ទទួលទានអាហារ ដែលមាន រសជាតិហិរ អាចមានអាយុវែង?
សុខភាព៖ យោងតាមការវិភាគទិន្នន័យ ទៅលើមនុស្សចំនួន ៤៨៥,០០០នាក់ បានឲ្យដឹងថា ការទទួលទានអាហារ ដែលមានរសជាតិហិរ ត្រូវបានផ្សារភា្ជប់ ជាមួយនឹង ការថយចុះ នូវហានិភ័យ នៃការស្លាប់។
អ្នកចូលរួមសិក្សា ចំនួន ៤៨៥,០០០នាក់ នោះ បានចុះឈ្មោះចូលរៀន នៅចន្លោះ ឆ្នាំ២០០៤ និង ២០០៨ នៅក្នុងការសិក្សា ផ្នែកសុខភាព ដ៏ធំមួយ របស់ប្រទេសចិន ដោយក្រុមអ្នកស្រាវជ្រាវ បានតាមដានពួកគេ អស់រយៈពេល ច្រើនជាង៧ឆ្នាំ។ ជាលទ្ធផល មនុស្សចំនួន ២០,២២៤នាក់ បានស្លាប់។
បន្ទាប់ពីការគ្រប់គ្រង ទៅលើប្រវត្តិ អាយុ ការអប់រំ ជំងឺទឹកនោមផ្អែម ការជក់បារី និងអថេរ ជាច្រើនទៀត របស់មនុស្ស ទាំងអស់នោះ ក្រុមអ្នកសិក្សា ក៏បានរកឃើញថា បើប្រៀបធៀប ជាមួយនឹង ការញ៉ាំអាហារហិរ ជាពិសេស គឺម្ទេសហិរ ម្តង ឬពីរដង ក្នុងមួយសប្តាហ៍ នោះនឹងអាចកាត់បន្ថយ នូវហានិភ័យ នៃការស្លាប់ ចំនួន ១០ភាគរយ។
ជាមួយគ្នានេះដែរ ប្រសិនបើទទួលទានអាហារ ដែលមានជាតិហិរ ចាប់ពី ៦ ទៅ ៧ដង នៅមួយសប្តាហ៍ នោះអាត្រាហានិភ័យ នៃការស្លាប់ នឹងកាត់បន្ថយ រហូតដល់ទៅ ១៤ភាគរយឯណោះ។
គួរបញ្ជាក់ផងដែរថា អាត្រានៃជំងឺបេះដូង ជំងឺផ្លូវដង្ហើម និងជំងឺមហារីកទាំងអស់ នឹងត្រូវកាត់បន្ថយ ចំពោះអ្នកទទួលទានអាហារ ដែលមានជាតិហិរ។
យ៉ាងណាមិញ គេសំគាល់ឃើញថា សារធាតុ Capsaicin គឺជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងម្ទេស ដែលត្រូវបាន រកឃើញ នៅក្នុងការសិក្សា មួយផ្សេងទៀត ដែលវាមានឥទ្ធិពល ប្រឆាំងនឹង អុកស៊ីតកម្ម និងការរលាក ផ្សេងៗទៀតផង៕
ប្រភព ៖ បរទេស
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ សម្រាប់ស្ត្រីជាម្តាយ ពេលបំបៅដោះកូន
- មកកុហកថាស្រលាញ់អូនម្តងទៀតបានទេ ?
- ទទួលទានប្រៃខ្លាំង អាចធ្វើឱ្យហើម
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!