បិះស្លាប់ ដោយសារផឹកភេសជ្ជៈ មានជាតិស្ករ អស់ជាច្រើនកំប៉ុង ក្នុងពេលតែមួយ

 
 

តៃវ៉ាន់៖ បុរសវ័យក្មេងម្នាក់ បានស្ពឹកខ្លួនទាំងមូល ក្រោយពី ផឹកភេសជ្ជៈ ដែលមានជាតិស្ករ ច្រើន ក្នុងរយៈពេលខ្លី នេះបើតាម វេជ្ជបណ្ឌិត ក្នុងតៃវ៉ាន់ បាននិយាយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមិនបញ្ចេញឈ្មោះ និងមានអាយុ ៣០ឆ្នាំនេះ ជាអ្នករស់នៅក្នុងទីក្រុង  Kaohsiung ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ កាលពីថ្ងៃ អាទិត្យមុននេះ បន្ទាប់ពីមិនអាចកម្រើក ខ្លួនប្រាណបាន។ នេះបើតាមសម្ដីវេជ្ជបណ្ឌិត បានថ្លែងបន្ដ ឲ្យដឹងថា អ្នកជំងឺនេះ មកពី ផឹកភេសជ្ជៈដែលមានជាតិស្ករ ច្រើន ក្នុងពេលតែមួយ ទើបបង្កឲ្យ មានការកើនឡើងនៃកម្រិត អ័ងសុយលីន (insulin) និងកម្រិតនៃ ប៉ូតាស្យ៉ូម ធ្លាក់ចុះ ជាបន្ដបន្ទាប់​ ដែលបង្កឲ្យសាច់ដុំមាន ភាពខ្សោយយ៉ាងធ្ងន់ធ្ងរ។ 

គួរបញ្ជាក់ថា បុរសខាងលើនេះ ដែលគ្មានប្រវត្ដិជំងឺរ៉ាំរ៉ៃ បានផឹក ភេសជ្ជៈកូកាកូឡា អស់ជាច្រើនកំប៉ុង និងបន្ទាប់មក ញ៉ាំ អាហារសម្រន់ផ្អែមៗ បន្ដិចបន្ដួច ខណៈដែលពោះ ទទេរស្អាត។ ក្រោយពី ផឹករួចគាត់ក៏ ទៅសម្រាកថ្ងៃ មួយភ្លែត និង ៣ម៉ោង ក្រោយពីសម្រាក គាត់ក៏មិនអាចកម្រើកខ្លួនបាន តែម្ដង ដែលភ្លាមៗ គាត់ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ 

យ៉ាងណាមិញ នេះជាសំណាង ដែលបានបញ្ជូនបុរសនេះ មកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ទាន់ពេលវេលា បើមិនដូច្នោះទេ បុរសនេះ នឹងចាប់ផ្ដើម ពិបាកដកដង្ហើម និង អាចធ្វើឲ្យគាត់ ស្លាប់បាន។ បន្ទាប់ពី ចាក់ ប៉ូតាស្យ៉ូម បានរយៈពេល ៣ថ្ងៃក្នុងមន្ទីរពេទ្យ គាត់ក៏បាន ជាសះស្បើយផងដែរ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម