គួរនិយាយជាមួយកូនអំពីការផឹកគ្រឿងស្រវឹងដូចម្តេច?
ជាតិជាយុវវ័យមិនដែលប្រាប់ឪពុកម្តាយខ្លួនថា “ថ្ងៃនេះខ្ញុំបានផឹកស្រាស្រវឹង” ឬ “ខ្ញុំបានចូលរួមជក់បារីជាមួយគេ” ឡើយ។ ការទទួលបានបទពិសោធន៍ជាមួយនឹងការលេងថ្នាំ, គ្រឿងស្រវឹង និងបារីអាចនឹងធ្វើបែបអាថ៌កំបាំងរួចទៅហើយជាមួយមិត្តភក្តិរបស់ពួកគេ។ ឪពុកម្តាយមិនដែលដឹងច្បាស់ថាតើកូនរបស់ខ្លួនកំពុងតែផឹកស្រា, លេងថ្នាំ ឬជក់បារីទេ ប៉ុន្តែពួកគេអាចចូលរួមបើកទំព័រសន្ទនាជាមួយកូននូវព័ត៌មានទាំងនេះដើម្បីអោយពួកគេបង្កើតបាននូវការសម្រេចចិត្តដែលមានសុវត្ថិភាព។ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗដែលឪពុកម្តាយគ្រប់រូបគួរតែនិយាយជាមួយកូនអំពីការទទួលទានគ្រឿងស្រវឹង។
រកអោយឃើញថាតើកូនដឹងអ្វីខ្លះ
យុវវ័យភាគច្រើនជឿថា ពួកគេមិនអាចប្រាប់ឪពុកម្តាយខ្លួនអំពីការផឹកគ្រឿងស្រវឹង ឬលេងថ្នាំបានទេ ព្រោះវាអាចនឹងធ្វើអោយឪពុកម្តាយភ្ញាក់ផ្អើលខ្លាំងភ្លាមៗ ឬនិយាយស្តីអោយ។ យុវវ័យជាក្រុមមនុស្សដែលប៉ិនឆ្ងល់អំពីរឿងរ៉ាវទាក់ទងនឹងមនុស្សពេញវ័យ ហើយមធ្យោបាយតែមួយគត់ដើម្បីដឹងនូវអ្វីដែលកូនអ្នកបានដឹងនោះគឺបើកចិត្តអោយទូលាយ និងបណ្តោយអោយពួកគេប្រាប់នូវអ្វីដែលការបារម្ភ និងគំនិតដែលពួកគេមាន។
ទូរស័ព្ទនិយាយណែនាំ
ចូរប្រាប់គេដដែលៗថា “កូនអាចទូរស័ព្ទមកម៉ាក់ ឬប៉ាបានគ្រប់ពេលទាំងអស់មិនខ្វល់ថាមានអ្វីកើតឡើងឡើយ”។ សូមកុំបន្ទោសពួកគេក្នុងករណីពួកគេកំពុងតែផឹកគ្រឿងស្រវឹងហើយនោះ។ ប៉ុន្តែត្រូវគិតអំពីសុវត្ថិភាពក្នុងការបើកយាន្តជំនះ។ ដូច្នេះពួកគេអាចទូរស័ព្ទមកឪពុកម្តាយ ដើម្បីដឹកគេមកផ្ទះវិញបាន។
បន្តការសន្ទនាទៀត
ការអប់រំអំពីការផឹកគ្រឿងស្រវឹងមិនមែនចាប់ផ្តើម និងបញ្ចប់ត្រឹមការសន្ទនាតែម្តងនោះទេ។ ការនិយាយអំពីការលេងថ្នាំ និងគ្រឿងស្រវឹងត្រូវតែបន្តជាប់រហូត ដូច្នេះរាល់ទស្សនៈទាំងអស់នឹងត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់។ នៅពេលកំពុងតែមានការពិភាក្សា ចូរស្តាប់ការលើកឡើងរបស់កូនអ្នកផង។ នៅពេលកំពុងតែចែករំលែកនូវអ្វីដែលអ្នកយល់ឃើញ ចូរមិនត្រូវធ្វើការពន្យល់ដែលពិបាកយល់ពេកឡើយ។ សំណួរតិចតួចមួយចំនួនដែលអ្នកអាចសួរបានមានដូចជា៖ តើវាមានអ្វីកើតឡើងបើយុវវ័យផឹកគ្រឿងស្រវឹង? តើកូនមានទស្សនៈបែបណាចំពោះឪពុកម្តាយដែលបើកដៃអោយកូនខ្លួនប្រឡូកនឹងគ្រឿងស្រវឹង? តើកូនគិតថាគ្រឿងស្រវឹងគឺជាវិធីដ៏ល្អដើម្បីបន្ធូរអារម្មណ៍ទេ? តើវាត្រូវចំណាយច្រើនប៉ុណ្ណាទៅ? តើកូនមានទស្សនៈបែបណាទៅអំពីស្រវឹងហើយបើកបរទៀត? តើកូនដោះស្រាយបែបណាទៅនៅពេលមិត្តភក្តិនាំគ្នាផឹកស្រាច្រើនៗបែបនេះ?
បង្កើតជាឧទាហរណ៍ដ៏ល្អមួយ
ឪពុកម្តាយមានតួនាទីសំខាន់ណាស់សម្រាប់កូនរបស់ខ្លួន។ ការសិក្សាបានបញ្ជាក់អោយដឹងថា បើសិនជាឪពុក ឬម្តាយប្រើប្រាស់គ្រឿងស្រវឹង កូនរបស់គេទំនងជាត្រូវការគ្រឿងស្រវឹងនោះដែរជាមិនខាន។ ចូរប្រើប្រាស់គ្រឿងស្រវឹងតែក្នុងកម្រិតមធ្យម ហើយមិនត្រូវប្រាប់កូនអំពីប្រវត្តិនៃការផឹកស្រារបស់អ្នកឡើយ។ នៅពេលធ្វើការកម្សាន្តជាមួយមនុស្សវ័យកណ្តាលផ្សេងទៀត ចូរធ្វើយ៉ាងណាប្រើប្រាស់ភេសជ្ជៈដែលគ្មានជាតិស្រវឹង និងញ៉ាំអាហារអោយបានច្រើនវិញទើបជាការប្រសើរ៕
ប្រភព៖ Health
មើលគួរយល់ដឹងផ្សេងៗទៀត
- ស្នេហាគ្រាដំបូង ប្រការត្រូវធ្វើពេលរួមភេទ
- កាហ្វេអ៊ីនមានឥទ្ធិពលអ្វីខ្លះលើខ្លួនរបស់អ្នក?
- ខ្លាចការជោគជ័យគួរតែជំនះអោយបាន
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!