ហេតុ​ផល​៥យ៉ាង​ដែល​អ្នក​មិន​ត្រូវ​មើល​រំលង​អាហារ​ពេល​ព្រឹក

 
 


តើ​មាន​ប្រិយមិត្ត​ណា​ខ្លះ​គិត​ថា​អាហារ​ពេល​ព្រឹក​មិន​សូវ​សំខាន់​សម្រាប់​ខ្លួន?  ពិត​ណាស់​មាន​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​​មាន​ទម្លាប់​មួយ​គឺ​មិន​​សូវ​ចូល​ចិត្ត​ទទួល​ទាន​អាហារ​ពេល​ព្រឹក​​ ឬ ​ក៏​​គិត​ថា វា​មិន​សំខាន់ និង​គ្រាន់តែ​ទទួល​ទាន​ឲ្យ​​​រួច​ពី​មាត់​ប៉ុណ្ណោះ។ តែ​ប្រការ​នេះ​វា​មិន​ល្អ​នោះ​ឡើយ នៅ​ពេល​ដែល​មិត្ត​អ្នក​អាន​បាន​ស្វែង​យល់​ពី​ហេតុ​ផល​ទាំង​៥​យ៉ាង​​ដែល​​​ជា​គុណ​ប្រយោជន៍​យ៉ាង​សំខាន់​នៃ​ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នេះ។

​១ ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ
ការ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​បាន​ត្រឹមត្រូវ នឹង​​ជួយ​​គ្រប់គ្រង​កម្រិត​​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​​បាន។ ប៉ុន្តែ​ការ​មើល​រំលង​អាហារ​ពេល​ព្រឹក​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឆាប់​ឃ្លាន​ប៉ះពាល់​​​ដល់​ប្រព័ន្ធ​អាហារ​ ដែល​នេះ​វា​ផ្ទុយ​នឹង​គោលការណ៍​ទូទៅ​​នៃ​អាហារ​៣​ពេល​របស់​មនុស្ស។ ​​

សូមចុចអាន៖ គន្លឹះ​សាមញ្ញៗ​ជួយ​កាត់​បន្ថយ​ស្ត្រេស​!

២ ជួយ​គ្រប់គ្រង​ទម្ងន់
ការ​សម្រក់​ទម្ងន់​តាម​រយៈ​ការ​បង្អត់​ ឬ កាត់​បន្ថយ​អាហារ​ពេល​ព្រឹក​មិនមែន​ជា​ជម្រើស​ដ៏​ប្រសើរ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​​អាហារ​ពេល​ព្រឹក​នឹង​​អាច​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​ និង​ធ្វើ​ឲ្យ​​ប្រព័ន្ធ​អាហារ​របស់​អ្នក​មិន​ឆាប់​ឃ្លាន​​ដើរ​បាន​ស្រួល ហើយ​​មាន​​​កម្លាំង​​ពេញ​មួយ​ថ្ងៃ។ ​

៣​ ផ្ដល់​ថាមពល
ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ដឹង​ហើយ​ថា នៅ​ពេល​ដែល​មិន​​បាន​ទទួល​ទាន​អ្វី​​នៅ​ពេល​ព្រឹក ច្បាស់​ជា​​ក្រពះ​រើ​ជា​មិន​ខាន។ បើ​បំពេញ​កិច្ចការ​អ្វី​ទាំង​ពោះ​កំពុង​ឃ្លាន​នោះ ច្បាស់​ជា​ពិបាក​ជា​មិន​ខាន ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អាហារ​​​ទៀត​ផង។ ដូច្នេះ​ យើង​ត្រូវ​ការ​អាហារ​ពេល​ព្រឹក ដើម្បី​ផ្ដល់​ថាមពល​មុន​ពេល​បំពេញ​ការងារ​ផ្សេងៗ។

សូមចុចអាន៖ អាហារ​​​ស្រួល​​រក​៦​មុខ​​បង្កើន​​សុខភាព​​ផ្លូវ​ភេទ​ ម៉ា​ពេញ​​ចិត្ត

៤  ជួយ​ជំរុញ​សមត្ថភាព​ខួរក្បាល
ភាព​ស្រពាប់ស្រពោន គិត​មិន​សូវ​ចេញ​ អសមត្ថភាព​ខួរ​ក្បាល​មិន​មែន​ជា​ក្តី​ប្រាថ្នា​របស់​ប្រិយមិត្ត​នោះ​ឡើយ។ តែ​ការ​ទទួលទាន​អាហារ​ពេល​ព្រឹក​ត្រូវ​បាន​គេ​រក​ឃើញ​ថា នឹង​ជំរុញ​ឲ្យ​ខួរក្បាល​ដំណើរ​ការ​បាន​ល្អ អាច​បំពេញ​ការងារ​ជា​ច្រើន​បាន​​យ៉ាង​ច្បាស់​លាស់  ព្រម​ទាំង​បង្កើន​ការ​យល់​ដឹង​​ខ្ពស់​ជា​ប្រចាំ។​​​​

៥ ផ្ដល់​វីតាមីន និង​សារធាតុ​ចិញ្ចឹម
​សារធាតុ​ចិញ្ចឹម និង​វីតាមីន​​​ទទួល​បាន​ពី​អាហារ​ពេល​ព្រឹក ពិត​ជា​សំខាន់​បំផុត ខណៈ​ដែល​រាងកាយ​ទាំងមូល​កំពុង​ត្រូវ​ការ​សារធាតុ​នេះ​ជា​ចាំបាច់​ដើម្បី​ចិញ្ចឹម​រាងកាយ​ទាំងមូល​ការពារ​ពី​ជំងឺ​ផ្សេងៗ​៕

ប្រភពសប្បាយ


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម