៥ ចំណុចដែលបុគ្គលជោគជ័យមានជារួម
សហគ្រិនភាពកំពុងក្លាយជាប្រធានបទសិក្សាដ៏ទាក់ទាញសម្រាប់សម័យបច្ចុប្បន្ន តែមិនមែនអ្នកដែលរៀនសហគ្រិនភាពអាចឲ្យពួកគេក្លាយជាសហគ្រិនជោគជ័យនោះទេ។ ថ្ងៃនេះ Sabay នឹងចែករំលែកនូវចំណុចពិសេស ៥ ដែលសហគ្រិនជោគជ័យមានជារួម ហើយចំណុចទាំងនោះតម្រូវឲ្យមានការហ្វឹកហាត់លុតដំទើបអាចសម្រេចបាន។
១. ហ៊ានប្រឈមនឹងបរាជ័យ និងរៀនពីបរាជ័យ
“ហ៊ានសាកល្បង ហ៊ានបរាជ័យ។ មិនថា មានអ្វីកើតឡើង ព្យាយាមម្ដងទៀត។ បើបរាជ័យទៀត ក៏បរាជ័យដោយប្រសើរជាងលើកមុនដែរ”។ នេះជាសម្ដីរបស់សិល្បករជើងចាស់អៀរឡង់លោក Samuel Beckett។ តែបរាជ័យហើយសាកល្បងម្ដងទៀតមិនមែនជារឿងដែលមនុស្សទូទៅអាចធ្វើបានដោយងាយៗនោះទេ។ ត្រង់ចំណុចនេះ ហើយដែលសហគ្រិនជោគជ័យធ្វើបានប្រសើរជាងមនុស្សទូទៅ។ បើពួកគេដួលហើយពួកគេព្យាយាមសាកល្បងជាថ្មី តែមិនត្រឹមតែសាកល្បងតែម៉្យាងទេ ថែមទាំងយកពេលមកពិនិត្យពិចារណាថា អ្វីដែលធ្វើឲ្យការសាកល្បងលើកមុនបរាជ័យ។ ក្នុងជីវិតអ្នកនឹងជួបបរាជ័យម្តងជាពីរដង។ តែត្រូវចាំថា ឆ្លងកាត់ការសាកល្បងកាន់តែច្រើន អ្នកនឹងរឹងមាំ និងមានការពិចារណាខ្ពស់ជាងមុន។
២. ក្ដោបក្ដាប់ និងប្រឈមនឹងភាពភ័យខ្លាចរបស់ខ្លួន
បើតាមអ្នកនិពន្ធសៀវភៅល្បីម្នាក់គឺលោក Bredon Burchard ភាពភ័យខ្លាចបែងចែកជាបីពាក់ព័ន្ធនឹងការឈឺចាប់។ ទី ១ គឺការឈឺចាប់ខ្លាចបាត់បង់។ ចំណាត់ថ្នាក់ទី ១ ច្រើនកើតមានលើមនុស្សដែលមិនហ៊ានដើរទៅមុខ ព្រោះខ្លាចបាត់បង់អ្វីល្អៗដែលខ្លួនកំពុងមាន។ ទី២ គឺ ការឈឺចាប់មកពីការអនុវត្ត។ ការឈឺចាប់ទី ២ នេះច្រើនកើតមានរៀងរាល់ពេលដែលអ្នកសាកល្បងអ្វីដែលថ្មី។ ការធ្វើអ្វីដែលថ្មីនឹងបង្រៀនអ្នកឲ្យចេះដោះស្រាយវា។ ការឈឺចាប់ចុងក្រោយគឺការឈឺចាប់ពីលទ្ធផល។ វាពាក់ព័ន្ធនឹងការមិនសម្រេចលទ្ធផលជាផ្លែផ្កាដូចដែលអ្នករំពឹង។
អ្នកនិពន្ធខាងលើនិយាយថា មនុស្សគ្រប់គ្នាសុទ្ធតែមានភាពភ័យខ្លាចនៅពេលធ្វើអ្វីមួយ តែចំណុចដែលសហគ្រិនជោគជ័យប្រសើរជាងយើងគឺពួកគេហ៊ានប្រឈម និងដើរទៅមុខ។
៣. អនុវត្តការដាក់វិន័យខ្លួនឯង
ការដាក់វិន័យខ្លួនឯងជាដំណាក់កាលដ៏ឈឺចាប់ និងពិបាកបំផុត។ បុគ្គលជោគជ័យមានការតាំងចិត្តខ្ពស់ពេលចង់ធ្វើអ្វីមួយ។ ជារឿយៗពួកគេដាក់កំហិតខ្លួនឯងថា ថ្ងៃនេះត្រូវធ្វើអ្វីឲ្យបាន ថ្ងៃស្អែកគួរធ្វើអ្វីបន្ត ហើយបើធ្វើមិនបានពួកគេនឹងព្យាយាមគ្រប់រូបភាពដើម្បីខិតកាន់តែកៀកអ្វីដែលខ្លួនចង់សម្រេច។ ដោយសារការដាក់វិន័យខ្លួនឯងបាននេះហើយ ទើបសហគ្រិនជោគជ័យច្រើនមើលក្នុងផ្លូវវិជ្ជមានជាជាងអវិជ្ជមានរាល់កិច្ចការដែលខ្លួនធ្វើ។ ចង់ដឹងសាកដាក់កំហិតខ្លួនឯងថា ត្រូវងើបម៉ោង ៦ ព្រឹកធ្វើអ្វីមួយដែលមានប្រយោជន៍រាល់ថ្ងៃ និងអានសៀវភៅឲ្យបាន ២ ម៉ោងចូលគេងរាល់យប់ តើអ្នកអាចស៊ូបានកម្រិតណា យូរប៉ុណ្ណា?
៤. គេងបានគ្រប់គ្រាន់
ពិតណាស់បុគ្គលជោគជ័យច្រើនជាមនុស្សដែលមានភារកិច្ចច្រើន និងមានពេលវេលាសម្រាកតិចតួចជាងមនុស្សធម្មតា។ តែការបែងចែកពេលវេលាជាក់លាក់ដើម្បីសម្រាកជារឿងដែលមិនត្រូវមើលរំលង។ អ្នកអាចធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃបាន តែត្រូវច្បាស់ថា ពេលរាងកាយអ្នកមិនអាចទ្រាំទ្របាន ការគិតរបស់អ្នកក៏ខ្សោយ កម្លាំងក៏មិនមាន ឬអាចដួលសន្លប់ដោយប្រការណាមួយក៏ថាបាន។ ហើយបើមានបញ្ហាអ្វីៗដែលអ្នកខំប្រឹងប្រែងធ្វើនឹងក្លាយជាអាសាបង់។ ដូច្នេះ បុគ្គលជោគជ័យក៏មិនភ្លេចដែរពីរឿងថែទាំសុខភាពឲ្យប្រសើរ។
៥. ជួយអ្នកដទៃ
ការសន្ដោសប្រោសប្រណីក៏ជាកត្តាដែលជំរុញទៅរកភាពជោគជ័យដែរ។ គំនិតបុរាណច្រើនគិតថា មានតែ ចំណង់ ការខិតខំប្រឹងប្រែង និងឆន្ទៈតែប៉ុណ្ណោះដែលនាំទៅរកជោគជ័យ។ តែក្នុងផ្នត់គំនិតមនុស្សសម័យថ្មី ជោគជ័យកើនឡើឆាប់រហ័សលុះត្រាតែមានការជ្រោមជ្រែង ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងការសន្តោសប្រោសប្រណី។ បុគ្គលជោគជ័យច្រើនធ្វើវិភាគទានដល់អ្នកដែលត្រូវការជំនួយ ហើយការធ្វើទាននេះធ្វើឲ្យកម្លាំងផ្លូវចិត្តរបស់ពួកគេរឹងមាំ។ សុខភាពផ្លូវចិត្តរឹងមាំអាចឲ្យពួកគេធ្វើអ្វីដោយសប្បាយ និងមានសុទិដ្ឋិនិយមខ្ពស់៕
ចង់ដឹងពី បុរសពិការដៃទាំងសងខាងប្រើមាត់លេងពីងប៉ុងដើម្បីបញ្ជាក់ថា គ្មានអ្វីដែលមិនអាចធ្វើបាន សូមចុចត្រង់នេះ៕
ប្រភពសប្បាយ
មើលគួរយល់ដឹងផ្សេងៗទៀត
- ហេតុផលស្ដ្រីសម្រាលកូនមិនរួច
- មានអ្វីសម្រាប់បន្ថយអាការៈចាញ់កូនដែរឬទេ?
- អត្ថប្រយោជន៍ នៃការងូតទឹកត្រាំផ្កា
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!