គួរ​ធ្វើ​ដូចម្តេច​ទើប​ពង្រឹង​ដល់​ជីវិត​គ្រួសារ​បាន​

 
 

​ការបង្កើត​ទំនាក់ទំនង​វិជ្ជមាន​រវាង​ឪពុកម្តាយ និង​កូន​គឺជា​រឿង​មួយ​ដែល​ទាមទារ​អោយ​កើតមាន ព្រមទាំង​ខិតខំ​ធ្វើ​វា​អោយបាន​ខ្លាំង និង​ជោគជ័យ​។ ក្នុងនាម​ជា​ឪពុកម្តាយ​គឺជា​ការងារ​ដែល​ពិបាក​បំផុត​មួយ ហើយ​ការថែរក្សា​ទំនាក់ទំនង​ដែល​ស្និទ្ធស្នាល និង​បើកចំហរ​អាចជួយ​អោយ​ឪពុក​ម្តាយ និង​កូន​ពួកគេ​រស់នៅ​មាន​ទំនាក់ទំនង​គ្នា​បាន​គ្រប់​អាយុ​តែម្តង​។ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ងាយៗ​ដែល​អាច​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ឪពុកម្តាយ និង​កូន​បាន​។​

និយាយថា​ខ្ញុំ​ស្រឡាញ់​អ្នក​
ចូរ​ប្រាប់​កូន​ថា អ្នក​ស្រឡាញ់​គេ​ជា​រៀងរាល់ថ្ងៃ មិន​ខ្វល់​ថា​គេ​មាន​អាយុ​ប៉ុន្មាន​ឡើយ​។ គ្រាន់តែ​ឃ្លា​ធម្មតាៗ​ថា “​ខ្ញុំ​ស្រឡាញ់​អ្នក​” នេះ​អាច​ជួយ​អោយ​កើតមាន​ទំនាក់ទំនង​ដ៏​រឹងមាំ និង​ខ្លាំងក្លា​បាន ដូច្នេះ​អ្នក​គួរតែ​សាកល្បង​វា​ហើយ​។​

បង្រៀន​ពី​ជំនឿ​របស់​អ្នក​
ចូរ​បង្រៀន​កូន​អ្នក​អំពី​ជំនឿ​របស់​អ្នកផង​។ ចូរ​ប្រាប់​កូន​នូវ​អ្វី​ដែល​អ្នក​ជឿជាក់ និង​មូលហេតុ​ផង​ទៅ​។ ចូរ​ចំណាយ​ពេលវេលា​អ្នក​សម្រាប់​កូន​ដើម្បី​សួរ​សំណួរ និង​ឆ្លើយ​ដោយ​ស្មោះត្រង់​ចំពោះ​គេ​ទៅ​។ ហើយ​អ្នក​ក៏​គួរតែ​ប្រើ​វិធី​បង្រៀន​នេះ​អោយបាន​ញឹកញាប់​ផង​។​

បង្កើត​ឈ្មោះ​ពិសេស ឬ​លេខ​កូដ​
ចូរ​បង្កើត​ឈ្មោះ​ពិសេស​អោយ​កូន​ដែល​ថា​នោះ​គឺជា​ន័យ​វិជ្ជមាន និង​ពិសេស ឬ​លេខ​កូដ​សម្ងាត់​មួយ​ដែល​អ្នក​អាច​ប្រើ​រវាង​គ្នា​ទៅវិញទៅមក​បាន​។ ចូរ​ប្រើ​ឈ្មោះ​នោះ​ដើម្បី​បញ្ជាក់​អំពី​ក្តីស្រឡាញ់​របស់​អ្នកទៅ​។ លេខ​កូដ​អាចបង្កើត​ចំពោះ​ន័យ​ពិសេស​រវាង​កូន​អ្នក និង​អ្នក​ដើម្បី​អាច​យល់ដឹង​គ្នា​បាន​យ៉ាង​ល្អ​ថែមទៀត​។ លេខ​កូដ​នេះ​អាច​ប្រើប្រាស់​ដើម្បី​បំបាត់​នូវ​ស្ថានភាពិ​ន​ស្រួល​ក្នុង​អារម្មណ៍​របស់​កូន​បាន ជាពិសេស​ការអៀនខ្មាស់​របស់​គេ​តែម្តង​។​

បង្កើត និង​ថែរក្សា​ពេលវេលា​លើ​គ្រែ​ដែល​ពិសេស​
សម្រាប់​ក្មេង​តូចៗ ការអាន​សៀវភៅ​រឿង​ដែល​គេ​ចូលចិត្ត ឬ​និទានរឿង​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​អាច​អោយ​ជីវិត​កាន់តែ​ស្រស់បំព្រង​ក្នុង​គ្រួសារ​។ ក្មេង​ដែល​មាន​អាយុ​ច្រើន​ហើយ​ក៏​គួរតែ​យកចិត្តទុកដាក់​ដូចគ្នា​ដែរ​។ នៅ​ពេក​ក្មេង​ចាប់ផ្តើម​អាន​សៀវភៅ​, ចូរ​អោយ​ពួកគេ​អាន​អោយ​អស់​មួយ​ទំព័រ​, ជំពូក ឬ​សៀវភៅ​រឿង​ខ្លី​។​

អោយ​កូន​ជួយ​
ឪពុក​ម្តាយ​មាន​ពេលខ្លះ​ក៏​ខកខាន​ឱកាស​បង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​កូន​ខ្លួន​ដែរ ជាពិសេស​ការដែល​មិនបាន​អោយ​ពួកគេ​ជួយ​ការងារ​ដែល​ខ្លួន​កំពុងតែ​ធ្វើ​។ ការរឺឥ​វ៉ាន់ចេញ​ពី​កន្ត្រក់​ក្រោយ​ពី​មកពីផ្សា​វិញ​គឺជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ដែល​កូន​គួរតែ​ដើរតួ​ជា​ជំនួយ​ដល់​អ្នក​។ ការ​ជ្រើស​រើ​ល​ស្បែកជើង​ណាមួយ​ដែល​សម​នឹង​សម្លៀក​បំពាក់​អាចជួយ​អោយ​កូន​ដឹង​ថា​អ្នក​នឹង​មាន​គំនិត​យោបល​បែបណា​។​

លេង​ជាមួយ​កូន​អ្នក​
អ្វី​ដែល​ជា​ចំណុច​សំខាន់​នោះ​គឺ​ថា​អ្នក​គួរតែ​លេង​ជាមួយ​កូន​អោយបាន​ច្រើន​។ ចូរ​លេង​ជាមួយ​តុ​ក្កតា​, ច្រៀង​ចម្រៀង ឬ​អ្វី​ក៏ដោយ​អោយ​តែ​សប្បាយ និង​មាន​ការចាប់អារម្មណ៍​។ មិន​ខ្វល់​ថា​អ្នកលេង​អ្វី​ឡើយ អោយ​តែ​អ្នក​ទាំង​ពីរ​រីករាយ​ជាមួយគ្នា​ទៅ​បាន​ហើយ​។ ចូរ​អោយ​កូន​អ្នក​មើល​ឃើញ​ភាព​អៀនខ្មាស់​របស់​អ្នកផង​ទៅ​។ ក្មេង​ដែល​អាយុ​ច្រើន​ចូលចិត្ត​ការ​លេងបៀរ​, អុក​,​ឬ កុំព្យូទ័រ​ហ្គេម ចំណែកឯ​ក្មេង​តូចៗ​នឹង​ចូល​ចិត្ត​លេង​អ្វី​ដែល​សប្បាយ​កាលណា​មាន​រូប​អ្នកចូលរួម​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម