ទស្សនា អាងហែលទឹក វេទមន្ត ដ៏ធំ លាក់កំបាំង ក្នុងកោះភ្នំភ្លើង (មានវីដេអូ)
ប្រទេសសាម័រ៖ អាងហែលទឹកដ៏ធំ ប្រៀបដូចជា បង្កើតឡើងដោយ វេទមន្ត ផ្តល់ជូនអ្នកទេសចរ នូវបទពិសោធន៍ ដ៏ល្អបំផុត ក្នុងការសម្រាក លំហែកាយ។
រន្ធដ៏ធំ រឺ To Sua Ocean Trench
អាងហែលទឹកធម្មជាតិ ដ៏ស្រស់ស្អាតមួយនេះ មានឈ្មោះថា To Sua Ocean Trench មានន័យថា "រន្ធដ៏ធំ" មានទីតាំងស្ថិតនៅក្នុង ភូមិ Lotofaga នៅលើឆ្នេរសមុទ្រ ភាគខាងត្បូងនៃ កោះ Upolu ប្រទេសសាម័រ។
ផែនទីបង្ហាញពីតំបន់ កោះ Upolu
To Sua Ocean Trench កើតចេញពីលទ្ធផល នៃបន្ទុះភ្នំភ្លើង នៅលើកោះ Upolu ដែលវាបានទាញ យកដីចុះទៅក្រោមឆ្ងាយ ហើយក៏បង្កើតបានជា រន្ធដ៏ធំមួយ ជម្រៅ ជិត ៣០ម៉ែត្រ នោះតែម្តង។
ជាមួយនឹងទេសភាព នៃរុក្ខជាតិពណ៌បៃតង ព័ទ្ធជុំវិញ មានទឹកដ៏ថ្លាដូចគ្រីស្តាល់ និងខ្សាច់ដ៏សក្បុស រួមទាំងមច្ឆាចម្រុះ នៃតំបន់ត្រូពិចផងនោះ "រន្ធដ៏ធំ" បានទាក់ទាញ ចិត្តអ្នកទេសចរ ពីគ្រប់ទិសទី មកកំសាន្ត គ្រប់រដូវ ព្រោះថា កន្លែងទេសចរណ៍ ដ៏អស្ចារ្យនោះ មិនមានពេលរីងស្ងួតឡើយ។
សម្រាប់ភ្ញៀវទេសចរ ដែលមានភាពក្លាហាន ពួកគេអាចលោតចុះ ទៅក្នុងទឹកនោះលេងបាន ព្រោះជម្រៅរបស់វា គ្រប់គ្រាន់នឹង ផ្តល់ជូនសុវត្ថិភាព ក្នុងពេលលោតដាំដូង ឬពួកគេអាចចុះតាមជណ្តើរ ដែលមាននៅទីនោះក៏បាន។
ដើម្បីធានាបាននូវ ភាពស្ងប់ស្ងាត់ និងភាពឯកជន To Sua Ocean Trench មានការគ្រប់គ្រង និងទទួលខុសត្រូវយ៉ាងត្រឹមត្រូវ ប៉ុន្តែភ្ញៀវទេសចរទាំងអស់ ត្រូវបង់ប្រាក់សម្រាប់ចូលកម្សាន្តទៅតាមវ័យ ដូចជា ១០ផោន (១៥ដុល្លារអាមេរិក) សម្រាប់មនុស្សពេញវ័យ និង៣.៨៥ផោន (៦ដុល្លារអាមេរិក) សម្រាប់កុមារ និងចូលកម្សាន្តដោយឥតគិតថ្លៃសម្រាប់មនុស្ស ក្រោមអាយុ ៧ឆ្នាំ៕
បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
ប្រភព Dailymail
ដោយ លូហាន
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ខ្ញុំបែកញើសច្រើន គួរធ្វើដូចម្តេច?
- ឡើងកូនកណ្តុរគេអាចកាត់ចោលដែរទេ?
- គោលការណ៍១០យ៉ាង នាំឲ្យចងចាំមេរៀន បានល្អ គោលការណ៍១០យ៉ាង នាំឲ្យចងចាំមេរៀន បានល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!