ដំណោះស្រាយ ដ៏ល្អអាច ជួយឲ្យកុមារ ទម្រើសអាហារ ងាកមក ទទួលទាន បានច្រើនវិញ

 
 

អង់គ្លេស៖ ថ្មីៗនេះក្រុម អ្នកវិទ្យាសាស្ត្រទើប នឹងបញ្ចេញរបាយការណ៍ មួយដែលបង្ហាញ អំពីវិធីងាយៗ ក្នុងការជួយជំរុញ ឲ្យកុមារដែល ញ៉ាំរើស ឬមិនសូវជា ទទួលទាន អាហារបានច្រើន នោះឲ្យងាក មកទទួលអាហារ បានច្រើន ប្រក្រតីដូចក្មេង ធម្មតាវិញ។

យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Aston និង loughborough របស់ប្រទេស អង់គ្លេស បានឲ្យដឹងថា ពួកគេទើប នឹងរកឃើញ នូវជំហាន ទាំង៣យ៉ាង ដែលអាចឲ្យ ឪពុកម្តាយទាំងអស់ យកទៅអនុវត្ត ក្នុងការលត់ដំចិត្ត កូនៗរបស់ពួកគេ ដែលធ្លាប់តែ ទម្រើសអាហារ ឲ្យងាកមក ទទួលទានអាហារ បានច្រើនវិញ ពោលគឺទាំងអាហារ ដែលពួកគេ មិនចូលចិត្ត និងអាហារដែល មិនធ្លាប់បានឃើញ ពីមុនមក។

ក្នុងនោះមាន ៣ជំហាន ហើយយើងអាច អនុវត្តជំហាន ទាំងនេះរួមគ្នា បានផងដែរ សម្រាប់ជំហាន ទី១គឺការ ធ្វើឡើងជាដដែលៗ  ទី២គឺការ ដើរតួសម្តែងមុន និងទី៣ គឺការផ្តល់ នូវកម្លាំងចិត្ត (រង្វាន់)។ ការអនុវត្តជំហានទី១ ដោយការធ្វើឡើង ជាដដែលៗ នោះគឺជា ការបន្ស៊ាំកុមារ ជាមួយនឹង មុខម្ហូប ឬក៏ការ ធ្វើឲ្យកុមារស្គាល់ និងដឹងពីអាហារ ដែលពួកគេ ត្រូវទទួលទាន កាន់តែច្បាស់ ឧទាហរណ៍ដូចជា ការដាក់បង្ហាញ អាហារពិសេសណាមួយ ទៅកាន់កុមារ ជាញឹកញាប់ ដើម្បីអាច ឲ្យពួកគេ ចំណាំបាន។ រីឯជំហានទី២ គឺការសរសើរ នៅពេលណាដែល យើងឃើញ កុមារចាប់ ញ៉ាំអាហារដែល ពួកគេមិនចូលចិត្ត ឬក៏មិនធ្លាប់ញ៉ាំ ដែលនេះជា ជំហានដ៏ សំខាន់មួយ ផងដែរ។ សម្រាប់ជំហានទី៣ ឪពុកម្តាយក៏អាច ធ្វើជាអ្នក ដើរតួសម្តែងមុន ដោយការចាប់ យកអាហារទាំងនោះ មកញ៉ាំមុន ក្នុងកាយវិការ បញ្ជាក់ដល់ ពួកគេថា អាហារនោះ ពិតជាឆ្ងាញ់ ឃើញដូច្នេះ កុមារអាច សាកល្បងម្ហូប ទាំងនោះតាមអ្នក ផងដែរ។

អ្នកវិទ្យាសាស្ត្រ Claire Farrow បាននិយាយថា “វាគឺជារឿង លំបាកមួយសម្រាប់ គ្រួសារជាច្រើន ក្នុងការជម្រុញ ឲ្យកូនៗរបស់ ពួកគេទទួលទាន អាហារដែល មានសុខភាព​ និងតុល្យភាព រីឯការ ទម្រើសអាហារ របស់ក្មេងៗ គឺជារឿង ធម្មតាមួយនៅ ក្នុងដំណាក់កាល នៃការអភិវឌ្ឍ រូបរាងរបស់ ពួកគេ តែយ៉ាងណាមិញ យើងក៏អាច ជួយឲ្យពួកគេ មិនមានការ ទម្រើសអាហារ និងទទួលទាន អាហារដែល មានប្រយោជន៍ បានតាមរយៈ ការសាកល្បង នូវជំហាន ទាំងនេះ”។

ទាំងនេះគឺជា ការបង្ហាញថ្មី មួយទៀតរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ ដើម្បីជួយដល់ ឪពុកម្តាយគ្រប់រូប ជាពិសេស អ្នកដែលកំពុង មានបញ្ហាជាមួយ កូនៗរបស់ពួកគេ ទាក់ទងទៅនឹង ការរើសម្ហូប ផ្ទាល់តែម្តង៕

 
ឪពុកម្តាយ អាចដោះស្រាយ បញ្ហាពេលដែល កូនៗទម្រើសអាហារ

ប្រភព៖ យ៉ាហ៊ូ!

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម