៥ ចំណុចអាចទាក់ចិត្តនាងតាម Chat
៥ ចំណុចអាចទាក់ចិត្តនាងតាម Chat
ការចែចង់នារីណាម្នាក់ដែលអ្នកមានចិត្តលើតាមរយៈ Chat គឺត្រូវផ្អែកទៅលើសម្ពន្ធភាពបច្ចុប្បន្នដែរ។ បើអ្នកទើបស្គាល់នារីនោះដំបូង ហើយចង់បានលេខគេ ការប្រើប្រាស់ប្រយោគដូចជា “អេ កំពុងធ្វើអ្វីហ្នឹង?សុំស្គាល់លេខផងបានអត់?” គឺដឹងតែត្រៀមចិត្តបរាជ័យឲ្យហើយទៅ។ ផ្ទុយទៅវិញ បើអ្នកស្គាល់នាងយូរ និយាយចូលគ្នាច្រើន អ្នកអាច Chat ជាមួយនាងនិយាយច្រើនជាងនោះបាន។ និយាយឲ្យខ្លីទៅ វិភាគស្ថានការណ៍ឲ្យបានច្បាស់មុននឹង Chat ទៅចែចង់គេ បើមិនអីចឹងទេ ត្រៀមតែខកចិត្តឲ្យហើយទៅ។
ខាងក្រោមជាចំណុចចំនួន ៥ ដែលអ្នកជួយអ្នកក្នុងការចែចង់នារីដែលខ្លួនស្រឡាញ់តាម Chat៖
១. ប្រើឃ្លាផ្ដើមឲ្យបានល្អ
បើបើកក្បាល Chat បានល្អ ជោគជ័យអាចថា បានសឹង ពាក់កណ្ដាលទៅហើយ។ ជៀសវាងសួរសំណួរទូទៅដែលមនុស្សធម្មតាសួរដូចជា ”សុខសប្បាយឬអត់?” ឬ “សួស្ដី” ជាដើម។ សាកចាប់ផ្ដើមបើកក្បាលតាមរយៈឃ្លាសរសើរវិញម្ដងដូចជា “ថ្ងៃមុនខ្ញុំជួបស្រីស្អាតម្នាក់។ ខ្ញុំគិតថា យើងតើ!”។
ហើយបើសិនជាអ្នកមានវិធីធ្វើឲ្យនាងសើចពីដំបូងគឺកាន់តែប្រសើរ។ ឧទាហរណ៍៖ ”ពាក់ខោអាវអីដែរថ្ងៃហ្នឹង?” ចាំឲ្យនាងឆ្លើយ។ ក្រោយមកអ្នកឆ្លើយតបទៅវិញ ”ខ្ញុំចង់សំដៅគ្រឿងក្នុងតើ ហាហា”។
២. សរសេរខ្លីៗ ហើយសាមញ្ញ
សម័យថ្មីទៅហើយមិនមែនជាពេលតែងកំណាព្យ ឬប្រលោមលោកឲ្យនារីដែលអ្នកចាប់អារម្មណ៍អាននោះទេ។ ព្យាយាមសរសេរកាន់តែខ្លីកាន់តែល្អ។ ឧទាហរណ៍ថា អ្នកចង់សរសេរថា ”ខ្ញុំធ្វើការអត់កើតទេឥលូវហ្នឹង។ ខ្ញុំកំពុងគិតដល់អ្នក។ ខ្ញុំនឹកអ្នក”។ អ្នកអាចប្ដូរមកសរសេរខ្លីថា ”ធ្វើការអត់កើតសោះព្រោះឃើញតែមុខអ្នក”។
៣. កុំប្រញាប់ឆ្លើយតបនាងភ្លាមៗ
ទោះចាប់អារម្មណ៍នាងយ៉ាងណាក៏ដោយក៏កុំរហន់ឆ្លើយតបទៅគេវិញលឿនពេក។ ចាំបន្តិចចាំឆ្លើយក៏មិនយឺតពេលដែរ តែកុំធ្វើចរិតប្រុសស្អាតយូរជ្រុលពេក។ មាននារីមួយចំនួនចំណាយពេលកន្លះថ្ងៃដើម្បីតបសារអ្នក។ បើជួបនារីប្រភេទនេះ អ្នកត្រូវធ្វើដូចគ្នាដាក់នាងវិញ កុំឲ្យគេគិតថា អ្នកចង់បានគេមកជាសង្សារខ្លាំងពេក។ មួយទៀតនោះ បើ Chat ទៅគេ គេមិនទាន់ឆ្លើយសារមុនទេ កុំទាន់ប្រញាប់ Chat សួរបន្ថែមទៀតចាំគេឆ្លើយតបសារដំបូងសិន។
៤. បញ្ចប់ការសន្ទនានៅពេលវេលាត្រឹមត្រូវ
ពេលខ្លះពេលកំពុង Chat នាងចាប់ផ្ដើមតបមកអ្នករយាលទៅៗ ពិសេសនៅពេលយប់អាចបង្ហាញថា នឹងមិនសូវចង់ Chat នឹងអ្នកដោយសារងងុយជាដើម។ អីចឹង កុំចាំទាល់តែគេនិយាយថា ”Good bye” ទើបលាគេ។ ត្រូវហ៊ាននិយាយមុន កុំសាំតាប៉ែយូរហួសហេតុពេក។ ពេលថ្ងៃ បើគេរយាលអាចថា គេមិនសូវចង់ Chat នឹងអ្នក ឬគេរវល់ការងារគេដែរ អីចឹងអាចសុំលាគេមុនទៅក៏បាន។
៥. បញ្ចប់ដោយឃ្លាផ្អែមល្ហែម
ចេះបញ្ចប់ដោយឃ្លាផ្អែមល្ហែមប្រៀបដូចជាបង្អែមលាងមាត់ដ៏ឆ្ងាញ់ដែរ។ ជាជាងនិយាយ “រាត្រីសួស្ដី” តែម៉្យាង អ្នកអាចសរសេរបន្ថែមពាក្យថា ”គេងលក់ស្រួល Cute Girl” ទៀតកាន់តែល្អ។
មើលអ្នកមានបទពិសោធន៍ប៉ុណ្ណឹងគ្រប់គ្រាន់ឬនៅ? បើនៅខ្វះ ជួយបន្ថែមប៉ុន្មានចំណុចផង!
មើលគួរយល់ដឹងផ្សេងៗទៀត
- ទម្ងន់ អាចជះឥទ្ធិពល ទៅលើការធូរស្រាល នៃជំងឺរលាកសន្លាក់
- ឥទ្ធិពលអាក្រក់ទាំង ៧យ៉ាង នៃអារម្មណ៍ក្រេវក្រោធ
- តើការរួមភេទមានសារៈសំខាន់ចំពោះទំនាក់ទំនងដូចម្តេចទៅ?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!