គួរយល់ដឹង! មូលហេតុដែលនាំឲ្យ ជើងរបស់អ្នក មានក្លិនមិនល្អ និងវិធីបំបាត់វា (មានវីដេអូ)

 
 

បរទេស៖ មនុស្សជាច្រើន តែងតែជួបប្រទះបញ្ហាក្លិនខ្លួន ដែលនេះជាចំណុចដ៏រំខានមួយផងដែរ ក្នុងនោះបញ្ហាក្លិនជើង ត្រូវបានកើតទៅលើមនុស្សជាច្រើន ជាពិសេសគឺបុរសតែម្តង។ ដូច្នេះហើយ ខាងក្រោមនេះគឺជាការបញ្ជាក់ របស់ក្រុមអ្នកវិទ្យាសាស្ត្រទាក់ទងនឹងមូលហេតុ ដែលនាំឲ្យជើងរបស់អ្នកមានក្លិនមិនល្អ ព្រមទាំងវិធីបំបាត់ផងដែរ។

ដំបូងឡើយមានការយល់ថា ញើសគឺជាកត្តាដ៏ចំបង ដែលនាំឲ្យជើង​របស់មនុស្ស​មានក្លិនមិនល្អ តែបើផ្អែកលើរបាយការណ៍​ថ្មីមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថាញើសមិនមែនជាកត្តាចំបង ក្នុងការបង្កឲ្យមានក្លិនមិនល្អនោះទេ ព្រោះថាញើសគឺពិតណាស់ មិនមានក្លិននោះឡើយ។ តែចំណុចសំខាន់ គឺនៅពេលដែលរាងកាយមនុស្សបញ្ចេញប្រភេទបាក់តេរីដែលមានក្លិនមិនល្អ ហើយវាទៅប៉ះជាប់ជាមួយនឹងស្បែកក្រៀមស្វិត ដែលកំពុងតែ បែកញើស ហើយថែមទាំង ត្រូវបានហ៊ុំព័ទ្ធ ដោយស្បែកជើងរបស់អ្នកគ្មានខ្យល់ចេញចូល គ្រប់គ្រាន់ទៀតនោះ ទើបវាបង្កឲ្យជើងរបស់អ្នក កើតមានក្លិនមិនល្អបែបនេះ ជាពិសេសរាល់ពេលដែលអ្នក បែកញើសតែម្តង។

តែកុំបារម្ភ ខាងក្រោមនេះគឺជាវិធីបំបាត់ក្លិនមិនល្អទាំងនោះ ដែលណែនាំដោយអ្នកវិទ្យាសាស្ត្រ៖

១.លាងសំអាត និងដុសជូតជើងរបស់អ្នកជាប្រចាំ

ព្យាយាមលាងសំអាងជើងរបស់អ្នក ជាមួយនឹងសាប៊ូកំចាត់បាក់តេរី ព្រមទាំងអាចប្រើប្រាស់ថ្មខាត់ មកដុសជើង របស់អ្នក ដើម្បីកំចាត់ស្បែកដែលក្រៀមស្វិតចេញ។

២.ជ្រើសរើសស្រោមជើងឲ្យបានត្រឹមត្រូវ

អ្នកត្រូវប្រាកដថា អ្នកបានប្រើប្រាស់ស្រោមជើង ដែលអាចឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ដូចជាប្រភេទស្រោមជើងដែលធ្វើពីសាច់អំបោះជាដើម។ ម្យ៉ាងវិញទៀត អ្នកត្រូវប្រាកដថាបានពាក់ស្រោមជើង ដែលថ្មីៗឬបោកគក់រួច ជារៀងរាល់ថ្ងៃ។

៣.រក្សាជើងរបស់អ្នក ឲ្យមានសភាពស្រស់ថ្លា

នេះមានន័យថា ក្រោយពីមិនត្រូវការពាក់ស្បែកជើងទេនោះ អ្នកគួរតែទុកជើងរបស់អ្នកឲ្យនៅទទេ ដោយមិនត្រូវការពាក់អ្វីទៀតឡើយ ដើម្បីអាចឲ្យវាទទួលបានខ្យល់អាកាសគ្រប់គ្រាន់ ផងដែរ។

៤.ប្រើប្រាស់ផលិតផលបំបាត់ក្លិន

អ្នកអាចប្រើប្រាស់ ផលិតផលបំបាត់ក្លិនសម្រាប់ក្លៀករបស់អ្នក ដូច្នេះអ្នកក៏អាចប្រើវាសម្រាប់ជើង របស់អ្នកបាន ផងដែរ ហើយនេះគឺជាអ្វីដែលអ្នកអាចធ្វើបាន។

ទាំងនេះគឺជាការលើកឡើង របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹងមូលហេតុ ក៏ដូចជាវិធីបំបាត់ក្លិនជើង ដែលមនុស្សជាច្រើនត្រូវបានទទួលការរំខានព្រោះតែវា៕


ជើងមានក្លិនមិនល្អ គឺជាការរំខាន ដ៏ខ្លាំងមួយ សម្រាប់មនុស្ស ជាច្រើន

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម