តើ​អ្នក​ចង់​អោយ​ទម្លាប់​កម្សាន្ត​របស់​អ្នក​ក្លាយទៅជា​ប្រាក់ចំណូល​ដែរ​ទេ​?

 
 

​ទោះបីជា​ទម្លាប់​កម្សាន្ត​មួយ​ផ្តល់​នូវ​ការសប្បាយ​ចេញពី​សម្ពាធ​នៃ​ជិវិត​ប្រចាំថ្ងៃ​ក៏ដោយ ក៏​អ្នកនឹង​អាច​ប្រើ​វា​ដើម្បី​រក​ចំណូល​បាន​ដែរ ឬ​អាច​សន្សំ​លុយ​ដើម្បី​ទិញ​របស់​ពិសេសៗ​ទៀតផង​។ ករណីខ្លះ អ្នក​អាច​នឹង​កែប្រែ​ទម្លាប់​កម្សាន្ត​អ្នក​ទៅ​ជា​ចំណូល​សម្រាប់​ការងារ​ពេញ​ម៉ោង​ផង​ក៏​មាន​។ ទម្លាប់​កម្សាន្ត​ជាច្រើន​ដូចជា ការ​គូរគំនូរ​, ការសរសេរ​រឿង​, ការធ្វើ​ការងារ​មួយ​ដែល​ប៉ិនប្រសប់​, កីឡា និង​ការថតរូប​ជាដើម សុទ្ធ​តែ​អាច​ផ្លាស់ប្តូរ​មក​ជា​ជំនួញ​បាន​ទាំងអស់​។​

​មុន​ពេល​អ្នក​ប្រែក្លាយ​ទម្លាប់​កម្សាន្ត​ទៅជា​មុខ​ជំនួញ​មួយ​បាន អ្នក​ត្រូវតែ​កំណត់​អោយ​ដឹងថា​តើ​មាន​តម្រូវការ​អ្វីខ្លះ​ដែល​អ្នក​ចង់​យក​ទៅ​លក់​។ ឧទាហរណ៍ បើសិន​ជា​អ្នក​ចង់​ផ្តល់នូវ​ការបង្ហាត់​បង្រៀន​ខាង​លេង​កីឡា​វាយ​កូន​ហ្គោល ចូរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កីឡា​នេះ​នៅតាម​តំបន់ ឬ​ពិនិត្យ​ទៅលើ​មជ្ឈមណ្ឌល​វាយ​កូន​ហ្គោល​ដើម្បី​អោយ​យល់ច្បាស់​ថា​តើ​អតិថិជន​កំពុងតែ​ត្រូវការ​រៀន​មេរៀន ឬក៏​អត់​។ ដូច​នេះដែរ បើសិន​ជា​អ្នក​ចង់​លក់​គំនូរ​, ចូរ​ទៅ​មើល​កន្លែង​បណ្តុំ​រូបភាព​នៅតាម​តំបន់​ដែល​អ្នក​រស់នៅ និង​ស្រាវជ្រាវ​តាម​អ៊ី​ន​ធើ​ណែ​ត​ទាក់ទង​នឹង​សិល្បៈ​ដើម្បី​កំណត់​អោយ​ដឹង​ថា​តើ​មាន​ទីផ្សា​ណាមួយ​សម្រាប់​វិចិត្រកម្ម​របស់​អ្នក​ឬក៏​អត់​។​

​នៅ​ពេល​អ្នក​សម្រេចចិត្ត​ប្រែក្លាយ​ទម្លាប់​កម្សាន្ត​ទៅជា​ប្រភព​នៃ​ប្រាក់​ចំណូល​ហើយ ចូរ​បង្កើត​ជា​គម្រោង​ជំនួញ​មួយ​ដើម្បី​អាច​ជួយ​អ្នក​តម្រង់ទិស​ទៅ​រក​ភាព​អាច​ផ្តល់​អត្ថប្រយោជន៍​បាន​។ គម្រោង​មុខ​ជំនួញ​អាច​ផ្តល់​ជា​ទិសដៅ​សម្រាប់​ការធ្វើ​ជំនួញ និង​ទស្សនៈ​ខាង​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​អ្នក​ផ្តោត​សំខាន់​ទៅ​លើ​មុខ​ជំនួញ និង​ទាក់ទាញ​ដល់​អ្នក​ដែល​អាច​ផ្តល់ជំនួយ និង​អ្នកវិនិយោគ​ផ្សេងៗ​ដើម្បី​អោយ​ជំនួញ​នោះ​លូតលាស់​បាន​។​

​ខាងក្រោម​នេះ​គឺជា​ទម្លាប់​កម្ស​ន្តខ្លះៗ​ដែល​អាច​ប្រែ​ក្លាយទៅជា​មុខ​ជំនួញ​រកចំណូលបាន​៖

ការណែនាំ​
ចូរ​ផ្តល់​ជា​ថ្នាក់​សិក្សា​តាម​រយៈ​ការផ្សាយ​ពាណិជ្ជកម្ម​លើ​សារព័ត៌មាន​, អ៊ី​ន​ធើ​ណិ​ត និង​គេហទំព័រ​សង្គម​ដើម្បី​អោយ​មនុស្ស​អាច​សិក្សា​អំពី​ទម្លាប់​កម្សាន្ត​អ្នក​បាន​។ មិន​ខ្វល់​ថា​អ្នក​ចូលចិត្ត​ការលេង​វាយ​កូន​ហ្គោល​, គូរ​គំនូរ​, សរសេរ​និពន្ធ​រឿង ឬ​ធ្វើ​ការងារ​ដែល​ប៉ិនប្រសប់ ឬ​អត់​ទេ អ្នក​នៅ​តែ​អាច​ផ្តល់​ជា​ការណែនាំ​ដល់​អ្នកដទៃ​ដើម្បី​ទទួល​បាន​កម្រៃ​ខ្លះ​ដែរ​។ ថ្នាក់រៀន​ប្រហែលជា​អាច​ធ្វើ​នៅ​មជ្ឈមណ្ឌល​សហគមន៍​នៅតាម​តំបន់​, បណ្តា​ល័យ និង​ហាង​កាហ្វេ ឬ​ផ្តល់​ជា​ការណែនាំ​បែប​បុគ្គល​នៅ​ផ្ទះ​អ្នក ឬ​ផ្ទះ​របស់​អតិថិជន​។​

ការប្រកប​របរ​បែប​ឯករាជ្យ​
ចូរ​ផ្តល់នូវ​សេវាកម្ម​ប្រកប​របរ​បែប​ឯករាជ្យ​ដល់​អតិ​ថ​ជន​ដើម្បី​រក​លុយ​ពី​ទម្លាប់​កម្សាន្ត​របស់​អ្នក​។ បើសិន​ជា​អ្នក​ចូលចិត្ត​សរសេរ​រឿង​, អ្នក​អាច​ចូលរួម​ប្រកបការងារ​បែប​ឯករាជ្យ ដើម្បី​ស្វែងរក​អតិថិជន​ដែល​ត្រូវការ​អត្ថបទ​តាម​អ៊ី​ន​ធើ​ណិ​ត ឬ​ដោយ​ជួប​ផ្ទាល់​។ ដូចគ្នានេះដែរ អ្នក​អាច​រក​ចំណូល​តាមរយៈ​ទម្លាប់​កម្សាន្ត​ដូចជា ការ​រចនា​គេហទំព័រ​, សរសេរ​កម្មវិធី​, ថតរូប​, ការផលិត​វិដេអូ ឬ​រចនា​ក្រាហ្វិក​ជាដើម​។​

ការលក់​ដេញថ្លៃ​តាម​អ៊ី​ន​ធើ​ណេត​
ចូរ​លក់​ផលិតផល​ដែល​អ្នក​ផលិត​បាន​តាមរយៈ​ការលក់​ដេញថ្លៃ​តាម​អ៊ី​ន​ធើ​ណិ​តទៅ​។ ការលក់​ដូចជា ផលិតផល​កែច្នៃ​ដោយ​ប៉ិនប្រសប់​, គំនូរ​, ចម្លាក់ និង​គ្រឿងអលង្ការ​ធ្វើ​ដោយ​ដៃ​តាម​ការដេញថ្លៃ​តាម​អ៊ី​ន​ធើ​ណិ​តអាច​ជួយ​រក​ចំណូល​បន្ថែម​បាន ខណៈពេល​ដែល​អ្នក​កំពុងតែ​ធ្វើអោយ​ទម្លាប់​នោះ​កាន់តែ​សប្បាយ​ផង​។​

គេហទំព័រ និង Blogs
ចូរ​ផ្សព្វផ្សាយ​ផលិតផល​អ្នក​តាមរយៈ​គេហទំព័រ ឬ Blog ។ អ្នក​អាច​ផ្តល់​ជា​មាតិការ​អំពី​ទម្លាប់​កម្សាន្ត​អ្នក​ដើម្បី​ទាក់ទាញ​អ្នក​ចាប់អារម្មណ៍ និង​ទិញ​ផលិតផល​អ្នក​ក្នុង​គេហទំព័រ​តែម្តង​។ អ្នក​ក៏​អាច​ផ្សព្វផ្សាយ​ផលិតផល​ដែល​កើតចេញ​ពី​ភាព​ប៉ិនប្រសប់​, រូបភាព​, វិចិត្រ​កម្ម និង​របស់របរ​ផ្សេងៗ​ទៀត​ដែល​អ្នក​បង្កើត និង​អនុញ្ញាត​អោយ​អ្នកទស្សនា​ទិញ​វា​បាន​៕

ប្រភព៖ Health


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម