រកឃើញ ផូស៊ីលដាយណូស័រ មានស្លាប មានរោម តែមិនចេះហោះ អាយុកាល ១២៥លានឆ្នាំមុន នៅចិន
ចិន៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញឲ្យឃើញ រូបភាពដែលធ្វើឡើងតាមគំរូនៃ ផូស៊ីលឆ្អឹងដាយណូស័រ ពូជថ្មីមួយប្រភេទ ខុសប្លែក និងមិនធ្លាប់បានស្រាវជ្រាវឃើញពីមុនមក ដែលវាមានស្លាបនិងរោម ហើយត្រូវបានគេរកឃើញ នៅភាគឥសាននៃប្រទេសចិន។
រូបគំនូរដែលអ្នកវិទ្យាសាស្ត្រធ្វើការសន្និដ្ឋាន
តាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា ផូស៊ីលឆ្អឹងដាយណូស័រនេះ មានកម្ពស់ ២ម៉ែត្រ ដែលផូស៊ីលនេះ ត្រូវបាន រក្សាទុកយ៉ាងល្អ ក្នុងថ្មកំបោរកំអែលភ្នំភ្លើង នៅភាគឥសាន្តប្រទេសចិន ក្នុងរយៈពេលប្រហែល ១២៥លានឆ្នាំមុន ។ ផូស៊ីលឆ្អឹងដាយណូស័រនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ បង្ហាញថា ជាពូជពង្សរបស់ប្រភេទដាយណូស័រ Velociraptor ប៉ុន្តែគ្រាន់តែ ឆ្អឹងវា មានស្លាប និងមានរោមវែងៗប៉ុណ្ណោះ ហើយវាទំនងជាមិនចេះហោះនោះទេ។
ប្រភេទដាយណូស័រ Velociraptor ក្នុងឈុតមួយនៃរឿង Jurrssic World
ក្នុងនោះ ដាយណូស័រនេះ បានគេដាក់ឈ្មោះជាភាសាចិន ថា Zhenyuanlong មានន័យថា នាគ Zhenyuan គឺដាក់តាម ឈ្មោះ របស់កសិករម្នាក់ដែល បានរកឃើញឆ្អឹងដាយណូស័រនេះ ហើយបានប្រគល់ជូនទៅ សារមន្ទីរ ក្នុងក្រុង Jiazhou ដើម្បីអាចធ្វើការសិក្សាលើ ឆ្អឹងផូស៊ីលនេះ ។
ឆ្អឹងដាយណូស័រដែលអ្នកវិទ្យាសាស្ត្រសន្និដ្ឋានមាន ស្លាប និង រោម
ក្នុងនោះផងដែរ អ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ Edinburgh ចក្រភពអង់គ្លេស និងអ្នកវិទ្យាសាស្ត្រចិន បានសហការគ្នា លើការសិក្សាផូស៊ីលឆ្អឹងដាយណូស័រចម្លែកនេះ និងបោះពុម្ពផ្សាយរបាយការណ៍ ស្រាវជ្រាវ ក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រមួយផងដែរ។
តាមប្រភពដដែលបានឲ្យដឹងថា លោក Steve Brusatte ដែលជាសាស្ត្រាចារ្យ និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា នេះជាពេលដំបូងដែលគាត់ បានស្រាវជ្រាវលើផូស៊ីលដាយណូស័រ មានដៃខ្លីៗចំនួនពីរ មានស្លាប និងមានរោមដុះជុំវិញខ្លួនបែបនេះ ហើយជាឆ្អឹងផូស៊ីលដ៏ស្រស់ស្អាតជាងគេ ដែលគាត់ធ្លាប់ជួបពីមុនៗមក។
លោក Steve Brusatte និង អ្នកវិទ្យាសាស្ត្រជនជាតិចិន
លោក Brusatte បានបន្ថែមថា ខ្លួនដ៏ធំរបស់ដាយណូស័រនេះ ទំនងជាធ្វើឲ្យដាយណូស័រនេះ ហោះមិនបាននោះទេ ដូច្នេះ លោក Brusatte បានធ្វើការប៉ាន់ស្មានក្នុងរបាយការណ៍ថា ប្រយោជន៍នៃស្លាបរបស់វា គឺប្រហែលជាវា ប្រើសំរាប់ការពារ ស៊ុតរបស់ពួកវា ឬក៏ប្រហែលជាប្រើសំរាប់សំកាំង ពេលដែលពួកវាធ្វើការបំលាស់ទីជុំវិញ ដើមឈើ ជាដើម។
លើសពីនេះ លោក Brusatte បានបញ្ជាក់បន្ថែមថា ក្នុងមួយទសវត្សចុងក្រោយនេះ ប្រទេសចិន បានក្លាយជាទីកន្លែងធ្វើការសិក្សា ជីវសាស្ត្របុរាណ និងស្វែងរកផូស៊ីលឆ្អឹងដាយណូស័រ ដោយសារមានឆ្អឹងផូស៊ីល ដាយណូស័រប្រភេទថ្មីៗជាច្រើនប្រភេទត្រូវបានរកឃើញ ដែលអ្នកវិទ្យាសាស្ត្រមិនធ្លាប់បានរកឃើញ៕
តាមរយៈផូស៊ីលមានស្នាមនិងគ្រោងឆ្អឹង ដែលអ្នកវិទ្យាសាស្ត្រសន្និដ្ឋានជាស្លាប និងរោម
ដោយ៖ ទីន
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- គួរតែទិញចិញ្ចៀនភ្ជាប់ពាក្យ និងរៀបការបែបណាទៅ?
- នារី មិនចូលចិត្ត បុរសប្រភេទណា?
- “សកម្មភាព” ដែលជម្រុញអោយស្នេហាកាន់តែល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!