សូមប្រុងប្រយ័ត្ន! គុយទាវក្លែងក្លាយ កំពុងតែចរាចរ លើទីផ្សារ!
ហ្វីលីពីន៖ បន្ទាប់អង្ករក្លែងក្លាយបានចរាចរ ក្នុងតំបន់អាស៊ីមួយចំនួន ដែលបានដាស់តឿន ដល់ពិភពលោក ឲ្យប្រុងប្រយ័ត្ន រួចហើយនោះ កាលពីពេល កន្លងមកនេះ គុយទាវក្លែងក្លាយ ក៏ត្រូវគេប្រទះ ឃើញកំពុង តែដាក់លក់ នៅទីក្រុង Davao នៃប្រទេសហ្វីលីពីន វិញម្តង។
រូបភាព គុយទាវក្លែងក្លាយដែលកំពុងចរាចរនៅ ប្រទេសហ្វីលីពីន
យោងតាមប្រភពព័ត៌មានបរទេសមួយ បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Gary Gensianos ជនជាតិហ្វីលីពីន បានទិញប៉ះចំ គុយទាវក្លែងក្លាយ ដែលបាន ដាក់លក់នៅលើ ទីផ្សារ កាលថ្ងៃទី ០៣ កក្កដា កន្លងទៅនេះ។ នៅក្នុងនោះ ក៏បានឲ្យដឹងថា រូបរាងរបស់វា គឺដូចជាគុយទាវធម្មតា សូម្បីតែ ក្លិនរបស់វា ក៏មិនស្អុយ នៅពេលដែលចំអិន តែខុសត្រង់ថា វាមានភាព រអិលខ្លាំង ជាងគុយទាវធម្មតា។
គួរបញ្ជាក់ថា នាពេលនេះ គុយទាវក្លែងក្លាយនេះ ត្រូវបាននាំយក ទៅទីស្នាក់ការ ត្រួតពិនិត្យចំណីអាហារ និងឱសថ ដើម្បីធ្វើការ ត្រួតពិនិត្យ បញ្ជាក់ថា តើវាមានសុវត្ថិភាព ឬអាចប៉ះពាល់ សុខភាពអ្នក បរិភោគយ៉ាងណាដែរ។ ក្នុងករណីដែលការ ត្រួតពិនិត្យទៅ ឃើញ ថាគុយទាវក្លែងក្លាយនេះ អាចប៉ះពាល់ ដល់សុខភាព ឬបង្កជា ជំងឺផ្សេងៗ អាជ្ញាធរនឹងធ្វើការ ហាមឃាត់ មិនឲ្យ ដាក់លក់បន្ត ទៀតនោះទេ។
យ៉ាងណាមិញ ការិយាល័យសុខាភិបាលក្រុង Davao នឹងធ្វើការឆ្លើយតប ក្នុងពេលឆាប់ៗនេះ ទៅលើករណីមួយនេះ ដើម្បីងាយស្រួល ទប់ស្កាត់ និងបង្ការ ការមានជម្ងឺ ដែលកើតឡើង ដោយសារតែ គុយទាវក្លែងក្លាយនេះ។
ចំពោះករណីនេះ គឺជាមេរៀនមួយដល់ប្រជាពលរដ្ឋខ្មែរ ទាំងមូល គួរបង្កើនការ ប្រុងប្រយ័ត្នឲ្យ បានខ្ពស់ មុននឹងទិញ យកមកបរិភោគ ដើម្បីការពារ សុវត្ថិភាព ជាចម្បង៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្វីខ្លះដែលអ្នកត្រូវញ៉ាំ នៅពេលមានផ្ទៃពោះ?
- អ្នកជំនាញ៖ មុនឆ្នាំ២០៥០ មនុស្សជិតកន្លះ ភពផែនដី នឹងត្រូវការវ៉ែនតា ជាចាំបាច់បំផុត
- ធ្វើម៉េច ការពាមិនឱ្យមានក្លិនខ្លួន?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!