ភេសជ្ជៈសម្បូរវីតាមីន សម្រាប់ស្រ្តីមានរដូវមិនទៀង

 
 


juice water១. ទឹកទំពាំងបាយជូរៈ
ទំពាំងបាយជូរ គឺជាផ្លែឈើជួយបន្ថែមល្បឿន ដល់ការរំលាយអាហារ និងផ្តល់ល្អដល់ឈាម សម្រួលដល់ការបន្ទោរបង់ និងសម្បូរដោយ សារធាតុផូស្វ័រ។ វាមានសារធាតុដែក កាល់ស្យូម វីតាមីន B វីតាមីន C អាស៊ីដ Tartaric ដែលជាអាស៊ីដ សម្រាប់លាងសំណល់នានា ដែលមាននៅក្នុងរាងកាយ។ 

២. ទឹកការ៉ុតៈ
មានគុណសម្បត្តិ ក្នុងការលាងសម្អាតថ្លើម និងពោះវៀនព្រមទាំងផ្តល់ផលល្អ ដល់ថ្លើម និងតម្រងនោម។ វាជួយបំប៉នកោសិកាក្រហម និង បង្កើនសមត្ថភាព ក្នុងការស្រូបយកអុកស៊ីសែន ដល់គ្រាប់ឈាមក្រហម បានរហូតដល់ ៤០០ភាគរយ។ វានឹងជួយឲ្យរដូវទៀតទាត់ តាមធម្មតា។ ម្យ៉ាងវិញទៀត វាសម្បូរដោយវីតាមីន B, B2,B6, អាស៊ីតហ្វូលិក, កាល់ស្យូម, ម៉ាញេស្យូម, ផូស្វ័រ, ប៉ូតាស្យូម, សូដ្យូម និងស័ង្កសី ដែលចាំបាច់យ៉ាងខ្លាំង ចំពោះរាងកាយ។

៣. ទឹកផ្លែឈើប៉េស
មានគុណតម្លៃផ្នែក អាហារយ៉ាងច្រើន ព្រោះវាសម្បូរដោយកាកសរសៃ ម៉ាញេស្យូម ប៉ូតាស្យូម និងវីតាមីន B សមស្របបំផុត ចំពោះអ្នក ដែលចង់សម្រកទម្ងន់ ព្រោះផ្លែប៉េស មានជាតិខ្លាញ់ និងកាឡួរីតិច ហើយថែមទាំងជា ថ្នាំព្យាបាលជំងឺទៀតផង៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម