ស្វែងយល់ជាមួយ គន្លឹះទាំង៥ អាចធ្វើអោយ ស្នេហារបស់អ្នក ស្ថិតស្ថេរ

 
 

 ១) យកពេលវេលាខ្លះ នៅជាមួយគ្នា៖ ទោះបីជាអ្នកទាំងពីរ មានការរវល់យ៉ាងណា ក៏ដោយ ប៉ុន្តែគួរតែមានពេលខ្លះ ដើម្បីនៅជិតគ្នា យល់ចិត្តគ្នាបន្ថែម ដូចជា ដើរលេងជាមួយគ្នា បរិភោគអាហារក្នុង ភោជនីយដ្ឋានណាមួយ។ ប្រសិនបើម្នាក់គិតថា ពេលវេលានៅជាមួយគ្នា គ្មានសារៈសំខាន់ ដូច្នេះអ្នកទាំងពីរ មិនអាចឈានទៅរកផ្លូវ អនាគតបានទេ។

២) គិតពីអនាគតជាមួយគ្នា៖ ប្រសិនបើអ្នកទាំងពីរ ចង់បន្តជីវិតរួមគ្នា ទៅថ្ងៃខាងមុខ គួរតែគិតពីអនាគតថា តើពេលរៀបការរួចហើយ ត្រូវធ្វើយ៉ាងណា រៀបចំគ្រួសារ កូនចៅបែបណា។ អ្នកអាចលើកយក មកពិភាក្សាជាមួយគ្នា បើមានគំនិតណាខ្វែងគ្នា អ្នកទាំងពីរអាចនិយាយ ពិគ្រោះយោបល់ គ្នាបាន។ វាសំខាន់ណាស់ ក្នុងការពិភាក្សារឿង អនាគតជាមួយគ្នាអោយហើយ ដើម្បីកុំអោយមានរឿងឈ្លោះប្រកែកគ្នា ទៅថ្ងៃក្រោយ។

៣) និយាយទល់មុខប្រសើរជាងផ្ញើរសារ៖ ចំពោះអ្នកខ្លះ អៀនមិនហ៊ាននិយាយ ទៅកាន់គូស្នេហ៍នោះទេ តែងតែនិយាយតាមការផ្ញើរសារ ប៉ុន្តែទង្វើនេះ វាមិនអាចអោយគូស្នេហ៍របស់អ្នក យល់ពីអារម្មណ៍អ្នកទាំងអស់នោះទេ។ ដូច្នេះអ្នកគួរ តែបង្ហាញអារម្មណ៍ពិត តាមរយៈការនិយាយ ច្រើនជាងការផ្ញើរសារ ទើបអាចធ្វើអោយ ទំនាក់ទំនងកាន់តែស្អិតរមួតនឹងគ្នា។

៤) ស្មោះត្រង់នឹងគ្នា៖ ចំពោះសេចក្កីស្នេហា គឺត្រូវការភាពស្មោះត្រង់នឹងគ្នា កុំកុហកគ្នាប្រសិនបើមានរឿងអ្វីក្នុងចិត្ត អាចនិយាយប្រាប់គ្នាបាន មិនមែនលាក់នោះទេ។ ការស្មោះត្រង់រវាងគ្នា គឺពិតជានាំអោយស្នេហារបស់អ្នក ឈានទៅដល់អនាគតបាន ពីព្រោះអ្នកទាំងពីរ បានស្គាល់ចិត្តគ្នា និងមិនក្បត់គ្នា ។

៥) បង្ហាញអារម្មណ៍របស់អ្នក៖ ប្រសិនថ្ងៃនេះ អ្នកមិនសប្បាយចិត្ត មានអារម្មណ៍ថាឯកា ឬ អន់ចិត្ត អ្នកអាចបង្ហាញអោយគូស្នេហ៍អ្នក ដឹងបាន ដើម្បីអោយគេលួងលោមអ្នក។ ជាពិសេសវិធីនេះ អ្នកនឹងមានអារម្មណ៍ថា អ្នកមិនរស់នៅក្នុងពិភពលោក ដែលម្នាក់ឯងទេ គឺយ៉ាងហោចណាស់ មានមនុស្សជាទីស្រលាញ់របស់អ្នក នៅជិតអ្នក ផ្តល់កម្លាំងចិត្តអោយអ្នក គ្រប់ពេលវេលាដែរ។

 ទាំងនេះជាចំនុចតូចៗ ប៉ុន្តែវាអាចធ្វើអោយទំនាក់ទំនងស្នេហារបស់អ្នក ស្ថិតស្ថេរបាន៕

 

By readkhmer

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម