ហានិភ័យខ្ពស់ ពេលចូលឡាន មិនបើកកញ្ចក់ ឲ្យបាន ២ ទៅ ៣នាទី មុនពេល បើកម៉ាស៊ីនត្រជាក់!
គួរយល់ដឹង៖ អ្នកគួរតែបើកកញ្ចក់ឡាន ឲ្យបាន ពីរទៅបីនាទី ជាមុនសិន មុនពេលអ្នក បើកម៉ាស៊ីនត្រជាក់ ក្រោយពីចូលទៅក្នុងឡានរួច។
យោងតាមការស្រាវជា្រវមួយ ឲ្យដឹងថា តាប្លូឡាន ពូកឡាន និងម៉ាស៊ីនត្រជាក់ក្នុងឡាន អាចបញ្ចេញសារជាតិពុលម្យ៉ាង ដែលបង្កឲ្យមានជម្ងឺមហារីក (សារជាតិពុលចេញក្លិននៃប្លាស្ទិចដែលក្តៅនៅក្នុងឡាន)។ ហើយសារជាតិនោះ មានឈ្មោះថា បង់ហ្សែន (Benzene) ជាសារជាតិពុល ប៉ះពាល់ដល់តម្រងនោម និងថ្លើម។ វាបង្កឲ្យមានហានិភ័យខ្ពស់ ចំពោះជម្ងឺមហារីកឈាម តាមរយ:ការបឺតស្រូបសារជាតិនេះ រយៈពេលយូរ។ មួយវិញទៀត វាក៏អាចមានផលប៉ះពាល់ ដល់ស្ត្រីមានផ្ទៃពោះផងដែរ ករណីធ្ងន់ធ្ងរ អាចនឹងរលូតកូនទៀតផង។ លើសពីនេះទៅទៀត បង់ហ្សែននេះ អាចធ្វើឲ្យឆ្អឹងមានជាតិពុល បង្កឲ្យមានភាពស្លេកស្លាំង (ខ្វះគ្រាប់ឈាមក្រហម) និងកាត់បន្ថយគ្រាប់ឈាមស ជាដើម។
គួរបញ្ជាក់ថា កំរិតសារធាតុ បង់ហ្សែនធម្មតា នៅក្នុងឡាន គឺមាន ៥០ មីលីក្រាម និងអាចកើនឡើង ដល់ ៤០០ ទៅ ៨០០ មីលីក្រាម ចំពោះឡានបិទកញ្ចក់ចតទុកចោល។ ជាងនេះទៅទៀត ប្រសិនបើអ្នកចតឡាន ចោលខាងក្រៅក្នុងសីតុណ្ហភាពក្តៅ លើសពី ៦០អង្សាហ្វារិនហៃ (ស្មើ ១៥អង្សាសេ) កំរិតនៃជាតិពុលនេះ នឹងកើនឡើងដល់ទៅ ៤០ដង លើសកំរិតធម្មតា ពោលគឺ ២០០០ ទៅ ៤០០០ មីលីក្រាម។ ចំពោះអ្នកដែលចូលទៅក្នុង ឡានដែលបិទកញ្ចក់ជិតឈឹង គឺអាចបឺតស្រូប បានយ៉ាងឆាប់រហ័ស នៃចំនួនជាតិពុល ដែលនៅក្នុងនោះតែម្តង។
ដូច្នេះហើយ ទើបអ្នកត្រូវធ្វើការ បើកកញ្ចក់ឡាន របស់អ្នកឲ្យបាន ២ ទៅ ៣ នាទីជាមុនសិន មុននឹងធ្វើការបើក ម៉ាស៊ីនត្រជាក់ ដើម្បីឲ្យជាតិពុល សាយភាយ មកខាងក្រៅសិន៕
ប្រភព៖ បរទេស
កែសម្រួលដោយ ឌី
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- ផឹកកាហ្វេបានទេ ពេលមានផ្ទៃពោះ?
- ប្រពន្ធល្អ មិនគួរសួរ ឬនិយាយរឿងអ្វីខ្លះ?
- ១០ យ៉ាងដែលអ្នកគួរធ្វើនៅថ្ងៃទិវានៃក្តីស្រឡាញ់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!