ចង់រៀបការគួរសន្សំលុយបែបណាទៅទើបគ្រប់?
ការដែលភ្ជាប់ពាក្យ ឬកំពុងតែរៀបកគម្រោងដើម្បីរៀបអាពាហ៍ពិពាហ៍នៅថ្ងៃណាមួយអាចជាការលើកទឹកចិត្តដ៏អស្ចារ្យមួយដើម្បីជម្រុញអោយចេះសន្សំលុយទុក និងមានថវិការគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ។ មិនខ្វល់ថាអ្នកគ្រាន់តែចង់សន្សំលុយដើម្បីថ្ងៃរៀបការ ឬរាត្រីផ្សំដំណេក ឬបន្ធូរបន្ថយការចាយវាយនៅផ្ទះនោះ វាតែងតែជារឿងមួយមានប្រយោជន៍ណាស់ក្នុងការសន្សំលុយទុកបន្ថែមពេលចាប់ផ្តើមរៀបការ។ អ្វីដែលកាន់តែសំខាន់នោះគឺថា ការដែលមានទម្លាប់ចេះសន្សំលុយបានយ៉ាងល្អអាចជួយអោយអ្នកអាចរក្សាចំណងស្នេហាកាន់តែយូរអង្វែង និងមិនខ្លាចខ្វះមុខខ្វះក្រោយទៀតទេ។ ដូច្នេះគួរធ្វើបែបណាទៅ?
បង្កើតតាការចំណាយទាំងអស់
មនុស្សយើងភាគច្រើនមិនបានដឹងថាពួកគេចំណាយលុយអស់ប៉ុន្មានទេក្នុងមួយខែៗ ឬគិតថា ពួកគេចាយតិចជាងអ្វីដែលពួកគេធ្វើទៅទៀត។ នៅពេលអ្នកមានចំនួនថ្លៃចាយវាយនៅនឹងមុខហើយ វាពិតជាកាន់តែងាយស្រួលមើលថាអ្វីទៅដែលគួរធ្វើ និងមិនគួរធ្វើហើយ មិនអញ្ចឹង?
កាត់បន្ថយការចំណាយលើរបស់តិចតួច
ចូរកាត់បន្ថយការចំណាយលើរបស់របរតិចតួចដូចជា ការញ៉ាំអាហារនៅក្រៅផ្ទះ, ផឹកកាហ្វេ, មើលទូរទស្សន៍ខ្សែកាប, ទូរស័ព្ទដៃ ឬសម្លៀកបំពាក់ថ្មីដែលមិនមែនជាតម្រូវការចាំបាច់។ ចូរចាំថា ទោះបីជាការចំណាយតិចតួចក៏ដោយក៏វាអាចក្លាយទៅជាច្រើនដែរ។
កាត់បន្ថយការចំណាយច្រើនៗ
បើសិនជាអាច ចូរកាត់បន្ថយការចំណាយច្រើនៗអោយបានទៅ តាមរយៈការស្វែងរកកន្លែងរស់នៅដែលមានតម្លៃថោក ឬលះបង់ឡានដែលអ្នកចូលចិត្តចោល ឬផ្លាស់ប្តូរក្រុមហ៊ុនធានារ៉ាប់រងណាដែលមានតម្លៃថោកវិញ។
កាត់បន្ថយការប្រើប្រាស់សេវាកម្ម
ចូរសន្សំលុយតាមរយៈការប្រើប្រាស់ថាមពលភ្លើងអគ្គិសនីដែលគ្រប់គ្រាន់, ផ្លាស់ប្តូរសីតុណ្ហភាពក្នុងផ្ទះទៅជាក្តៅ ឬត្រជាក់ដែលគ្រាន់តែចំណាយតិច និងបោកសម្លៀកបំពាក់ដោយដៃ។ ការជិះឡានក្រុង ឬជិះកង់អាចជួយសន្សំថ្លៃចំណាយលើប្រេងសាំងបាន។
ប្រើប្រាស់គណនីសន្សំប្រាក់
ចូរប្រើប្រាស់គណនីសន្សំប្រាក់មួយដែលអាចផ្តល់នូវអត្រាការប្រាក់ខ្ពស់បំផុត និងចំណាយតិចបំផុត។ ខណៈពេលដែលទីផ្សារភាគហ៊ុន និងការវិនិយោគផ្សេងៗអាចជារឿងដ៏អស្ចារ្យសម្រាប់ការវិនិយោគរយៈពេលយូរក៏ដោយ បើសិនជាអ្នកនឹងត្រូវរៀបការនៅឆ្នាំនេះមែន ចូរជ្រើសរើសយកការធានាបែបសហព័ន្ធ, ធានារការសន្សំប្រាក់បានវិញខ្ពស់តាមគណនីធនាគាក្នុងតំបន់ ឬអ៊ីនធើណិត។
ដាក់លុយក្នុងគណនី
ចូរដាក់លុយដែលអ្នកកំពុងតែសន្សំក្នុងគណនីភ្លាមៗ និងមិនត្រូវចាយវាឡើយ។ អ្នកប្រហែលជាចង់បង្កើតជាការវេលុយអោយអូតូម៉ាទិចចូលទៅក្នុងគណនីធនាគាអ្នកដើម្បីអោយច្បាស់ថាលុយនោះមិនទៅណាទេ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- អត្ថប្រយោជន៍ និងគុណវិបត្តិ នៃការពន្យារកំណើតបែបធម្មជាតិ 893 មធ្យោបាយពន្យារកំណើតបែបធម្មជាតិ គឺមិនថ្លៃ បើធៀបទៅនឹងមធ្យោបាយ នៃការពន្យារកំណើតដទៃទៀតនោះទេ។ អត្ថប្រយោជន៍ នៃការពន្យារកំណើត ដោយធម្មជាតិ រួមមាន ៖ - ស្ត្រីមិនចាំបាច់លេ
- តិចនិក ៧ យ៉ាងបង្កើនសមត្ថភាពខួរក្បាលឲ្យចងចាំល្អ
- តើកូនរបស់ខ្ញុំមិនធំធាត់ឬ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!