បុរសវ័យ២៦ឆ្នាំ ស្លន់ស្លោរ ដោយសារសុដន់កាន់ តែរីកធំ ដែលមូលហេតុវិញ គឺមិននឹកស្មានដល់
ចិន៖ បុរសវ័យ ២៦ឆ្នាំម្នាក់ បានរត់ទៅរកគ្រូពេទ្យ ក្រោយពី យល់ថា សុដន់ចាប់ផ្ដើម រីកធំ។
តាមសម្ដីរបស់គ្រូពេទ្យ បានបង្ហាញឲ្យដឹងថា សុដន់ របស់បុរសខាងលើ ដែលមាន ឈ្មោះថា លោក លី នេះបានរីកធំ ដោយសារតែ អរម៉ូន មាននៅក្នុងស្លាប និងភ្លៅ មាន់បំពង ដែលសុទ្ធសឹងតែ ជាចំណី ដែលគាត់ចូលចិត្ដ បរិភោគ។ នៅក្នុងនោះ គ្រូពេទ្យ បានព្រមាន លោកលី ឲ្យបញ្ឈប់ ការទទួលទានចំណី ឬម្ហូបឆាប់រហ័ស ( fast food ) ទាំងអស់នេះ និងគួរតែ ទទួលទាន បន្លែ និងផ្លែឈើ ឲ្យបានច្រើន នេះបើតាមការដកស្រង់ ចេញពី របាយការណ៍ en.people.cn ។
គួរបញ្ជាក់ថា មាន់បំពង គឺជាចំណី ដ៏មានប្រជាប្រិយភាពមួយ នៅលើពិភពលោក ខណៈដែល មានប្រជាជនចិន ជាច្រើន ចូលចិត្ដ ទទួលទាន ហើយបើតាម ការធ្វើតេស្ដពី បណ្ដាប្រទេសជាច្រើន បានបង្ហាញ ឲ្យដឹងថា មាន់មួយចំនួន និងផលិតផល សាច់ផ្សេងទៀតៗ មានផ្ទុកនូវសារជាតិអរម៉ូន ម្យ៉ាង ដែលធ្វើឲ្យ រាងកាយឆាប់លូតលាស់ និងមាន សារធាតុផ្សេងៗទៀត៕
រូបភាពតំណាង
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- សារៈប្រយោជន៍នៃ ទឹកឃ្មុំ
- បំបៅកូនដោយទឹកដោះជួយពន្យារកំណើត
- ជំងឺរលាកខួរក្បាល អាចធ្វើអោយស្លាប់ដែរទេ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!