តើ​ការ​ដេក​ទាំងមុខ​ជាប់​គ្រឿ​តុបតែង​ពិតជា​មាន​ហានិភ័យ​មែនឬ​?

 
 

​ចំពោះ​សំណួរ​នេះ​អាច​ឆ្លើយបាន​យ៉ាង​លឿន​ថា ពិត​ប្រាកដ​ណាស់​។ តាម​ការសង្កេត​មួយ​ក្នុង​រដូវក្តៅ​នេះ​បាន​រកឃើញថា មាន​ស្ត្រី​មួយ​ភាគ​បី​ហើយ​ដែល​ដេក​ទាំង​ខ្លួន​មិន​បាន​លាង​សម្អាត​គ្រឿង​តុបតែង​មុខ​ចេញ​យ៉ាង​ហោច​ណាស់ ២​យប់​ក្នុង​មួយ​សប្តាហ៍​។ ការធ្វើ​បែប​នេះ​អាច​ធ្វើអោយ​ស្ទះ​ដល់​រន្ធ​ញើស និង​ក្រពេញ​បញ្ចេញ​ជាតិ​ប្រេង​របស់​ស្បែក​បាន​។ នៅពេល​គ្រឿង​តុបតែង​មុខ​ប៉ះពាល់​ដល់​រន្ធ​ញើស​ហើយ វា​អាច​ធ្វើអោយ​រន្ធ​ញើស​នោះ​រីក​កាន់តែ​ធំ​។ ជា​អ​កុសល្យ ចាប់តាំងពី​កម្រិត​កូឡា​ជែន​នៅ​ស្បែក​អ្នក​ត្រូវ​ថយ​ចុះ​ទៅ​តាម​អាយុ​មក រន្ធ​ញើស​នឹង​មិន​អាច​វិវត្តន៍​មក​ទំហំ​ដើម​បាន​ដោយ​ងាយ​នោះទេ​។​

​មិន​ត្រឹមតែ​ការ​ត្បិតត្បៀត​លាង​សម្អាតរ​ន្ធ​ញើស និង​ការរីក​ធំ​នៃ​រុន្ធ​ញើស​ធ្វើអោយមាន​បញ្ហា​ទេ តែ​ការ​ខកខាន​មិន​បាន​លាង​សម្អាត​មុខ​នៅ​ពេលយប់​ក៏​អាច​ធ្វើអោយ​មាន​ការ​រលា​ក ដែល​អាច​បង្កើត​ជា​រ៉ាឌីកាល​សេរី និង​នាំ​អោយ​កម្រិត​កូឡា​ជែន​ចុះថយ​ដែរ (​កូឡា​ជែន​គឺជា​សារធាតុដ៏​អស្ចារ្យ​មួយ​ប្រភេទ​ដែល​ជួយ​ស្បែក​មាន​ភាពរឹងមាំ​)​។ កត្តា​ទាំង​នេះ​គួបផ្សំ​នឹង​រន្ធ​ញើស​រីក​ធំ​ទៀត​អាចធ្វើអោយ​ស្បែក​អ្នក​កាន់តែ​ឆាប់​ចាស់​។ ដូច្នេះ​យក​ល្អ​គួរតែ​លះបង់​ទម្លាប់​មិន​បាន​លាង​សម្អាត​គ្រឿង​តុបតែង​មុខ​ចោល​ទៅ​ចៀសវាង​មាន​បញ្ហា​ច្រើន​កើតមាន​នៅ​ថ្ងៃមុខ​។​

​ពេល​ធ្វើដំណើរ​អស់កម្លាំង​ខ្លាំងពេក​តើ​ខ្ញុំ​អាច​លាង​សម្អាត​មុខ​បានទេ​? ការ​ដែល​លាង​សម្អាត​គ្រឿង​ផាត់មុខ​ចេញ​ពេល​ដេក នឹង​ជួយ​កំចាត់​ចោល​រាល់​គ្រឿង​ផាត់មុខ​ចោល​បាន​ទាំងអស់​តែម្តង​។ បើសិន​ជា​អ្នក​កំពុងតែ​លាង​មុខជា​រៀងរាល់​យប់​ហើយ​នៅ​តែ​ជួប​បញ្ហា​ស្បែក​ទៀត ចូរ​ពិនិត្យឡើងវិញ​ក្រែង​មាន​កំហុស​ក្នុងពេល​លាង​សម្អាត​៕


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម