ទម្លាប់អាក្រក់មួយចំនួនដែលធ្វើអោយអ្ននស្នាមជ្រីវជ្រួញលើស្បែកកមា
ស្នាមជ្រីវជ្រួញគឺជាផ្នែកមួយនៃការចាស់ទៅតាមអាយុ ហើយក៏ជាជីវិតដែលត្រូវឆ្លងកាត់ដែរ។ ខណៈពេលដែលយើងដឹងថា ភាពជ្រីវជ្រួញកើតឡើងនៅពេលវ័យចំណាស់នោះ មានរឿងខ្លះយើងមិនបាច់ដោះស្រាយទេ។ ក្រៅពីនេះទម្លាប់នៃការថែរក្សាសម្រស់របស់អ្នកក៏អាចប៉ះពាល់ និងបណ្តាលអោយកើតមានភាពជ្រីវជ្រួញដែរ។ ដូច្នេះអ្នកគួរតែស្វែងយល់អំពីទម្លាប់ទាំងអស់នោះ ហើយភាពជ្រីវជ្រួញក៏អាចដោះស្រាយបានទៀត។
ការជក់បារី
ការជក់បារីគឺជាមូលហេតុនៃភាពជ្រីវជ្រួញដែលកើតមានជាញឹកញាប់បំផុត។ វេជ្ជបណ្ឌិត ជូអែល ស្លេសហ្ស៊ីហ្គឺ (Joel Schlessinger, MD) អ្នកជំនាញខាងរោគសើស្បែក និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស និយាយថា “មានការសិក្សាចំនួនពីរហើយដែលបង្ហាញអំពីអំណះអំណាងមួយនេះ ដូច្នេះការឈប់ជក់បារីនឹងជួយបំបាត់បញ្ហាជ្រីវជ្រួញបាន”។
របបអាហារ
បើសិនជាអ្នកចង់ថែរក្សាស្បែកអោយមានសុខភាពល្អ និងនៅក្មេងរហូតនោះ អ្នកគួរតែជ្រើសរើសរបបអាហារទទួលទានអោយបានត្រឹមត្រូវ។ ការញ៉ាំអាហារដែលមានជាតិស្ករច្រើនពេកមិនគ្រាន់តែប៉ះពាល់ដល់ទម្ងន់ទេ តែវាក៏អាចធ្វើអោយអ្នកឆាប់ចាស់ដែរ។ តាមរយៈដំណើរការខូចខាតមួយឈ្មោះថា Glycation ឬមូលេគុលជាតិស្ករភ្ជាប់នឹងប្រូតេអ៊ីននៅក្នុងស្បែក (រួមទាំងកូឡាជែនដែរ) នោះ ធ្វើអោយស្បែកទៅជារឹងជាប់ និងខូចទ្រង់ទ្រាយ។ ដូច្នេះវានឹងធ្វើអោយបាត់បង់ដល់ភាពយឺតរបស់មុខ ព្រមទាំងភាពប៉ោងៗរបស់ស្បែកទៀតផង។ ជាតិស្ករកែច្នៃ និងកាបូអ៊ីដ្រាតធម្មតាផ្សេងៗទៀតធ្វើអោយមានបញ្ហារលាកនៅរាងកាយតាមរយៈធ្វើអោយកម្រិតអាំងស៊ុយលីនឡើងខ្ពស់បាន។ ការរលាកបង្កើតបានជាអង់ស៊ីមជាច្រើនដែលទៅបំបែកកូឡាជែន និងអេឡាស្ទីន ដែលជាហេតុនាំអោយស្បែកយារ និងស្បែកជ្រីវជ្រួញ។
ផឹកគ្រឿងស្រវឹង
រាល់គ្រឿងស្រវឹងទាំងអស់សុទ្ធតែធ្វើអោយស្បែកខ្សោះជាតិទឹក។ រឿងនេះមានន័យថា ស្បែកអ្នកនឹងលែងសូវមានភាពធាត់ទ្រលុតទ្រលន់ និងស្រស់ស្រាយនៅពេលព្រឹកទៀតហើយក្រោយពីទទួលទានគ្រឿងស្រវឹងរួច។ រយៈពេលយូរៗទៅ ស្បែកនឹងបាត់បង់ភាពយឺត និងបង្កើតបានជាភាពជ្រីវជ្រួញដោយសារតែកង្វះជាតិទឹកនេះតែម្តង។ ក្រៅពីនេះ គ្រឿងស្រវឹងអាចមានឥទ្ធិពលអវិជ្ជមានដ៏ធំមួយទៅលើចំនួនវីតាមីន A ដែលជាអង់ទីអុកស៊ីដង់ដ៏សំខាន់បំផុតសម្រាប់សុខភាពស្បែក និងរាងកាយ ព្រមទាំងសម្រាប់បង្កើតជាកោសិការថ្មីៗឡើងវិញផងដែរ។ វីតាមីន A នេះក៏មានសារៈសំខាន់ក្នុងការផលិតសារធាតុកូឡាជែនផងដែរ។ នៅពេលមានចំនួនកូឡាជែនតិច អ្នកនឹងបាត់បង់ភាពយឺតរបស់ស្បែកកាន់តែច្រើន។ កូឡាជែន និងភាពយឺតនឹងជួយអោយស្បែកមើលទៅកាន់តែមានភាពក្មេងជាងវ័យ។
ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូនឹងបង្កើតបានជាភាពជ្រីវជ្រួញមួយប្រភេទដែលយើអាចមើលឃើញនៅជាញឹកញាប់នៅលើមាត់ផ្នែកខាងក្រោម។ ក្រៅពីនេះ វានឹងធ្វើអោយមានបញ្ហាច្រើនផ្សេងទៀតលើរចនាសម្ព័ន្ធរបស់មាត់។ ប៉ុន្តែនេះគឺជាទម្លាប់ដ៏ងាយស្រួលមួយក្នុងការលះបង់ចោលដើម្បីការពារស្បែកមកវិញ។
មិនបានលាងគ្រឿងផាត់មុខ
នៅពេលអ្នកដេកទាំងជាប់គ្រឿងផាត់មុខនោះ វាទំនងជាអាចបង្កើតនូវភាពជ្រីវជ្រួញ។ គ្រឿងផាត់មុខ និងការបំពុលបរិដ្ឋានដែលកើតមានច្រើននៅពេលថ្ងៃ នឹងជ្រៀបចូលទៅក្នុងរន្ធញើស ទៅបំបែកសារធាតុកូឡាជែន និងអេឡាស្ទីនបាន។ រឿងនេះក៏អាចបង្កើនល្បឿននៃភាពចាស់ និងបន្សល់ទុកនូវស្នាមផ្នត់លើស្បែក និងជ្រីវជ្រួញទៀតផង។ ចូរលាងសម្អាត និងផ្តល់សំណើមដល់ស្បែកជារៀងរាល់យប់មុនពេលចូលដេក។
ផ្អាកការប្រើឡេការពារកម្តៅព្រះអាទិត្យ
ការលាបឡេការពារកម្តៅព្រះអាទិត្យគួរតែជារឿងមិនគួរផ្អាកឡើយ ប៉ុន្តែវាច្រើនតែកើតមាននៅពេលដែលយើងចំណាយពេលច្រើននៅក្នុងផ្ទះ។ ទោះបីជាការប៉ះពាល់នឹងពន្លឺព្រះអាទិត្យពីរបីនាទីក៏ដោយក៏អាចធ្វើអោយខូចខាតដល់សារធាតុកូឡាជែន និងបង្កើតជាស្បែកជ្រីវជ្រួញបានដែរ។ ដូច្នេះ ចូរលាបឡេការពារកម្តៅព្រះអាទិត្យជារៀងរាល់ថ្ងៃទាំងមានភ្លៀង ឬគ្មានភ្លៀង ទើបអាចការពារការខូចខាតបាន។ ចូរជ្រើសរើសផលិតផលណាដែលមាន SPE ៣០ និងមានសារធាតុ Zinc Oxide ឬ Titanium Dioxide៕
មើលគួរយល់ដឹងផ្សេងៗទៀត
- អ្នកនយោបាយទាំង ១០ ដែលពុករលួយបំផុតលើលោក
- គន្លឹះសំខាន់ៗសម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
- ការងារ អាចបង្កវិបត្តិ ជីវិតស្នេហារ គូភរិយាស្វាមី
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!