អ្នកវិទ្យាសាស្ត្រ៖ មនុស្សភាគច្រើន យល់ខុសលើវិធីដែលពស់ថ្លាន់ សម្លាប់ចំណីរបស់វា
អាមេរិក៖ កន្លងមកមនុស្សសឹងតែ ទាំងអស់ទៅហើយ ដែលយល់ថាសត្វពស់ថ្លាន់ គឺជាប្រភេទពស់ ដែលធ្វើការ រឹតច្របាច់ខ្លួនប្រាណចំណីរបស់វា ឲ្យហប់ ឬក៏ដាច់ខ្យល់ស្លាប់ មុននឹង វាលេបទាំងមូល តែនេះគឺជាអ្វី ដែលយើងគិតខុស ព្រោះថាអ្នកវិទ្យាសាស្ត្រ ទើបតែលាតត្រដាង នូវចំណុចដែលធ្វើឲ្យចំណី របស់ពស់ថ្លាន់ ដាច់ខ្យល់នោះ គឺបណ្តាលមកពីការគាំងបេះដូង ទៅវិញទេ។
ផ្អែកលើរបាយការណ៍ ស្រាវជ្រាវរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ ការរឹតរួត យ៉ាងណែន របស់សត្វពស់ថ្លាន់ ទៅលើចំណី របស់វា គឺបានកាត់ផ្តាច់នូវចរន្តឈាម ក្នុងការរត់ទៅកាន់ខួរក្បាល និងបេះដូង ដែលនេះជាមូលហេតុដ៏សំខាន់តែមួយគត់ ក្នុងការធ្វើឲ្យភាវៈរស់ ដែលត្រូវបានពស់ថ្លាន់រឹត ហើយនោះ ស្លាប់ដោយសារតែការគាំងបេះដូង។
ក្រុមអ្នកវិទ្យាសាស្ត្រ នៃសហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ ទៅលើសត្វពស់ថ្លាន់ ចំនួន៥០ក្បាល នៅពេលដែលពួកវា ធ្វើការរឹតច្របាច់ សត្វកណ្តុរ ដើម្បីធ្វើជាចំណី ក្នុងនោះពួកគេបានសង្កេតឃើញថា ចលនាបេះដូង និងសម្ពាធឈាមនៅក្នុងខ្លួនសត្វកណ្តុរទាំងនោះ ត្រូវបានបិទ និងកាត់ផ្តាច់ភ្លាមៗ ម្យ៉ាងវិញទៀត ចង្វាក់បេះដូង របស់សត្វទាំងនោះ គឺលោតខុសពីប្រក្រតី មុននឹងពួកវាដាច់ខ្យល់។
បន្ថែមពីនេះផងដែរ លោកវេជ្ជបណ្ឌិត Scott Boback អ្នកស្រាវជ្រាវ ទៅលើសត្វពស់ នៃមហាវិទ្យាល័យ Dickinson នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានពន្យល់ថា “វាអាចជាការពិត ដែលថាភាវៈរស់ ដែលស្ថិតនៅក្នុង ការរួតរឹត របស់សត្វពស់ថ្លាន់ បានដាច់ខ្យល់ស្លាប់មុនពេលដែលគ្រឿងក្នុងទាំងអស់ ត្រូវខ្ទេចខ្ទី ព្រោះតែកម្លាំង រឹតដ៏ខ្លាំងពីសត្វពស់។ ម្យ៉ាងវិញទៀត ស្ថានភាពរបស់ភាវៈរស់ ដែលត្រូវបានពស់ថ្លាន់ កំពុងធ្វើការ រឹតច្របាច់នោះ គឺសម្ពាធនៃសរសៃឈាមក្រហម ត្រូវបានធ្លាក់ចុះ រីឯសម្ពាធនៃសរសៃឈាមខ្មៅ បានកើនឡើង ដែលនេះគឺជា សញ្ញាណនៃការកាត់ផ្តាច់នូវចរន្តឈាម ក្នុងការផ្គត់ផ្គង់ទៅកាន់បេះដូង ក៏ដូចជាខួរក្បាល”។
នេះគឺជាការ រកឃើញថ្មី របស់ក្រុមអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក ក្នុងការលាតត្រដាង នូវមូលហេតុដែល ធ្វើឲ្យពស់ថ្លាន់ អាចសម្លាប់ចំណីរបស់វា មុននឹងលេបចូលទាំងមូល ហើយក៏អាចកែតម្រូវ នូវការយល់ខុស របស់មនុស្សភាគច្រើន ដែលយល់ខុស ទៅលើវិធីសម្លាប់ របស់ពស់ថ្លាន់ផងដែរ៕
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ នៃការមិនបរិភោគអាហារ ពេលល្ងាច
- គ្រឿងលម្អខ្លួន ដែលសុភាពនារីមិនគួរពាក់ទៅធ្វើការ
- ផលវិបាកនៃការឡើងសម្ពាធឈាមនៅនឹងសរសៃឈាមថ្លើមមានអ្វីខ្លះ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!