វិធីបង្កើតគម្រោងអាជីវកម្មមួយទំព័រ
វិធីបង្កើតគម្រោងអាជីវកម្មមួយទំព័រ
ការសរសេរគម្រោងអាជីវកម្មជារឿងដ៏លំបាកសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មីថ្មោង។ ប្រសិនបើអ្នកជំនួញធំៗវិញ គម្រោងអាជីវកម្មត្រូវធ្វើឡើងយ៉ាងហ្មត់ចត់ ច្រើនទំព័រ វិភាគ វាយតម្លៃគ្រប់ជ្រុងជ្រោយមុននឹងសម្រេចដាក់ចេញឲ្យអនុវត្តដោយក្នុងនោះយុទ្ធសាស្ត្រដែលគេឧស្សាហ៍ឃើញញឹកញាប់ជាងគេគឺ SWOT។ តែសម្រាប់អ្នកដែលមានបង្កើតអាជីវកម្មផ្ទាល់ខ្លួន ទ្រង់ទ្រាយតូច ឬលក្ខណៈគ្រួសារ មិនចាំដល់ថ្នាក់លម្អិតពេកនោះទេ ត្រឹម ១ ទំព័រនេះប្រហែលជាអាចជួយអ្នកបានច្រើនគួរសមហើយ។
សាកធ្វើតាមការណែនាំនេះមើល៍!
១. ចាប់ផ្ដើមចេញពីទស្សនវិស័យរបស់អ្នក៖ចាប់ផ្ដើមគិតពីគម្រោងរបស់អ្នកដោយរំពៃមើលឲ្យដល់លទ្ធផលចុងក្រោយ។ តើអ្នកចង់បង្កើតអាជីវកម្មសម្រាប់លក់បន្តពេលរីកធំគួរសម ឬចង់ទុកជាការរកស៊ីតកូនតចៅទៅមុខទៀត? តើទស្សនវិស័យធំបំផុតសម្រាប់គោលដៅចុងក្រោយអ្នកជាអ្វី? វាជាការសំខាន់ដែលត្រូវគិតដល់ចំណុចចុងក្រោយដែលអ្នកចង់បាន ដើម្បីសង្ខេបវាដាក់ក្នុងក្រដាស។
២. បង្កើតរបាយការណ៍បេសកកម្ម៖ អ្នកបានដឹងថា អ្វីជាទស្សនវិស័យរបស់អ្នកហើយ ឥលូវជាពេលដែលអ្នកត្រូវពិពណ៌នាថា ត្រូវធ្វើយ៉ាងណាដើម្បីសម្រេចវាបានផ្អែកលើធនធានដែលអ្នកមាន។ របាយការណ៍បេសកកម្មអាចជួយដាស់តឿនអ្នកថា អ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃអាចជួយសម្រេចគោលដៅធំខាងមុខ។
អត្ថបទពាក់ព័ន្ធ៖ តើគួររកការគាំទ្រហិរញ្ញវត្ថុជំនួញថ្មីថ្មោងបែបណា?
៣. រៀបរាប់គោលបំណងតូចៗ៖ គិតដល់គោលដៅតូចៗដែលអ្នកចង់សម្រេចនៅរយៈពេលជាក់លាក់ណាមួយ។ ឧទាហរណ៍ដូចជា នៅបីឆ្នាំខាងមុខអ្នកចង់បានប៉ុន្មានភាគរយនៃចំណែកទីផ្សារអាជីវកម្មរបស់អ្នក? តើអ្នកចង់បានបុគ្គលិកបន្ថែមប៉ុន្មាននាក់នៅដំណាច់ឆ្នាំ? នេះជាគោលដៅតូចៗដែលអាចជួយដល់អ្នកក្នុងការឈានទៅកាន់តែកៀកនឹងគោលដៅធំ។
៤. បង្កើតយុទ្ធសាស្ត្រ៖យុទ្ធសាស្ត្រជាអ្វីដែលអ្នកគ្រោងនឹងធ្វើដើម្បីសម្រេចគោលបំណងតូចៗ។ តើអ្នកមានគម្រោងទីផ្សារដូចម្ដេច? តើអ្នកចង់លក់ផលិតផល ឬសេវាកម្មដោយវិធីណា? តើអ្នកចង់ចំណាយពេលប៉ុណ្ណាទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ? តើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលបំណងតូចៗដែលអ្នកបានសរសេរ? គិតដល់យុទ្ធសាស្ត្រទាំងនេះ មុននឹងដាក់ចេញផែនការសកម្មភាព។
៥. បង្កើតផែនការសកម្មភាព៖ អ្នកមានគោលបំណង មានយុទ្ធសាស្ត្រអស់ហើយ ពេលនេះអ្វីដែលអ្នកត្រូវធ្វើគឺគិតដល់សកម្មភាពប្រចាំថ្ងៃ ប្រចាំសប្ដាហ៍តូចៗសម្រាប់សម្រេចគោលបំណងតូចៗ និងឆ្ពោះទៅរកគោលបំណងធំ។ តើអ្នកចង់ទៅផ្សព្វផ្សាយនៅកន្លែងណាដើម្បីឲ្យមានប្រសិទ្ធភាព? តើមានការដាក់ប្រូមូស្សិនអ្វីខ្លះនៅពេលចាប់ផ្ដើម ឬនៅឱកាសពិសេសណាមួយ?
ចំណុចដែលរៀបរាប់ខាងលើ គ្រាន់តែជាទុនសម្រាប់ឲ្យអ្នករិះគិតខ្លះៗ មុននឹងឈានដល់ការសម្រេចចិត្តបើកអាជីវកម្មអ្វីមួយជាជាងការលោតផ្លោះទៅធ្វើដោយមិនបានត្រៀមខ្លួនអ្វីទាំងអស់។ មែនទែនទៅទោះបីគម្រោងអាជីវកម្មមួយសន្លឹកនេះមិនបានជួយរៀបរាប់ឲ្យបានលម្អិតគ្រប់ចំណុចៗតូចៗ តែវាអាចជួយជាបច្ច័យដ៏ល្អមួយដល់អ្នកដែលមិនធ្លាប់មានបទពិសោធន៍អាជីវកម្មអ្វីសោះ៕
មើលគួរយល់ដឹងផ្សេងៗទៀត
- ទំនាក់ទំនងអាជីវកម្ម កាន់តែងាយស្រួលជាមួយ LINE@
- ព្រឺក្បាល! ចេះតែឈឺក្បាលរ៉ាំរ៉ៃ ៤៦ឆ្នាំ មិនដឹងមូលហេតុ ដល់ទៅពេទ្យស្កេន មើលទើបដឹង!
- ៨ ក្បាច់រ៉ូមែនទិក ដែលគូស្នេហ៍មិនធ្លាប់ដឹង
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!