​របស់​មនុស្ស​។ មនុស្ស​រស់​នៅ​ត្រូវ​ពឹងពាក់​គ្នា​ទៅវិញទៅមក​ក្នុង​ការចែករំលែក​ម្ហូបអាហារ ទីកន្លែង​ស្នាក់នៅ ការពារ​គ្នា​ទៅវិញទៅមក ផ្តល់​កម្លាំងចិត្ត ឬ​ក្លាយជា​ដៃគូរ​ជីវិត​ទៀតផង​។ មិត្តភក្តិ​អាច​បន្ថែម​នូវ​អត្ថន័យ​ពិសេស​ចំពោះ​ជីវិត​បាន​។ ពួកគេ​ជួយ​អោយ​អ្នក​រីករាយ និង​យកឈ្នះ​ភាពលំបាក​ផ្សេងៗ​។ ប្រសិនបើ​មិត្តភាព​របស់​អ្នក​មាន​លក្ខណៈ​រឹង​មាំ វា​អាច​ជា​ប្រភព​ដ៏​អស្ចារ្យ​ដែល​ធ្វើអោយ​អ្នក​រីករាយ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ មិត្ត​ដ៏​ល្អ​អាច ៖

កែលម្អ​អារម្មណ៍​របស់​អ្នក​
សុភមង្គល​អាច​ឆ្លង​គ្នា​បាន​។ ការចំណាយ​ពេលវេលា​ជាមួយនឹង​មិត្តភក្តិ​ដែល​សប្បាយៗ និង​វិជ្ជមាន​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ល្អ​ឆ្លង​គ្នា​បាន​គ្រប់ពេល​។​

ជួយ​អោយ​អ្នកសម្រេច​បំណង​
ឧទាហរណ៍​ថា អ្នក​ចង់​អោយ​មាន​រូប​រាង​សមសួន​នោះ អ្នក​អាច​នឹង​ឈប់​ជក់បារី ឬ​ផ្លាស់ប្តូរ​ការរស់នៅ​របស់អ្នក​។ មិត្តភក្តិ​គឺជា​មនុស្ស​ដែល​អាច​ជម្រុញ និង​ផ្តល់​កម្លាំងចិត្ត ព្រមទាំង​បង្កើន​ឱកាស​នៃ​ភាពជោគជ័យ​របស់​អ្នក​។​

កាត់បន្ថយ​ស្ត្រេ​ស និង​ការធ្លាក់​ទឹកចិត្ត​
រាប់អាន​មនុស្ស​ក្នុង​សង្គម​បាន​ច្រើន អាច​កាត់បន្ថយ​ភាព​ឯកោ (​ភាព​នៅ​ដាច់​ដោយ​លែ​ក​ពី​គេ អាច​បណ្តាលអោយ​កើត​ជំងឺ​បាក់​ទឹកចិត្ត​)​។​

គាំទ្រ​គំនិត​របស់​អ្នក​
មិន​ត្រឹមតែ​អាច​ចែករំលែក​សេចក្តីសុខ ឬ​ទុក្ខលំបាក​នោះទេ មិត្តភក្តិ​អាចជួយ​អោយ​អ្នក​ចៀសផុត​ពី​ជំងឺ​ធ្ងន់ធ្ងរ ការបាត់បង់​ការងារ ឬ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ បែកបាក់​ស្នេហា ឬ​ភាពលំបាក​ផ្សេងៗ​ក្នុង​ជីវិត​បាន​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម