វិធីងាយៗ ៣យ៉ាង អាចដោះស្រាយ បញ្ហាស្អុយ រឺផ្សិតក្រចកជើងបាន
ជាការពិត បញ្ហាស្អុយ រឺផ្សិតក្រចកជើង វាតែងកើតឡើង ជារឿយៗ សម្រាប់មនុស្ស គ្រប់រូប មិនថាប្រុស ឬស្រី ឡើយ។ ចំពោះសញ្ញា របស់បញ្ហា ស្អុយក្រចកជើងនេះ មានលក្ខណៈដូចជា ហើមក្រចក ចេញពណ៌លឿង និងក្រចកស្តើង ជាដើម។ ប៉ុន្តែទោះបីជា មានបញ្ហានេះ កើតឡើង លើរូបអ្នកក៏ដោយ ក៏មានវិធីសាស្ត្រ សាមញ្ញ និងងាយស្រួល មួយចំនួន ដែលអាចដោះស្រាយ បានដែរ។
១) ទឹកខ្មេះផ្សំពីផ្លែប៉ោម និង អុកស៊ីតមានជាតិអ៊ីដ្រូសែន៖ អាស៊ីតនៃទឹកខ្មេះ ជាថ្នាំព្យាបាល ដ៏ល្អបំផុត ក្នុងការកែខៃ បញ្ហាស្អុយក្រចកជើង ព្រោះថាវា ធ្វើឲ្យប្រសើរឡើង នូវតុល្យភាព pH នៃក្រចក ដែលវាជួយឲ្យ ធូរស្បើយ និងដោះស្រាយ នូវបញ្ហានេះ។ ចំពោះទឹកខ្មេះ ភាគច្រើន អាចព្យាបាល នូវបញ្ហា ស្អុយក្រចកជើងបាន ហើយសម្រាប់ទឹកខ្មេះ ដែលផ្សំពីផ្លែប៉ោម គឺគេនិយមប្រើប្រាស់ច្រើន ព្រោះថា វាពិតជាខ្លាំង ក្នុងការសម្លាប់ បាក់តេរី និងរោគផ្សិត ដែលជាហេតុ បង្កឲ្យមាន បញ្ហាស្អុយក្រចកជើង។
វិធីប្រើប្រាស់៖
លាយទឹកខ្មេះ ផ្សំពីផ្លែប៉ោម និង អុកស៊ីតមានជាតិអ៊ីដ្រូសែន ចូលគ្នាឲ្យសព្វ។ យកដុំសំលី មកជ្រលក់ទឹកខ្មេះ ដែលអ្នកបានលាយរួច ហើយយកមកលាប លើក្រចកដោយផ្ទាល់។ បន្ទាប់មក លាងក្រចក នឹងទឹកក្តៅល្មម ជាការស្រេច។
២) ប្រេងដើមតែ (Tea Tree Oil) ៖ ប្រេងដើមតែ គឺបានមកពី ដើមឈើម្យ៉ាង ឈ្មោះថា Melaleuca Alternifolia ហើយវាត្រូវបាន គេដឹងថា ជាថ្នាំសម្លាប់មេរោគ ប្រឆាំងនឹងរោគផ្សិត ផងដែរ។ តាមការសិក្សាកន្លងមក បានបង្ហាញថា វាមានប្រសិទ្ធភាពខ្ពស់ ក្នុងការដោះស្រាយ បញ្ហាផ្សិត រឺស្អុយក្រចកជើង បានយ៉ាងល្អ។
វិធីប្រើប្រាស់៖ ដាក់ប្រេងដើមតែ ២ ទៅ ៣ តំណក់ ក្នុងមួយស្លាបព្រាបាយ និងលាយជាមួយ ប្រេងអូលីវ រឺប្រេងដូង។ បន្ទាប់មកយកដុំសំលី មកជ្រលក់ប្រេងនោះ រួចលាបលើកន្លែង ដែលមានបញ្ហា ។ ទុកចោល ១០នាទី រួចលាងនឹងទឹកក្តៅល្មម។ ចំពោះវិធីមួយទៀត អ្នកក៏អាចបន្តក់ ប្រេងដើមតែ ៤ ទៅ ៥ តំនក់ ចូលក្នុងទឹក រួចដាក់ជើង របស់អ្នកត្រាំ នៅក្នុងនោះ ហើយទុករយៈពេល ១៥ ទៅ ២០នាទី។ ព្យាយាមអនុវត្តវិធីនេះ ជាប្រចាំ ដើម្បីទទួលបាន លទ្ធផលល្អបំផុត។
៣) ម្សៅសូដា (Baking Soda) ៖ ម្សៅសូដា គឺមានសារធាតុម្យ៉ាង Alkaline ខ្ពស់ ដែលវាជួយ ឲ្យកម្រិតPH នៃ ក្រចក ស្ថិតក្នុងតុល្យភាព ហើយវាជួយធ្វើឲ្យបញ្ហាផ្សិតក្រចកជើង ពិបាកលូតលាស់។
វិធីប្រើប្រាស់៖
លាយម្សៅសូដា ជាមួយទឹក នៅក្នុងចានតូចមួយ ដើម្បីឲ្យវា ក្លាយជា ម្សៅខាប់។ បន្ទាប់មក យកសំលី ត្បារត្រចៀក ជ្រលក់ម្សៅនោះ មកលាបលើក្រចក រួចទុកឲ្យស្ងួត ប្រហែល ១០នាទី។ បន្ទាប់មក លាងជម្រះ ជាមួយនឹង ទឹកក្តៅល្មម។ អ្នកគួរតែអនុវត្តវិធីនេះ ឲ្យបាន ២ដង ក្នុងមួយថ្ងៃ រហូតដល់បញ្ហាស្អុយ រឺផ្សិតក្រចកជើង លែងកើតមានទៀត៕
ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ទារក និងក្មេង ញ៉ាំប៉ុណ្ណាក្នុងមួយថ្ងៃៗ ???
- មុនពេលរៀបការ គួរពិភាក្សាគ្នារឿងអ្វីខ្លះ?
- ទទួលទានអាហារ ដែលមាន រសជាតិហិរ អាចមានអាយុវែង?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!