ភ្លក់រសជាតិ ឡាក់សាសាំងហ្គាពួ​ (Singapore Laksa) នៅ សិក្រឹត រេស៊ីពី (Secret Recipe)

 
 

ភ្នំពេញ: ពេលព្រឹក ថ្ងៃត្រង់ និង​ ពេលល្ងាច ភោជនីយដ្ឋាន សិក្រឹត រេស៊ីពី​ (Secret Recipe)  ដែលដំណើរការ​អស់រយៈពេលជា ច្រើនឆ្នាំ តែងតែមានភាព មមាញឹកជាមួយ វត្តមាន​ភ្ញៀវ ក្នុង​ស្រុក និង អ្នក​ទេសចរ ដែលមកស្វែងរករសជាតិ ដ៏ពិសេសពី ភោជនីយដ្ឋាននេះ​​​​​។​

រសជាតិ សោភ័ណ្ឌ​ភាព គុណភាព តំលៃ និង សេវាកម្មរបស់ សិក្រឹត រេស៊ីពី កំពុង ទទួលបាន​​​​​​​ការគាំ​ទ្រ ពី​យុវវ័យ និងអតិថិជន គ្រប់វ័យ មិនថាបរទេស រឺ ខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីទទួល យករសជាតិដែលច្នៃដោយចុងភៅដ៏ចំណាន អតិថិជន ក៏អាចជួប​ ជុំ​ជជែកគ្នា លេងជាលក្ខណៈ ឯកជន គ្រួ​​​​សារ​​ និង មិត្តភ័ក្ត ក្នុងហាង​ដែល មានបរិយាកាស​ ស្ងប់ស្ងាត់រ៉ូម៉ែនទិច និង ការតុបតែងបែបពេញនិយម។

បរិយាកាសក្នុងភោជនីយដ្ឋាន សិក្រឹត រេស៊ីពី​ (Secret Recipe)

ក្នុងចំនោមម្ហូបល្បីៗ ដូចជាៈ គុយទាវតុងយ៉ាំបង្គា ការីមី ហ្វើសាច់គោ ឡាក់សាសាំងហ្គាពួ ថៃស្ពៃហ្គីទីគ្រឿងសមុទ្រ សាច់ចៀមខរ ប្រាំមួយម៉ោង និង ភីហ្សាហាវៃ ដែលទទួលការពេញ និយមយ៉ាងច្រើនពី ភ្ញៀវក្នុងស្រុក និង បរទេស។

 
មុខម្ហូបពេញនិយមនៅ សិក្រឹត រេស៊ីពី (Secret Recipe)


មុខម្ហូបពេញនិយមនៅ​ សិក្រឹត រេស៊ីពី (Secret Recipe)

ថ្ងៃនេះ ចុងភៅប្រចាំ​ សិក្រឹត រេស៊ីពី សូមណែនាំមុខម្ហូបប្រចាំហាង​គឺ ឡាក់សាសាំងហ្គាពួរ មកបង្ហាញអតិថិជនគ្រប់វ័យ​ដែលមិនទាន់​ បានភ្លក់រសជាតិមុខម្ហូបនេះ។

គ្រឿងផ្សំ:​ ស្លឹកគ្រៃ​ រំដេង​ ម្ទេសស្រស់ ​ខ្ទឹមក្រហម ​ខ្ទឹមសរ ​ម្ទេសឆ្អើរ​ ​កាពិក​ ​ប្រេងឆា ​សណ្ដែកបណ្តុះ ​បាញ់ស៊ុង ​បង្គា ​តៅហ៊ូ​ ​ប្រហិតត្រី​ ​ទឹកដោះគោស្រស់​ ​ទឹកជ្រលក់សាមបា​ និង​​គ្រឿងផ្សំ​ដទៃទៀត ​។


ឡាក់សាសាំងហ្គាពួរ

ចំពោះវិធីចំអិន អតិថិជន​ អាចមកមើលផ្ទាល់នៅទីតាំង ទាំងបីសាខារបស់ ​ សិក្រឹត រេស៊ីពី។ ចុងភៅបានបញ្ជាក់ទៀតថា​ ឡាក់សាសាំងហ្គាពួរ​ ​ត្រូវបានទទួលស្គាល់​ទាំង​​​ រសជាតិ​ ​គុណភាព​ និង​តំលៃ​នៅ តាមបណ្តាប្រទេស​ ដូចជា៖​​ ប្រទេសចិន​ ​ម៉ាឡេស៊ី​ សឹង្ហបូរី​ ឥណ្ឌា ​ឥណ្ឌូនេស៊ី ​ថៃ​ ​ប្រ៊ុយណេ ហ្វីលីពីន​ និង​ភូមា។

អតិថិជនទាំងអស់អាចមកភ្លក់រសជាតិមុខម្ហូបខាងលើតាមរយៈទីតាំង ទាំងបី​ដូចខាងក្រោម ៖

  1. សិក្រឹត រេស៊ីពី សាខា ព្រះមុន្នីវង្ស អាស័យដ្ឋានៈ#៦៤ ផ្លូវលេខ ១២៨ កែង ព្រះមុន្នីវង្ស ភ្នំពេញ ទំនាក់ទំនងៈ 023 999 894 / 081878055 
  2. សិក្រឹត រេស៊ីពី សាខា កម្ពុជាក្រោម អាស័យដ្ឋានៈ#៨៩០ ផ្លូវកម្ពុជាក្រោម (១២៨) ភ្នំពេញ ទំនាក់ទំនងៈ 023 999 896 / 081 208788
  3. សិក្រឹត រេស៊ីពី សាខា ផ្សាសុវណ្ណា អាស័យដ្ឋានៈ#៣០៧-៣០៩ ​ជាន់ផ្ទាល់ដីផ្សាសុវណ្ណា ទំនាក់ទំនងៈ 023 999 895 / 015 916 868

 បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម