ចំនុចទាំង២១យ៉ាងនេះ អាចធ្វើអោយអ្នកក្លាយជា មនុស្សជោគជ័យម្នាក់បាន
១) រៀបការជាមួយមនុស្សដែល អ្នកគិតថាជាមនុស្សត្រឹមត្រូវម្នាក់ ដូចនេះត្រូវសំរេចចិត្តឲ្យបានត្រឹមត្រូវ ព្រោះថាការសម្រេចនេះ នឹងកំណត់ពីអនាគតរបស់អ្នក ថានឹងរស់នៅ ដោយមានសេចក្តីសុខ សុភមង្គល ឬ រស់ក្នុងភាពទុកសោក។
២) ធ្វើការងារដែលអ្នកស្រលាញ់ចូលចិត្ត និង សមជាមួយទេពកោសល្យដែលអ្នកមានក្នុងខ្លួន នោះនឹងមិនធ្វើឲ្យ ខាតបង់ពេលវេលា ដ៏មានតម្លៃរបស់អ្នក។
៣) ប្រព្រឹត្តអំពើល្អ ទៅលើអ្នកដទៃ អោយច្រើនជាង អ្វីដែលពួកគេ រំពឹងថានឹងទទួលបានពីអ្នក ដោយក្តីរីករាយក្នុងចិត្ត និង ដោយចិត្តស្មោះ។
៤) ធ្វើឲ្យខ្លួនឯង ជាមនុស្សម្នាក់ ដែលតែងតែមានគំនិតវិជ្ជមាន និង សុទិដ្ឋិនិយម ជានិច្ច។
៥) បើកចិត្តអោយទូលាយ ចេះអត់អោនចំពោះអ្នកដទៃ និង ខ្លួនឯង។
៦) មានសណ្តានចិត្តសប្បុរសធម៌ និង ចិត្តល្អ។
៧) ធ្វើជាមនុសុ្ស ដែលចេះដឹងគុណ។
៨) ចេះតស៊ូអត់ធ្មត់ និង មិនរុញរ៊ា នឹងការលំបាក។
៩) ត្រូវរៀនចេះសន្សំលុយ សន្សំសំចៃ កុំចាយវាយខ្ជះខ្ជាយ ទោះជាប្រាក់ខែច្រើន ឬ តិច ក៏ដោយ។
១០) ត្រូវលើកទឹកចិត្ត លើខ្លួនឯងអោយបានច្រើន រាល់ទង្វើទាំងអស់។
១១) ត្រូវចេះរៀនច្នៃប្រឌិត នូវអ្វីដែលថ្មី ដើម្បីអាចបង្វឹកខួរក្បាល របស់អ្នកអោយបានល្អ។
១២) ព្យាយាមធ្វើអោយអ្នកដ៏ទៃ មានទំនុកចិត្តលើខ្លួនអ្នក។
១៣) ត្រូវយល់ថា សុភមង្គលដ៏ពិតប្រាកដមួយ មិនមែនកើតមានឡើង ដោយសារតែទ្រព្យសម្បត្តិ អំណាច កិត្តិនាម ឬ ភាពឡូយឆាយ អ្វីនោះទេ តែស្ថិតលើ ទំនាក់ទំនងរវាងមនុស្សពីរនាក់ ស្រលាញ់គ្នា និង ផ្តល់តម្លៃឲ្យគ្នា ទៅវិញទៅមក។
១៤) ព្យាយាមធ្វើអោយអ្នកដ៏ទៃ សំលឹងមើលអ្នក ជាមនុស្សមានតម្លៃម្នាក់។
១៥) ត្រូវតែស្មោះត្រង់។
១៦) រៀនចាប់ផ្តើមដោយខ្លួនឯង កុំរង់ចាំអ្នកដទៃ ក្នុងការធ្វើអ្វីមួយ។
១៧) កុំបន្ទោសអ្វីៗទៅលើអ្នកដទៃ យើងត្រូវមានទំនួលខុសត្រូវ នូវរឿងគ្រប់យ៉ាង និង ប្រឈមមុខដោយខ្លួនឯង នៅក្នុងជិវិតរបស់យើង។
១៨) រៀនសិក្សាពីមនុស្សអោយបានច្រើន ថាតើមនុស្សបែបណាដែល អាចអោយអ្នករាប់អានបាន។
១៩) ត្រូវរឹងពឹង និង មានភាពក្លាហាន។ ស្តាយក្រោយចំពោះអ្វីដែលយើងបានធ្វើ ប្រសើរជាង ស្តាយក្រោយចំពោះអ្វីដែលយើង ចង់ធ្វើ តែបែរជាមិនបានធ្វើទៅវិញនោះ។
២០) ត្រូវថែរក្សា យកចិត្តទុកដាក់ ចំពោះមនុស្សដែលអ្នកស្រលាញ់។
២១) ត្រូវសំលឹងទៅមុខ ដើម្បីឆ្ពោះទៅរកគោលដៅ ដែលអ្នកចង់ទៅដល់។
ទាំងនេះជាគន្លឹះ ដែលអាចនាំអ្នកឆ្ពោះទៅកាន់ ការជោគជ័យ លើខ្លួនឯង គ្រួសារ ការងារ និងសង្គម។
By readkhmer
មើលគួរយល់ដឹងផ្សេងៗទៀត
- ជម្ងឺវិបត្ដិផ្លូវចិត្ដមនុស្សចាស់
- សណ្តែក ជាអាហារដែលសម្បូរជាតិប្រូតេអ៊ីន
- តើអ្វីទៅដែលធ្វើអោយមានភាពតានតឹងដល់ស្នេហារបស់អ្នក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!